Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ក្រោយពីការដក កងទ័ពវៀតណាមចេញតើរដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់អ្វីខ្លះ ?

២. ក្រោយពីការដកកងទ័ព វៀតណាមចេញពីកម្ពុជាដំណើរសម្រាប់បង្កើត ក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៅថ្ងៃខែឆ្នាំណា ?

៣. តើសន្និសញ្ញសន្តិភាព នាទីក្រុងប៉ារីសបានប្រព្រឹត្តទៅនៅថ្ងៃណាខែណាឆ្នាំណា​ ? អ្នកណាជាតួអង្គសំខាន់ក្នុងរឿងនេះ ។

៤. តើតួនាទីរបស់អ៊ុនតាក់ UNTAC មានអ្វីខ្លះ នៅកម្ពុជា ?

៥. ដំណោះស្រាយរួមនៃនយោបាយកម្ពុជាមានអ្វីខ្លះ ?

ចម្លើយ

១. ក្រោយពីការដកកងទ័ពវៀតណាម រដ្ឋាភិបាលកម្ពុជាបានធ្វើកំណែទម្រង់ដូចជា៖

  • ការផ្លាស់ប្តូរភ្លេងជាតិ និងទង់ជាតិ
  • ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ
  • ការទទួលព្រះពុទ្ធសាសនា ជសាសនារបស់ររដ្ឋ
  • ផ្តល់កម្មសិទ្ធិ ដល់ប្រជាពលរដ្ឋប្រជាកសិករខ្មែរអាចផ្ទេរកម្មសិទ្ធិដីធ្លីផ្ទះ ឬលំនៅដ្ឋានទៅឲ្យកូនចៅ ឬមានសិទ្ធិទិញនិងលក់អចលនទ្រព្យ
  • ការលុបចោលទោសប្រហារជីវីត
  • បង្កើតឲ្យមានសិទ្ធិសេរីភាពសារព័ត៌មាន និងអង្គការសង្គមស៊ីវិលឡើងវិញ
  • លុបចោលលក្ខខ័ណ្ឌកំណត់អាយុសាងផ្នួស លើបុរសខ្មែរពីអាយុ៥០ឆ្នាំឡើងទៅ
  • អនុញ្ញាតិឲ្យមានការហូរចូលផលិតផលពីបរទេស និងឥទ្ធិពលសកលភាវូបនីយកម្ម ហើយរបបសមូហភាពនិយមបានដូលរលំ ។

២. ក្រុមប្រឹក្សាជាតិជាន់ខ្ពស់កម្ពុជា ( SNC ) បង្កើតនៅថ្ងៃទី ១០​ ខែ កញ្ញ ឆ្នាំ ១៩៩០ ។

៣. ប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែ តុលា​ ឆ្នាំ ១៩៩១ តួអង្គសំខាន់នៅក្នុងរឿងនេះ គឺសម្តេចនរោត្តម សីហនុ និងសម្តេចហ៊ុន​ សែន ។

៤. តួនាទីរបស់អ៊ុនតាក់មាន៖

  • ដកហូតអាវុធ ដែលប្រឈមមុខដាក់គ្នារវាងកងទ័ពរដ្ឋាភិបាល និងខ្មែរក្រហម កងទ័ពរណសិរ្សរំដោះប្រជាពលរដ្ឋខ្មែរនិងកងទ័ពអ្ន្ករាជានិយម
  • បញ្ជូនរដ្ឋអំណាចតាំងពីរឲ្យជួបចរចារគ្នា
  • រៀបចំការបោះឆ្នោតដោយសេរីមួយនៅកម្ពុជា
  • នាំជនភៀសខ្លួន ប្រហែល៣៥០,០០០នាក់មាតុភូមិនិវត្ត ។

៥.

  • កិច្ចព្រមព្រៀងទាក់ទងទៅនឹងអធិបតេយ្យភាពបូរណភាពទឹកដីអព្យាក្រឹត្យភាពនិងឯកភាពជាតិកម្ពុជា
  • សេចក្តីថ្លែងការណ៍ ស្តីអំពីការស្តារនិងកសាងប្រទេសកម្ពុជាឡើងវិញ ។

វិញ្ញាសាទី៩៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login