មូលហេតុបណ្តាលឱ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹត ៖
- អនុវត្តតាមសេចក្តីសម្រេចដល់សន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤ ដែលស្នើដោយសូវៀត និងចិន
- កម្ពុជាចង់រួមរស់ដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសនានាលើពិភពលោកពិសេសប្រទេសជិតខាង
- និងមតិផ្សេងៗទៀត។
ដើម្បីពង្រឹងនយោបាយអព្យាក្រឹត របបសង្គមរាស្ត្រនិយមបាន
- ១៨ មីនា ១៩៥៥ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្តេចនរោត្តម សីហនុបានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្តីប្រកាសរួមមួយគឺការរួមរស់ជាមួយគ្នាដោយសុខសន្តិភាព
- ១៨ដល់២៤ មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិអាស៊ី អាហ្រ្វិកនាទីក្រុងបានឌុង ព្រះអង្គបានប្រកាសពីគោលនយោបាយ អព្យាក្រឹត និងបានរួមរស់ជាមួយគ្នាដោយសុខសន្តិភាព
- ១៤ ធ្នូ ១៩៥៥ ក្នុងពេលដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត
- ១៩៥៦ នៅទីក្រុងប្រ៊ីយូនី ព្រះអង្គបានចុះហត្ថលេខាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ
- និងមតិផ្សេងៗទៀត។
លទ្ធផលនៃនយោបាយអព្យាក្រឹត
ក. ជំហានដំបូង
- កម្ពុជាល្បីសុះសាយក្នុងតំបន់
- បក្សប្រឆាំងពុំហ៊ានជំទាស់ហើយសរសើរពីនយោបាយនេះ
- កម្ពុជាបានសុខសន្តិភាពអស់រយៈពេល១៥ឆ្នាំ (១៩៥៥ដល់១៩៧០) ស្របពេលដែលប្រទេសជិតខាងជួបនឹងសង្រ្គាម
- និងមតិផ្សេងៗទៀត។
ខ. ដំណាក់កាលសង្គ្រាមត្រជាក់
នយោបាយអព្យាក្រឹតកាន់តែចុះទន់ខ្សោយទៅដោយសារ ៖
- មហាអំណាចមនោគមវិជ្ជាទាំងពីរគឹ សេរីនិងកុំម្មុយនីស្តពុំទុកកម្ពុជាក្នុងមាគ៌ាសន្តិភាព និងបំពានលើនយោបាយអព្យាក្រឹត
- ជំនួយពីសហរដ្ឋអាមេរិក មានចរិតចិញ្ចឹមពួកស្តាំនិយម
- ប្រទេសថៃឧបត្ថម្ភគាំទ្រដល់ចលនាខ្មែរសេរី ឱ្យវាយសង្គមរាស្រ្តនិយម
- វៀតណាមខាងត្បូងឈ្លានពានព្រំដែនកម្ពុជា
- វៀតណាមខាងជើងប្រើប្រាស់ផ្លូវលំហូជីមិញឆ្លងកាត់ទឹកដីខ្មែរនិងបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជា
- សង្គមរាស្រ្តនិយមអនុវត្តនយោបាយអព្យាក្រឹតមិនចំទិសដៅដោយលំអៀងទៅរកកុំម្មុនីស្ត
- និងមតិផ្សេងៗទៀត។