ខ្លឹមសារនៃអនុក្រឹត្យអាចពាក់ព័ន្ធបញ្ហាដូចខាងក្រោម ៖
- ការណែនាំក្នុងការអនុវត្តន៍ព្រះរាជក្រឹត្យ និងព្រះរាជក្រម ។ នៅក្នុងព្រះរាជក្រឹត្យ ព្រះរាជក្រមមានចំណុចខ្លះគេពុំបានចែងលំអិត អំពីបែបបទដែលត្រូវអនុវត្តទេ ដូច្នេះហើយគេត្រូវចេញអនុក្រឹត្យ ដើម្បីណែនាំការអនុវត្តន៍ ឬបញ្ជាក់បន្ថែមខ្លឹមសារព្រះរាជក្រឹត្យ ឬព្រះរាជក្រមទាំងនោះ ។
- ការណែនាំអនុវត្តន៍កិច្ចការនានារបស់ក្រសួង-ស្ថាប័នមួយ ។
ឧទាហរណ៍ ៖ អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង ស្ថាប័ន រដ្ឋលេខាធិការដ្ឋាន ។
- ការបង្កើតគណៈកម្មាធិការ អាជ្ញាធរ ក្រុមប្រឹក្សា គ្រឹះស្ថានសិក្សារ ។
ឧទាហរណ៍ ៖ - អនុក្រឹត្យ ស្តីការបង្កើតសាកលវិទ្យាល័យ
- អនុក្រឹត្យ ស្តីពីការបង្កើតក្រុមប្រឹក្សា អភិវឌ្ឍវិស័យកសិកម្ម និងជនបទ ។
- ការផ្តល់មេដាយស្ថាបនាជាតិ ជូនដល់សប្បុរជន ដែលបានបរិច្ចាកថវិកា ទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្នុងការកសាងសមិទ្ធផលនានាជូនជាតិ ។
- ការតែងតាំង-ដកហូត ការដាក់ឲ្យចូលនិវត្តន៍ ការផ្ទេរតំណែងមន្ត្រីរាជការ នាយទាហាន នាយនគរបាល ថ្នាក់ប្រធាននាយកដ្ឋាន អគ្គនាយករង និងថ្នាក់ប្រហាក់ប្រហែល ។