ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ល្បាក់ទឹកខ្ពស់បំផុតក្នុងពិភពលោកគឹល្បាក់អាំងហ្គែលល្បាក់នេះកើតពីទន្លេការីណូ ក្នុងប្រទេសវេណស៊ុយអេឡា មានកំពស់៩៧២ម៉ែត្រ ។ ល្បាក់ទឹកទី២គឺទូហ្គោឡា កំពស់ ៩៤៨ម៉ែត្រជាល្បាក់ទឹកខ្ពស់បំផុតនៅអាព្រិចខាងត្បូងនិងល្បាក់ទឹកទី៣ គឺយ៉ូសឺមីត កំពស់ ៧៣៩ម៉ែត្រ កើតពីទឹកទន្លេ រ៉ូរេញក្រិក ។ នៅអឺរ៉ុបមានល្បាក់ទឹកមួយចំនួនផងដែរដូចជា ល្បាក់ហ្រ្វង់ហ្គាវានី កំពស់ ៤២១ម៉ែត្រ ។ ល្បាក់គ្រីមម្លេ នៅប្រទេសអូស្រ្តាលីកំពស់៣៨១ម៉ែត្រ ។ នៅប្រទេសស្វីល គឺស្តៅបាច់ កំពស់៣០៥ម៉ែត្រ និងល្បាក់ហ្សីបាច់កំពស់ ៣០០ម៉ែត្រ ។ នៅណរវែសមានល្បាក់ម៉ាដាលស្វួស កំពស់២៩៧ម៉ែត្រ និងល្បាក់វ៉េតទី កំពស់២៦០ម៉ែត្រ ។ បន្ទាប់មកនៅអាស៊ីមានល្បាក់ហ្សេសូប៉ា នៅឥណ្ឌាកំពស់ ២៥៣ម៉ែត្រ ល្បាក់ទឹកក្រៅពីនេះ មានល្បាក់វិចតូរ៉្យា កើតពីទន្លេហ្សីមបេស៊ី នៅអាព្រិចកំពស់១២២ម៉ែត្រ ។ ល្បាក់នីយ៉ាហ្គារ៉ា នៅចន្លោះប្រទេសកាណាដានិងសហរដ្ឋអាមេរិកមានកំពស់៥១ម៉ែត្រ ។ ប៉ុន្តែល្បាក់ទាំងពីរនេះមិនចាត់ចូលល្បាក់ទឹកល្បីនោះទេ ។