Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-29 08:25

គំរូលិខិតថ្លែងអំណរគុណ

                                                                         ព្រះរាជាណាច​ក្រកម្ពុជា

                                                                     ជាតិ សាសនា ព្រះមហាក្សត្រ

                                                                          លិខិតថ្លែងអំណរគុណ

                                                                                  សូមគោរពជូន

                                                         ឯកឧត្តម........................ជាទីគោរពដ៏ខ្ពង់ខ្ពស់

ខ្ញុំបាទ ចាប់ សុក សូមគោរពថ្លែងអំណរគុណ ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម.....ដែលបានផ្តល់មហាកិត្តិយសដ៏ឧត្តុង្គឧត្តម ក្នុងឱកាសអញ្ជើញជាអធិតីភាព ក្នុងពិធីប្រគល់សញ្ញាបត្រ................ដល់និស្សិត.........................នៃវិទ្យាស្ថាន................................កាលពីថ្ងៃទី......ខែ........ឆ្នាំ...........។

ជាមួយនិងកិត្តិយសដ៏ខ្ពង់ខ្ពស់នេះ ឯកឧត្តមបាន..........បន្ថែមទៅលើជំនួយពីមុនៗមក តាំងពីកកើត..............។ នេះជាកាយវិការដ៏ថ្លៃថ្លាបំផុតរបស់ឯកឧត្តម ដែលជានិច្ចកាលយកចិត្តទុកដាក់​និងគិតគូរដល់វិទ្យាស្ថាន..........ជាពិសេសគឺគិតដល់និស្សិតក្រីក្រមកពីខេត្ត-ក្រុងនានា ដែលស្នាក់នៅរៀនសូត្រក្នុងវិទ្យាស្ថាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ស្តីពីការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសអញ្ជើញជាអធិតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ និងមតិណែនាំផ្តាំផ្ញើដ៏ល្អៗ សម្រាប់ខ្ញុំបាទយកទៅធ្វើជាមេរៀន និងជាបទពិសោធន៍ ក្នុងការគ្រប់គ្រង និងដឹកនាំវិទ្យាស្ថានឲ្យបានកាន់តែជោគជ័យថែមទៀត ពោលគឺធ្វើយ៉ាងឲ្យនិស្សិតពេលបញ្ចប់ការសិក្សាទៅមានសមត្ថភាពចំណេះ ដឹង​ចំណេះធ្វើ និងសីលធម៌ល្អ ដើម្បីក្លាយខ្លួនទៅជាពលរដ្ឋល្អ ដែលមានតម្លៃក្នុងសង្គមជាតិ ។

ជាទីបញ្ចប់ និងជាថ្មីម្តងទៀត ខ្ញុំបាទសូមថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម និងសូមគោរពជូនពរឯកឧត្តម សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា ។

សូមឯកឧត្តម មេត្តាទទួលអំពីខ្ញុំបាទ នូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុត ។

                                                                                                                      រាជធានីភ្នំពេញ ថ្ងៃទី.....ខែ.........ឆ្នាំ.........

                                                                                                                                               ហត្ថលេខា

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login