ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គំរូលិខិតសួរសុខទុក្ខ
ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
ភ្នំពេញ ថ្ងៃទី.....ខែ.........ឆ្នាំ........
សូមប្រណិប័ត្តជម្រាបជូន
លោក ឪពុក និង អ្នកម្តាយ ជាទីគោរពស្រឡាញ់ និងជាទីនឹករលឹកដ៏ជ្រាលជ្រៅអំពីកូន
ជាបឋម កូនសូមគោរពជម្រាបជូន លោក ឪពុក និង អ្នកម្តាយ ថាកូននៅឯនាយមានសេចក្តីសុខជាធម្មតាទេ ដូចនេះ លោកឪពុក និង អ្នកម្តាយ តើមានសេចក្តីសុខទុក្ខយ៉ាងណា ? តើដីស្រែចម្ការយើងទទួលផលយ៉ាងណាដែរ ? សូមលោកឪពុក និង អ្នកម្តាយ ផ្តល់ដំណឹងឲ្យកូនបានដឹងផង ព្រោះកូនព្រួយបារម្មណាស់ ។ សព្វថ្ងៃនេះ កូនខិតខំតស៊ូព្យាយាមរៀបសូត្រ ដើម្បីអនាគត់ភ្លឺស្វាងនៃគ្រួសាររបស់យើង មិនឲ្យលោកឪពុក និង អ្នកម្តាយអស់សង្ឃឹមទេ ។ នៅពេលខាងមុខកូនសង្ឃឹមថា គ្រួសាររបស់យើងនឹងមានជីវភាពធូរធារ រុងរឿងជាពុំខានឡើយ ។
សូមអ្នកមានគុណទាំងពីរ កុំខំធ្វើការឲ្យហួសកម្លាំងឲ្យសោះ ត្រូវព្យាយាមថែរក្ស សុខភាពឲ្យល្អ និងខំសំរានឲ្យបានគ្រប់គ្រាន់ ។ នៅក្នុងរយៈពេលវិសមកាលខាងមុខនេះ កូននឹងឆ្លៀតពេល ទៅសួរសុខអ្នកមានគុណទាំងពីរជាមិនខាន ។ ជាមួយនេះ..........................................................។
ជាទីបញ្ចប់ កូនសូមជូនពរឲ្យលោកអ្នកមានគុណទាំងពីរ មានសុខភាពល្អ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ ។ កូនសូមផ្ញើក្តីនឹករលឹក ដល់បងប្អូន មីង មា យាយ តា ទាំងអស់គ្នាផង ។
កូនសូមជម្រាបលោកអ្នកមានគុណទាំងពីរ ដោយក្តីអាលោះអាល័យជាទីបំផុត ។
ដោយក្តីគោរពស្រឡាញ់ជាទីបំផុត !
ហត្ថលេខា
ឈ្មោះ