Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ល្បាក់ទឹកខ្ពស់បំផុតក្នុងពិភពលោកគឺល្បាក់អាំងហ្គែល ល្បាក់នេះកើនពីទន្លេការីណូ ក្នុងប្រទេសវេណេស៊ុយអេឡា មានកំពស់៩៧២ម៉ែត្រ។ ល្បាក់ទឹកទី២គឺទូហ្គោឡា កំពស់ ៩៤៨ម៉ែត្រជាល្បាក់ទឹកខ្ពស់បំផុតនៅអាព្រិចខាងត្បូងនិងល្បាក់ទឹកទី៣ គឺយ៉ូសឺមីត កំពស់ ៧៣៩ម៉ែត្រ បន្ទាប់មកល្បាក់អ៊ុយទីហ្គាត នៅប្រទេសណរវែស កំពស់ ៦១០ម៉ែត្រ និងល្បាក់ ស៊ូតេឡិន នៅសេឡង់ថ្មី កំពស់ ៥៧៩ម៉ែត្រ កើតពីទឹកទន្លេ រ៉ូរេញក្រិក ។ នៅអឺរ៉ុបមានល្បាក់ទឹកមួយចំនួនផងដែរដូចជា ល្បាក់ហ្រ្វង់់ហ្គាវានី កំពស់៤២១ម៉ែត្រ។ ល្បាក់គ្រីមម្លេ នៅប្រទេសអូស្រ្តាលីកំពស់ ៣៨១ម៉ែត្រ។ នៅប្រទេសស្វីស គឺស្តៅបាច់ កំពស់ ៣០៥ម៉ែត្រ និងល្បាក់ហ្សីបាច់ កំពស់៣០០ម៉ែត្រ។ នៅណរវែសមានល្បាក់ម៉ាដាលស្វូស កំពស់ ២៩៧ម៉ែត្រ និងល្បាក់វ៉េតទី កំពស់ ២៦០ម៉ែត្រ។ បន្ទាប់មកនៅអាស៊ីមានល្បាក់ហ្សេសូប៉ា នៅឥណ្ឌាកំពស់២៥៣ម៉ែត្រ ល្បាក់ទឹកក្រៅពីនេះមានល្បាក់វិចតូរ៉្យា កើតពីទន្លេហ្សឹមបេស៊ី នៅអាព្រិចកំពស់ ១២២ម៉ែត្រ។ ល្បាក់នីយ៉ាហ្គារ៉ា នៅចន្លោះប្រទេសកាណាដានិងសហរដ្ឋអាមេរិកមានកំពស់ ៥១ម៉ែត្រ។ ប៉ុន្តែល្បាក់ទាំងពីរនេះមិនចាត់ចូលល្បាក់ទឹកល្បីនោះទេ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login