ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យ “ជីកយករ៉ែ” យើងសំដៅយកស្រទាប់រ៉ែជាច្រើនប្រភេទនិងឧបករណ៍ចាំបាច់ សំរាប់នាំយករ៉ែចេញពីស្រទាប់់ផែនដី។ មនុស្សចោះសំបកផែនដីយករ៉ែដោយប្រើម៉ាស៊ីនជីក និងម៉ាស៊ីនឈូស។ គេជីកជញ្ជូនរ៉ែនៅក្នុងសំបកផែនដី ឡើងតាមរយៈខ្សែយោង ដែលមានប្រព័ន្ធភ្ជាប់គ្នាបែកសាខាជាច្រើន។ រ៉ែទាំងនេះមាន ធ្យូងថ្ម រ៉ែដែក ស៊ុលផ័រ ពេជ្រ ដីឥដ្ឋស។ រ៉ែជាវត្ថុរាវ និងហ្គាសមានប្រេងឆៅ និងមេតាន។ សហអាមេរិក និងសហព័ន្ធរូស៊ីសំបូរផលិតផលធ្យូងថ្មជាងគេ។ ប៉ុន្តែប្រទេសអ្នកមានជាងគេនៅអឺរ៉ុបមានចក្រភពអង់គ្លេស បែលហ្សិច អាលឺម៉ង់ប៉ូឡូញ និងតំបន់ភាគខាងជើងអឺរ៉ុបកណ្តាល។ នៅក្នុងសំនួរចំលើយទី២០ អ្នកបានឃើញពីកំណើតនៃការកើតធ្យូង។ ដូច្នេះប្រសិនបើយើង បង្វិលពេលវេលាត្រឡប់ក្រោយ ៣០០ លានឆ្នាំមុនយើងអាចឃើញ ពពួកសត្វដាយណូស័រ និងបណ្ណង្គជាតិខ្ពស់ដូចផ្ទះនៅតាមដងវិថី ក្នុងការដ្ឋានជីករ៉ែរបស់យើងនេះមិនខាន។