2019-05-23 02:51
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើព្រះបាទច័ន្ទរាជា ឡើងសោយរាជ្យពីឆ្នាំណា ដល់ឆ្នាំណា ? ទ្រង់មានបុត្រាប៉ុន្មានអង្គ ? នាមអ្វីខ្លះ ?
២. ហេតុអ្វីបានជា ព្រះបាទច័ន្ទរាជា ជ្រើសរើសយកបន្ទាយលង្វែកជារាជធានី ?
៣. ដើម្បីពង្រីកនូវវប្បធម៌ជាតិឡើងវិញ ព្រះបាទច័ន្ទរាជាទ្រង់បានធ្វើដូចម្តេច ?
៤. ចូរនិយាយពីការកសាងឡើងវិញ របស់ព្រះបាទច័ន្ទរាជានៅតំបន់រាជធានីអង្គរ និងតំបន់ផ្សេងៗ ?
៥. តើព្រះបាទច័ន្ទរាជាសុគតនៅឆ្នាំណា ? ស្តេចអង្គណាសោយរាជ្យបន្ត ? ពីឆ្នាំណា ដល់ឆ្នាំណា ?
៦. តើទេពព្រឹក្សអារក្ស័ទាំងអស់ ដែលព្រះបាទច័ន្ទរាជា គោរពបូជា និងទុកជាវត្ថុស័ក្តិសិទ្ធិ សម្រាប់ការពារព្រះនគរមានអ្វីខ្លះ ? នៅទីណាខ្លះ ?
៧. តើឈ្មោះខេត្តសៀមរាប ជាអតីតខេត្តឈ្មោះអ្វី ? បានប្តូរមកខេត្តសៀមរាបដោយស្តេចអង្គណា ? នៅឆ្នាំណា ? ដោយសារមូលហេតុអ្វី បានជាប្តូរឈ្មោះជាសៀមរាបវិញ ?
៨. តើព្រះបាទបរមិន្ទរាជា ( បរមរាជាទី៤ ) ទ្រង់សុគត់នៅឆ្នាំណា ? ទ្រង់មានបុត្រប៉ុន្មានអង្គ ? មានឈ្មោះអ្វីខ្លះ ? តើបុត្រណាដែលបានសោយរាជ្យបន្ត ? នៅឆ្នាំណា ?
៩. តើក្នុងរាជ្យព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាមានស្ថានភាពដូចម្តេច ? ១០. តើព្រះបាទសត្ថាទី១ មានបុត្រទីប៉ុន្មានអង្គ ? នាមអ្វីខ្លះអង្គណាបានស្នងរាជ្យបន្ត ? ពីឆ្នាំណា ដល់ឆ្នាំណា ?
១១. ហេតុអ្វីបានជា ព្រះសត្ថាទី១ ដាក់រាជ្យឲ្យទៅព្រះរាជបុត្រាវ័យក្មេង១១វស្សាជាមហាក្សត្រ និងបុត្រាពៅ៦វស្សាជាមហាឧបរាជ ?
១២. តើមូលហេតុអ្វី បណ្តាលឲ្យបន្ទាយលង្វែកដ៏រឹងមុំារបស់ខ្មែរបាក់បែក ? ហើយការបាក់បែកនេះបានផ្តល់ផលវិបាកអ្វីខ្លះ ?
១៣. ចូរនិយាយពីរាជវង្សខ្មែរ នៅក្រោយពេលបែកបាក់បន្ទាយលង្វែក ?
១៤. តើស្តេចនរេសួន ជាអ្នកណា ? មកពីណា ? ព្រះអង្គបានធ្វើអ្វីខ្លះ បន្ទាប់ពីព្រះអង្គបានឡើងសោយរាជ្យសម្បត្តិ ?
១៥. ហេតុអ្វីព្រះបាទនរេសួន មិនវាយយកតំបន់អង្គរជាមកវាយយកលង្វែក ? ចំណែកអយុធ្យា បែរជាចូលចិត្តមកវាយតំបន់អង្គរ ?
១៦. តើភូមាបានវាយចូលអយុធ្យាប៉ុន្មានលើក ? នៅឆ្នាំណាខ្លះ ? បន្ទាប់ពីឈ្នះអយុធ្យាក តើកម្ពុជាមានអ្វីកើតឡើង ?
១៧. តើព្រះរាជាអង្គណាខ្លះឡើងសោយរាជ្យ ក្រោយការបែកបាក់បន្ទាយ លង្វែករហូតដល់ការកសាងករាជធានីឧដុង្គ ?
១៨. ចូរនិយាយពីការកសាង និងលក្ខណៈនៃបន្ទាយលង្វែក ?
១៩. ចូរនិយាយពីសង្គ្រាមខ្មែរ សៀមក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា ?
២០. ចូរនិយាយពីទំនាក់ទំនង ខ្មែរ សៀម ក្នុងរជ្ជកាលព្រះបាទបរមរាជា ?
២១. ហេតុអ្វី ពួកអឺរ៉ុបនាំគ្នាមកកាន់តំបន់អាស៊ី ?
២២.តើជនជាតិអឺរ៉ុប ចូលមកទាកទងជាមួយខ្មែរលើកដំបូងឈ្មោះអ្វី ? នៅឆ្នាំណា ? រជ្ជកាលស្តេចអង្គណា ? ក្នុងគោលបំណងអ្វី ? កិច្ចការពួកគេទទួលបានលទ្ធផលដូចម្តេច ?
២៣. ហេតុអ្វីបានជា ស្តេចនៅអាស៊ីអាគ្នេយ៍ដីគោក បានចាត់ទុកជនជាតិព័រទុយហ្គជាមនុស្សសំខាន់ ?
ចម្លើយ
១. ព្រះបាទច័ន្ទរាជា បានឡើងគ្រងរាជ្យនៅឆ្នាំ ១៥១៦តាមសំណើររបស់ប្រជារាស្រ្ត ដោយទ្រង់គ្រាន់តែឡើងគ្រងរាជ្យសិន ។ ឆ្នាំ ១៥២៦ទ្រង់វាយឈ្នះស្តេចកន ទាំងស្រុងហើយទ្រង់បានឡើងសោយរាជ្យជាព្រះមហាក្សត្រ នៅរាជធានីលង្វែករហូតដល់ឆ្នាំ ១៥៦៦ទ្រង់ចូលទីវង្គត នៅក្នុងរាជធានីលង្វែក ។ ព្រះច័ន្ទរាជាមានបុត្រ២អង្គគឺ រាមាធិបតី និងបរមន្ទរាជា ។
២. បានជាព្រះបាទច័ន្ទរាជាជ្រើសរើសយកបន្ទាយលង្វែកធ្វើជារាជធានី ព្រោះដោយទ្រង់ឈ្វេងយល់ថា ជាកន្លែងយុទ្ធសាស្រ្តមួយ ស្រួលការពារខ្លួន ក្នុងករណីឈ្លានពានព្រោះបន្ទាយលង្វែក ជាបន្ទាយមាំមួនមួយ ប្រកបទោដោយឬស្សីយ៉ាងក្រាស ហើយនៅទិសខាងកើតមានបឹង និងទន្លេសាប ដែលផ្តល់ផលប្រយោជន៍ខាងស្បៀងអាហារ ជាពិសេសសាច់ត្រី សម្រាប់ធ្វើម្ហូប និងគមនាគមន៍ជើងទឹក ។ ម្យ៉ាងទៀតរាជាធានីមានលំពែង និងគូរទឹកព័ទ្ធជុំវិញ មានបន្ទាយសើន ប៉ម សម្រាប់បង្ការសត្រូវ ។
៣. ក្រោយពីកសាងរាជធានីលង្វែករួចរាល់ ព្រះបាទច័ន្ទរាជាបានឲ្យគេសាងសង់វត្តអារាមជាច្រើនដូចជា វត្តត្រលែងកែងមានបដិមាព្រះគោ ព្រះកែវ ព្រះពុទ្ធរូបទល់ប្រឹស្ថជាដើម ។
ព្រះអង្គបានប្រមូលអ្នកប្រាជ្ញ កវីបណ្ឌិត ឲ្យមកចង់ក្រងនិងសរសេរឯកសារគ្រប់ប្រភេទ សម្រាប់កុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ ។
៤. ព្រះបាទច័ន្ទរាជា បានកសាងឡើងវិញនៅតំបន់រាជធានីអង្គរ និងតំបន់ផ្សេងៗដូចជា៖
៥. ព្រះបាទច័ន្ទរាជា សុគតនៅឆ្នាំ ១៥៦៦ គ.ស ។ ព្រះបាទបរមរាជាទី៤ ឡើងសោយរាជ្យបន្តពីព្រះបាទច័ន្ទរាជាពីឆ្នាំ ១៥៦៦ ដល់ឆ្នាំ ១៥៧៦គ. ស ។
៦. ទេពព្រឹក្សអារ័ក្សទាំងអស់ ដែលព្រះបាទច័ន្ទរាជា គោរពបូជានិងទុកជាវត្ថុស័ក្តិសិទ្ធិ សម្រាប់ការពារព្រះនគរ មាន៖
៧. ខេត្តសៀមរាប ជាអតីតខេត្តខ្មែរមួយមានឈ្មោះថា ខេត្តមហានគរ ។ ការប្តូរឈ្មោះមកជាខេត្តសៀមរាបនេះក្នុងរជ្ជកាលព្រះបាទច័ន្ទរាជា ។ ឆ្នាំ១៥៣០គ.ស ( តាមពង្សាវតា ) មូលហេតុប្តូរឈ្មោះដនេះបានបញ្ជាក់ថានៅឆ្នាំ១៥៣០គ.ស ស្តេចអយុធ្យា បានបញ្ជាឲ្យកងទ័ពខ្លួន វាយលុកកម្ពុជានៅខេត្តមហានគរ ដើម្បីបង្ក្រាបការមិនចុះញ៉មរបស់ព្រះបាទច័ន្ទរាជា ។ ទ័ពសៀមដណ្តើមកាន់កាប់ខេត្តមហានគរ មួយរយៈហើយមេដឹកនាំបានទស្សនាប្រាសាទគួរឲ្យយ៉ាងស្ញាប់ស្ញែង ។
បន្ទាប់មក ទ័ពស្តេចសៀមនេះទើបប្រទះនឹងទ័ពព្រះបាទច័ន្ទរាជាយ៉ាងធ្ងន់ធ្ងរនៅតំបន់អង្គរ ។ ក្រោយពីទទួលជ័យជំនះមកព្រះបាទច័ន្ទរាជា បានបរិញ្ញាត្តិឲ្យប្តូរឈ្មោះខេត្តមហានគរនេះ ឲ្យដាក់ឈ្មោះជាខេត្ត សៀមរាប វិញដែលមានន័យថា «ទ័ពសៀមត្រូវបង្ក្រាបឲ្យរាប » នៅទីនេះ ។
៨. ព្រះបាទបរមិន្ទជា សុគតនៅឆ្នាំ១៥៧៦គ.ស ។ ទ្រង់មានបុត្រ៤អង្គគឺ៖ ព្រះសត្ថា ព្រះស្រីសុរិយោទ័យ ព្រះពញានូ ចៅពញាអន ។ បុត្រាដែលសោយរាជ្យជាព្រះបុត្រាច្បង គឺព្រះបាទសត្ថាទី១ ដែលសោយរាជ្យនៅឆ្នាំ១៥៧៦ ដល់១៥៨៦ គ.ស ។
៩. ក្នុងរាជ្យព្រះបាទសត្ថាទី១ ប្រទេសកម្ពុជាមានស្ថានភាពដូចជា៖
· ប្រទេសកម្ពុជាបាត់បង់សិទ្ធិអំណាចស្ទើរតែអស់ទាំងស្រុងនៅអាស៊ីអាគ្នេយ៍
· ព្រះសត្ថា ជាក្សត្រទន់ខ្សោយ ជានិច្ចកាលគិតតែពីច្រណែន នឹងព្រះអនុជរបស់ទ្រង់ស្រីសុរិយោពណ៌
· ទ្រង់អនុញ្ញាតិឲ្យមានការផ្សាយសាសនាគ្រឹស្ត របស់ពួកអឺរ៉ុប ប្រជានុរាស្រ្ត ដែលមិនគាំទ្រសាសនានេះ
· ឆ្នាំ ១៥៨៦ គ.ស ទ្រង់បានដាក់រាជ្យសម្បត្តិឲ្យបុត្រច្បង ជ័យជេដ្ឋាទី១ មានព្រះជន្ម១១វស្សា ជាមហាឧបរាជនិងព្រះស្រីសុរិយោពណ៌ជាឧភយោរាជ ។ ការនេះធ្វើឲ្យមន្រ្តីក្រោមបង្គាប់ និងប្រជារាស្រ្តគ្មានជំនឿលើស្តេចវ័យក្មេង ។
· សៀមលើទ័ពវាយខ្មែរ២លើក ។ លើកទី១ ឆ្នាំ ១៥៨៦គ.ស សៀមបរាជ័យដោយសារបន្ទាយលង្វែកមានសភាពរឹងមុំា ។ លើកទី២ ឆ្នាំ១៥៩៣,៩៤ សៀមឡោមព័ទ្ធនិងដុតបំផ្លាញបន្ទាយលង្វែកខ្ទេចខ្ទី ។
១០. ព្រះសត្ថាមានបុត្រ២អង្គគឺព្រះបាទជ័យជេដ្ឋាទិ១ និងព្រះបាទពញាតន់ ។ ព្រះបាទជ័យជេសដ្ឋាទី១ ជាអ្នកស្នងរាជ្យបន្តពីឆ្នាំ ១៥៨៦ ដល់ ១៥៩៣គ.ស ។
១១. ព្រោះព្រះសត្ថាទី១ គិតខ្លាចក្រែងព្រះបាទអនុជស្រីសុរិយោពណ៌ដណ្តើមយកអំណាចក្រោយពេលដែលព្រះអង្គសុគតតទៅ ។ ព្រះស្រីសុរិយោពណ៌ មានសមត្ថភាពប្រជាប្រិយភាពនិងមានការគាំទ្រពីប្រជានុរាស្រ្ត នឹងនាម៉ឺនសព្វមុខមន្រ្តី ។
នៅពេលដែលបុត្រាឡើងសោយរាជ្យ ព្រះអង្គអាចគ្រប់គ្រងកិច្ចការរាជការ និងអំណាចរបស់ទ្រង់បានដដែល ។
១២. កត្តាដែលធ្វើឲ្យបន្ទាយលង្វែកបែកបាក់ ព្រោះ៖
ក្រោយពីបែកបាក់បន្ទាយលង្វែក ប្រទេសកម្ពុជាមានស្ថានភាពដូចជា៖
១៣. ក្រោយពេលបែកបាក់បន្ទាយលង្វែក ប្រទេសខ្មែរបានបែកបាក់ជាច្រើនខេត្តនិងមានស្តេចត្រាញ់ជាច្រើនគ្រប់គ្រងទឹកដីរៀងៗខ្លួន ហើយច្បាំងគ្នាដណ្តើមអំណាច ។ ព្រះសត្ថានិងគ្រួសារបានភៀសខ្លួនិទៅលាវ( វៀងច័ន្ទន៍ ) ចំណែកប្អូនប្រុសរបស់ព្រះសត្ថា គឺព្រះបាទស្រីសុរិយោពណ៌ យាងចេញពីសៀមមកគ្រប់គ្រងប្រទេស និងបាននាំសួយសារអាករទៅក្រុងអយុធ្យា ។
១៤. ព្រះបិតារបស់ព្រះបាទនរេសួន គឺជាស្តេចសោយរាជ្យោនៅសុខោទ័យ ហើយនៅឆ្នាំ១៥៦៩ ព្រះអង្គបានជួយភូមាក្នុងការវាយលុកយកអយុធ្យា ។ បន្ទាប់ពីភូមាឈ្នះ ភូមាបានតែងតាំងបិតាព្រះបាទនរេសួនជាស្តេចទី១នៃរាជវង្សសុខោទ័យ នៅអយុធ្យា ។ បន្ទាប់ពីព្រះបិតាទ្រង់សោយទិវង្គតព្រះបាទនរេសួន បានឡើងសោយរាជ្យបន្តនឹងបានក្លាយជាស្តេចទី២នៃរាជវង្សសុខោទ័យនៅអយុធ្យា។
បន្ទាប់ព្រះអង្គឡើងសោយរាជ្យ ព្រះអង្គបានក្លាយជាស្តេចដ៏ខ្លាំងពូកែម្នាក់ ។ព្រះអង្គបានឲ្យកងទ័ពភូមាចាកចេញពីប្រទេសរបស់ព្រះអង្គ ។ នៅឆ្នាំ ១៥៧៤ព្រះបាទនរេនសួន បានលើកទ័ពវាយនៅលង្វែក តែពុំបានសម្រេចបានដកទ័ពថយទៅវិញ ។ នៅឆ្នាំ ១៥៩៣ ព្រះបាទនរេសួនបានលុកចូលលង្វែកបានសម្រេច និងបានប្រមូលជ័យភ័ណ្ឌត្រលប់ទៅអយុធ្យាយ៉ាងច្រើន ។
១៥. បានជាព្រះបាទនរេសួន មិនវាយយកតំបន់អង្គរបែរជាមកវាយយកលង្វែក ព្រោះព្រះអង្គជាស្តេចយាងមកសុខោទ័យព្រះអង្គមិនបានចាប់អារម្មណ៍ពីវប្បធម៌ប្រពៃណីប្រាសាទបុរាណនោះទេ ។ ព្រះអង្គចាប់អារម្មណ៍តែការពង្រីកអំណាច ឥទ្ធិពលនិងការត្រួតត្រាផ្លូវទន្លេខាងត្បូងឆ្ពោះទៅសមុទ្រ ក្នុងការរកស៊ីពាណិជ្ជកម្មហើយលង្វែកក៏ជាប្រទេសក្បែរខាងនិងជាគូរប្រកួតខាងពាណិជ្ជកម្ម ដែលរកស៊ីជាមួយចិន ឥណ្ឌា និងពួកអឺរ៉ុបដែរ ។
ចំណែកអយុធ្យា នៅមុខរាជវង្សសុខោទ័យមកគ្រប់គ្រងគឺជារាជវង្សមានខ្សែរស្រឡាយជាខ្មែរ ហើយគេបានចាត់ទុកតំបន់អង្គរ ( ណាខនហ្លួងៈ រាជធានីដ៏អស្ចារ្យ ) ជារបស់គេដែរ ។អយុធ្យា និងអង្គរ,លង្វែកកគឺមានប្រពៃណី វប្បធម៌ អរិយធម៌ សាសនា ការរស់នៅ ការគ្រប់គ្រង....ស្រដៀងគ្នា ។
សង្គ្រាមនៅសម័យអង្គរគឺជាសង្គ្រាមរវាងខ្មែរ២ក្រុម ដែលបង្ហាញពីអំណាច និងការដណ្តើមទីតាំងដូនតារបស់ខ្លួនដែលខុសពីសុខោទ័យ មកនៅអយុធ្យាជាសង្គ្រាមបង្ហាញពីអំណាចនិងការប្រជែងខាងផ្លូវពាណិជ្ជកម្មប៉ុណ្ណោះ ។
១៦. ប្រទេសភូមាបានវាយចូលអយុធ្យា ចំនួន២លើកគឺនៅឆ្នាំ១៥៦៩ និងឆ្នាំ១៧៦៧ ។ បន្ទាប់ពីភូមាឈ្នះអយុធ្យាកម្ពុជា តែងតែទទួលការឈ្លានពានពីអយុធ្យាព្រោះបន្ទាប់ពីចាញ់ភូមា អយុធ្យាកតែងតែធ្វើការផ្លាស់ប្តូររាជវង្សថ្មី ។ បន្ទាប់មករាជ្យវង្សនេះ តែងតែឈ្លានពានកម្ពុជា ។
១៧. ព្រះរាជាដែលឡើងសោយរាជ្យ ក្រោយការបែកបាក់បន្ទាយលង្វែករហូតដល់ការកសាងរាជធានីឧដុង្គមាន៖
រាជធានីឧដុង្គកសាងនៅឆ្នាំ ១៦២០ គ.ស ។
១៨. បន្ទាយលង្វែកសាងដោយ ព្រះបាទច័ន្ទរាជាក្រោយពេលព្រះអង្គ វាយឈ្នះស្តេចកនឆ្នាំ១៥២៦ ។ ដោយទ្រង់បានបញ្ជាឲ្យមេការ មន្រ្តី ឧកញ៉ាបតី ចាត់ចែង កេណ្ឌប្រជានុរាស្រ្តកាប់ឈើ ជញ្ជូនថ្ម រែកដី ដើម្បីសាងសង់បន្ទាយលង្វែក និងព្រះបរមរាជវាំង ។ ក្រុមមេការបានឲ្យគេជីកបុកគ្រឹះ រៀបថ្ម៦ហត្ថ ជុំវិញបន្ទាយជាបីជ្រុង ហើយលើកដីច្រុះក្តារធ្វើបន្ទាយនេះកំពស់១៧ហត្ថកម្រាស់ខ្នងលើ១០ហត្ថជើងទេរខាងក្រោម២២ហត្ថ ឯជ្រុងទី៤គឺទន្លេ ។ ព្រះអង្គធ្វើកំពែងការពារប្រាំជាន់ ព្រមទាំងដាំឬស្សីយ៉ាក្រាស (កម្រាស២សិន ) ហើយមានទ្វាធំ ក្នុងទ្វានីមួយៗមានសើនមួយ ។ សើនទាំង៨ មានកំពស់២២ហត្ថសម្រាប់ដាក់កាំភ្លើងធំ ។ រីឯខាងក្នុងបន្ទាយទាំង៥ជាន់ ដាក់សុទ្ធតែទាហាន កាំភ្លើងច្រូង ( កាំភ្លើងវែង ) ហើយនៅមុខកំពែងនេះមានរោងដំរីនិង រោងសេះ ។ កំពែងទី២ដាក់សុទ្ធតែទាហានកងកាំភ្លើងវែង និងសាលាជំនុំ សាលាដំបូង ។ ក្នុងកំពែងទី៣ដាក់សុទ្ធតែទាហានមានអាវុធវែងខ្លី ដាវ ផ្គាក់ កាំបិត ។ ក្នុងកំពែងទី៤ ដាក់សុទ្ធតែទាហានរក្សាព្រះអង្គ រោងល្ខោនព្រះពន្លាទតល្ខោន ។ ក្នុងកំពែងទី៥ ដាំរោងបញ្ចាក្សេត្រនិងសំណាក់សំរិទ្ធិ៍ វិមានកំសាន្ត ភិរម្យក្រុមបាគូ នុរោហិត និង ក្រុមមហាលិកស្នាក់នៅ ។ នៅក្នុងកំពែងនេះដែរមានព្រះបរមរាជវាំងកំពូលប្រាំបិតមាស និងលាបម្ស័ក្សគឺសម្រាប់មហាក្សត្រាធិរាជិផ្ទុំ ហើយមាននដំកល់វត្ថុសក្តិសិទ្ធិគឺព្រះកែវឬ ព្រះត្រឡែងកែង និងព្រះគោចំនួន១២ដែលនៅក្នុងពោះគោទាំងនោះមាន រក្សាគម្ពីក្បួន សាស្រ្ត... ដ៏មានតម្លៃលើសលប់ហើយក៏មានផ្ទះស្រីស្នំក្រមការ បុត្រាបុត្រី និងមានឃ្លាំងធំៗដូចជា ឃ្លាំងស្រូវអង្ករ អំបិល ប្រហុក ត្រីងៀត ត្រីឆ្អើរ និងឃ្លាំងសាស្រ្តវុធ ។ បន្ទាយលង្វែក មានទទឹក២គ.ម និងបណ្តោយប្រវែង៣គ.ម ហើយចំណាយពេលសាងសង ៣ឆ្នាំ ( ១៥២៧ ដល់ ១៥២៩ ) ។
១៩. ប្រទេសសៀមតែងតែចាត់ទុក ប្រទេសខ្មែរជាប្រទេសចំណុះតាំងពីរាជព្រះបាទធម្មរាជាទី១មក ។ ព្រះចៅសៀម ក៏បានចាត់រាជទូតមកឲ្យព្រះអង្គច័ន្ទរាជា លើកសួយសារអាករទៅថ្វាយសេ្តចសៀម។ ព្រះអង្គប្រកែកមិនព្រម សៀមលើកទ័ពមកវាយខ្មែរច នៅខេត្តមហានគរនៅឆ្នាំ១៥២៧ អង្គច័ន្ទរាជាបានលើកទ័ពទៅតទល់នឹងបានវាយសៀមរាបទាបនៅទីនោះ រួចជាប់ឈ្មោះជាសៀមរាបរហូតដល់សព្វថ្ងៃ ។ ដើម្បីជាការសងសឹក ព្រះចៅសៀមទ្រង់បញ្ជាពញាអុង លើកទ័ព ៩០,០០០នាក់មកវាយម្តងទៀតនៅឆ្នាំ ១៥៣០ ។ ព្រះបាទអង្គច័ន្ទលើកទ័ពទៅតទលើនៅខេត្តពោធិ៍សាត់ ។ នៅក្នុងចម្បាំងខេត្តពោធិ៍សាត់ មេទ័ពត្រូវស្លាប់អស់ជាច្រើនគឺ ប្រមាន៥០ភាគរយ និងអាវុធយុទ្ធភ័ណ្ឌអស់ជាច្រើនពេលនោះ ព្រះពញាអុងត្រូវព្រះច័ន្ទរាជាចាក់សម្លាប់ចោលនៅលើខ្នងដំរី នាពេលប្រយុទ្ធគ្នានៅវាលព្រះម្លូ ខេត្តពោធិ៍សាត់។ ឯកងទ័ពជើងទឹកពើបប្រយុទ្ធនៅខេត្តកំពត់ កងទ័ពខ្មែរដឹកនាំដោយចៅពិស្ពុលោកនិងចៅពញាអធិកវង្សា បានយកជ័យជំនៈលើកកងទ័ពអយុធ្យា ដែលដឹកនាំដោយ ពញាយមរាជ ។
២០. នៅក្នុងរជ្ជកាលព្រះបាទបរមរាជា ព្រះអង្គបានធ្វើចម្បាំងជាមួយសៀម ដើម្បីដណ្តើមយកខេត្តខ្មែរ ដែលសៀមបានយកទៅ ។ នៅឆ្នាំ ១៥៧០គ.ស ទ្រង់បានយាងទៅគង់នៅរាជធានីអង្គរ ដើម្បីប្រមូលទ័ពទៅរំដោះខេត្ត នគររាជសីមាហើយដាក់មន្រ្តីខ្មែរ ឲ្យត្រួតត្រានៅតំបន់នោះ ។ នៅឆ្នាំ១៥៧៤ ដោយទ័ពភូមា និងទ័ពខ្មែរវាយគាបសៀមខ្លាំងពេកស្តេចសៀម ក៏បានចុះសន្ធិសញ្ញាចងស្ពានមេត្រីជាមួយខ្មែរហើយព្រមប្រគល់ខេត្តនគររាជសីមា ច័ន្ទបុរី បច្ចឹមបុរី ឲ្យមកព្រះមហាក្សត្រខ្មែរវិញ ។ ២១. ពួកអឺរ៉ុបមកកាន់តំបន់អាស៊ីព្រោះ៖
អស់រយៈពេលជិត៣សតវត្ស ដែលពួកអឺរ៉ុបធ្វើដំណើរមកប្រទេសចិន ដើម្បីស្វែករកមាស និងភាគទ្រព្យដ៏សម្បូរបែប ដែលលោកម៉ាកូប៉ូឡូបាននិយាយ ។ ប៉ុន្តែ ដោយជក់ចិត្តនឹងភកទ្រព្យនៅឥណ្ឌា និងអាស៊ីអាគ្នេយ៍ក៏មិនបានទៅដល់ចិនងាយរហូតដល់ ស.វទី១៩.២០ ។
២២. ជនជាតិអឺរ៉ុបច ដែលចូលមកទាក់ទងខ្មែរជាលើកដំបូងជាបុព្វជតិ ជនជាតិប៉ទុយហ្គាល់ឈ្មោះ ហ្គាល់ ស្ប៉ាដាគ្រុយមកដល់លង្វែកនៅឆ្នាំ ១៥៥៥ក្នុងរជ្ជកាលព្រះបាទអង្គចន្ទរាជា ក្នុងគោលបំណងផ្សព្វផ្សាយសាសនាគ្រឹស្តនៅប្រទេសខ្មែរ ។ ព្រះរាជាទ្រង់ទទួលរាក់ទាក់ពួកគេណាស់ប៉ន្តែកិច្ចការផ្សព្វផ្សាយសាសនានេះមិនបានទទួលជោគជ័យទេព្រោះប្រជាពលរដ្ឋសម័យនោះមានជំនឿយ៉ាងមុតមាំលើព្រះពុទ្ធសាសនា ។ ហើយលោកបានធ្វើដំណើរចេញពីប្រទេសកម្ពុជាទៅប្រទេសចិនវិញឆ្នាំ១៥៥៦ ។
២៣. បានជាស្តេចនៅអាស៊ីអាគ្នេយ៍ដីគោក ចាត់ទុកជនជាតិព័រទុយហ្គេមនុស្សសំខាន់ ព្រោះពួកគេបានចូលបម្រើកងទ័ពក្នុងស្រុក និងជាអ្នកជំនាញខាងបាញ់កាំភ្លើងថ្មីនៅពេលមានសង្គ្រាម ។ ដូចលជានៅក្នុងសង្គ្រាមរវាងភូមានិងអយុធ្យានឹងកម្ពុជា ព្រះបាទច័ន្ទរាជាជាមួយស្តេចកនសុទ្ធតែមានជនជាតិព័រទុយហ្គេ មកបម្រើកងទ័ពជាជំនាញការបាញ់កាំភ្លើងទាំងសងខាង ។