Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើស្ថាបត្យករដ៌ល្បីល្បាញរបស់ខ្មែរ នៅសម័យសង្គមរាស្រ្ដនិយមមានឈ្មោះអ្វី ?

២​​​. តើការររីកចម្រើននៃសេដ្ឋកិច្ចសហព័ន្ធអាឡឺម៉ងត្រូវពឹងផ្អែកលើកត្តាអ្វីខ្លះ?      

៣. ហេតុអ្វីបានជាព្រះបាទនរោត្តមសីហនុសុខចិត្តទទួលយករបបអាណានិគមម្ដងទៀតនៅកម្ពុជា?

៤. និយាយអំពីលទ្ធផលនិងផលវិបាកលើកំណែទម្រង់របស់បារាំងទៅលើវិស័យកសិកម្ម?

៥. តើសង្រ្គាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ មានផលវិបាកអ្វីខ្លះសម្រាប់កម្ពុជា?

ចម្លើយ

១. ស្ថាបត្យករដ៏ល្បីល្បាញរបស់ខ្លួនរបស់ខ្មែរនៅសម័យសង្គមរាស្រ្ដនិយមមានឈ្មោះ វណ្ណ ម៉ូលីវណ្ណ។

២. ការរីកចម្រើននៃសេដ្ឋកិច្ចសហព័ន្ធអាឡឺម៉ង់ត្រូវពឹងផ្អែកលើកត្តាសំខាន់ៗដូចជា ៖

  • ប្រទេសនេះសម្បូរធនធានរ៉ែនៅតំបន់រូ
  • មានកម្មករជំនាញៗយកតម្លៃថោក
  • ការបើកទីផ្សារអឺរ៉ុបដើម្បីទទួលយកទំនិញអាឡឺម៉ង់
  • ការនាំចេញមានបរិមាណច្រើនជាងការនាំចូល។

៣. បានជាព្រះបាទនរោត្តមសីហនុសុខចិត្តទទួលយករបបអាណានិគមបារាំងម្ដងទៀតនៅកម្ពុជា ព្រោះ ៖

  • ១៨៩០ រដ្ឋបាលបារាំងបានទទួលអនុញ្ញាតឪ្យខ្មែរស្ថិតនៅក្រោមការគ្រប់គ្រងពីរដ្ឋបាលបារាំង
  • លើកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំងនិងសេចក្ដីត្រូវការសំខាន់ៗ
  • ១៨៩២ បង្កើតនៅក្រុមកាងារពិសេសដែលស្ថិតនៅក្រោមការដឹកនាំរបស់បារាំង រាល់ការប្រមូលពទ្ធទាំងអស់គឺរដ្ឋខ្មែរជាអ្នកប្រមូលហើយត្រូវប្រគល់ឪ្យក្រុមការងារពិសេស
  • បារាំងយកប្រាក់ធ្វើជាមធ្យោបាយដោះស្រាយរាល់បញ្ហា
  • បារាំងតម្លើងប្រាក់បៀវត្សខ្ពស់ដល់មន្រ្ដីរាជការខ្មែរ។

៤. អំពីលទ្ធផលនិងវិបាកលើកំណែទម្រង់របស់បារាំងទៅលើវិស័យកសិកម្ម ៖

+ លទ្ធផល

  • កម្ពុជាជាមុខមាត់នៅលើឆាកអន្តរជាតិ
  • កម្ពុជាក្លាយទៅជាអ្នកផ្គត់ផ្គង់នៅលើទីផ្សារ

+ ផលិតវិបាក

  • កសិករនៅជនបទក្លាយទៅជាកសិករស៊ីឈ្នួលគេ
  • ពួកអភិជនក្លាយទៅជាម្ចាស់ដី
  • កំណតរវាងអ្នកមាន និងអ្នកក្រ។​

៥. ផលវិបាកនៃសង្រ្គាម (១៩៧០-១៩៧៥)

+ ផលវិបាកក្នុងសង្គម

  • សង្រ្គាមបានសម្លាប់ជិវិតមនុស្សជាងមួយលាននាក់
  • បន្សល់ទុកនូវស្ដ្រីមេម៉ាយ ក្មេងកំព្រា ចាស់ជរា ជនពិការ
  • ប្រជាជនភៀសខ្លួនពីជនបទចូលមកទីក្រុងរស់ដោយទុក្ខវេទនា
  • អំពើពុករលួយ ភាពអយុត្តិធម៌ អនាធិបតេយ្យទូទាំងប្រទេស​
  • បំផ្លាញធនធានមនុស្ស គ្រឹះស្ថានសិក្សា វត្តអារាម។

+ ផលវិបាកសេដ្ឋកិច្ច

  • ដីស្រែចម្ការត្រូវបោះបង់ចោល ក្លាយជាចម្ការមីន រណ្ដៅគ្រាប់បែក
  • រោងចក្រសហគ្រាស ៧៥%ត្រូវបំផ្លិចបំផ្លាញ
  • ចម្លារកៅស៊ូត្រូវបោះឆ្នោតចោល
  • ផ្លូវថ្នល់ ស្ពាន៧០% ទៅ៨០% ត្រូវអន្តរាយ
  • សេដ្ឋកិច្ចជាតិធ្លាក់ចុះ។

+ ផលវិបាកនយោបាយ

  • ប្រទេសជាតិត្រូវបាត់បង់កិត្តិយស កេរ៍្ដឈ្មោះ កិត្យានុភាព លើឆាកអន្តរជាតិ
  • អស្ថេរភាពនយោបាយដោយសង្រ្គាមស៊ីវិលបនបង្កវិនាសកម្មលើគ្រប់វិស័យ
  • ផ្ដល់ឳកាសឪ្យពួកខ្មែរក្រហមឡើងកាន់អំណាចបាន គឺកម្ពុជាទៅក្នុងរបបអន្ធកាលនៃអំពើប្រល័យពូជសាសន៍។

វិញ្ញាសាទី៣៧



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login