Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
រដ្ឋបាល
2019-05-29 08:22

គំរូលិខិតអបអរគុណ

                                                                              ព្រះរាជាណាច​ក្រកម្ពុជា

                                                                          ជាតិ សាសនា ព្រះមហាក្សត្រ

                                                              សារលិខិតជូនពរ និងអបអរសាទរ ជូនចំពោះ

​​                                                   សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា

            សម្តេច ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត !

            ក្នុងឱកាសដ៏បវរមហាថ្លៃថ្លា និងដ៏វិសេសវិសាលនេះ ខ្ញុំបាទ សូមអនុញ្ញាតដ៏ខ្ពង់ខ្ពស់អំពីសម្តេច ដើម្បីបានសម្តែងនូវការអបអរសាទរ និងការគាំទ្រប្រកបដោយឆន្ទៈស្មោះសរ ក្នុងមនោសសញ្ចោតនារំភើបរីករាយឥតឧបមា ជូនចំពោះ សម្តេចក្នុងឱកាសដែលសម្តេច ទទួលបាននូវមហាកិត្តិយសដ៏ខ្ពង់ខ្ពស់ឧត្តុង្គឧត្តមថ្មីមួយកំរិតថែមទៀត ពីសមាគមអ្នកមានសញ្ញាបត្រ ជាអ្នកការទូតអាជីព ដែលមានទីស្នាក់ការនៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដែលសម្រេចទទួលស្គាល់ សម្តេច ជា “អ្នកការទូតដ៏ចំណាន” បន្ទាប់ពីបានពិនិត្យឃើញនូវស្នាដៃដ៏មហាថ្លៃថ្លា របស់ សម្តេច នៅក្នុងវិស័យការទូត និងការកសាងសន្តិភាព ។

            ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ គឺជាមហាកិត្តិយសដ៏អស្ចារ្យបំផុតសម្រាប់កិត្យានុភាពជាតិ និងជាមោទភាពជាតិដែលពុំអាចកាត់ថ្លៃបានសម្រាប់ប្រជាជាតិកម្ពុជា ហើយលើសពីនេះទៀត លទ្ធផលដ៏មហាថ្លៃថ្លានេះ គឺពិតជាសក្តិសមឥតខ្ចោះ ចំពោះ សម្តេច ដែលជាកុលបុត្រខ្មែរដ៏ធ្នើម ព្រោះក្នុងមួយជីវិតរបស់ សម្តេច បានបញ្ចេញនូវកម្លាំងចិត្ត និងកម្លាំងកាយ បម្រើប្រជាជនគ្រប់ពេលវេលា រហូតឈានដល់ដណ្តើមបាននូវសន្តិភាពដ៏ពេញលេញបរិបូរណ៌ជូនប្រទេសជាតិ និងបានប្រែក្លាយភាពតានតឹងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យក្លាយទៅជាទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការពាណិជ្ជកម្មដ៏សុខដុមរមនា ។

            ការវាយតម្លៃឆ្លើយតបដ៏ល្អប្រពៃ របស់សមាគមអ្នកមានសញ្ញាបត្រជាអ្នកការទូតអាជីព គឺពិតជាសមប្រកបឥតខ្ចោះ ចំពោះមហាបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិមាតុភូមិ ប្រជាជនជាទីស្រលាញ់ ជាទីស្នេហា របស់ សម្តេច ។

            ជាទីបញ្ចាប់ ខ្ញុំបាទសូមលំអោនកាយគោរពប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរ គ្រប់ប្រការ និងសូមបួងដល់វត្ថុសក្តិសិទ្ធ គុណកែវទាំងបីក្នុងលោក សូមជួយយតាមបីបាច់ថែរក្សា សម្តេចនាយករដ្ឋមន្ត្រី និងលោកជំទាវ បុត្រាបុត្រី ចៅប្រុសចៅស្រីជាទីស្រលាញ់ សូមមានសុខមាលភាពល្អបរិបូណ៍ ជន្មាយុយឺនយូរកុំបីឃ្លៀងឃ្លាតឡើយ ។

            សូម សម្តេច មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំបាទ ។

                                                                                                                                                ភ្នំពេញ ថ្ងៃទី...ខែ...ឆ្នាំ...

                                                                                                                                                         ហត្ថលេខា

 


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login