សំណួរ
១៦- តើដំណើរប្រព្រឹត្តនៃការអភិវឌ្ឍន៍ផលិតផលថ្មីមានប៉ុន្មានជំហាន ?
១៧- តើអ្វីទៅជាការបរាជ័យនៃផលិតផលថ្មីមួយអាចបណ្តាលមកពីមូលហេតុអ្វីខ្លះ ?
១៨- ដូចម្តេចដែលហៅថាថ្លៃ ?
១៩- តើមានកត្តាអ្វីខ្លះដែលមានឥទ្ធពលដល់ការសម្រេចចិត្តអំពីថ្លៃ ?
២០- តើគោលដៅនៃការកំណត់ថ្លៃផ្អែកទៅលើអ្វី ?
ចម្លើយ
១៦- ដំណើរប្រព្រឹត្តនៃការអភិវឌ្ឍន៍ផលិតផលថ្មីមាន៦ជំហាន គឺ ៖
- ការបង្កើតគំនិត ដំណើរនៃការអភិវឌ្ឍន៍ផលិតផលថ្មីដែលចាប់ផ្តើមដោយគំនិតថ្មី ។
- ការពិនិត្យជ្រើសរើស និងការវាយតម្លៃដំណាក់កាលដែលត្រូវផ្តើមជាមួយគោលដៅរបស់ក្រុមហ៊ុន ។
- វិភាគអាជីវកម្ម ត្រូវពិនិត្យមើលហេតុផល លក់ការប៉ាន់ស្មាន កំរិតរីកចម្រើន ទីផ្សារភាពខ្លាំង និងភាពខ្សោយរបស់ផលិតផលថ្មី ។
- កាអភិវឌ្ឍន៍ផលិតផលថ្មី ប្រយោជន៍នៃការបំលែងទៅជារូបរាងទម្រង់ផលិតផលត្រូវបានគូសគ្រោង ។
- សាកល្បងទីផ្សារ ទាក់ទងទៅនិងការជ្រើសរើសកន្លែងទីប្រជុំជនពីមួយទៅបីកន្លែងយ៉ាងតិច តំបន់ណាដែលក្រុមហ៊ុនប្រុងនឹងត្រូវជ្រើសរើសទីផ្សារគោលដៅ ដើម្បីសាកល្បងផលិតផលនៅតំបន់នោះ ។
- ការដាក់ទុកក្នុងការធ្វើអាជីវកម្ម ផលិតផលត្រូវបានរស់រានមានជីវិត ឆ្លងផុតគ្រប់ជំហាននៃដំណាក់កាលរបស់ដំណើរការប្រព្រិត្តឹនៃវឌ្ឍន៍កម្ម ។
១៧- ការបរាជ័យនៃផលិតផលថ្មីមួយអាចបណ្តាលមកពីមូលហេតុដូចខាងក្រោម ៖
- មើលស្រាលចំពោះគូរប្រគូតប្រជែង គឺជាកំហុសជាទូទៅ ។
- ប្រញាប់ប្រញាលនាំទំនិញចូលទីផ្សារពេក ដោយមិនបានរៀបផែនការ Marketing ឲ្យបានពេញលេញ ។
- មិនបានគិតលើចំណយថ្លៃដើម ។
- ផលិតផលលើសគម្រោងដែលបានគិតទុក ។
- គ្មានភាពរហ័សរហូនក្នុងការនាំទំនិញចូលកាន់ទីផ្សារឲ្យបានមុនគូរប្រគូតប្រជែង ។
១៨- ដែលហៅថាថ្លៃ គឺជាចំនួនលុយសរុបលដែលត្រូវបានគិតទៅឲ្យផលិតផល ឬសេវាកម្មណានោះ ។
១៩- មានកត្តាជាច្រើនដែលមានឥទ្ធពលដល់ការសម្រេចចិត្តអំពីថ្លៃមានដូចជា ៖
- គោលបំណងរបស់ក្រុមហ៊ុន
- ភាគផ្សំផ្សេងទៀតនៃ Marketing Mix
- ថ្លៃដើម
- សញ្ញក្ខ័ននៃអតិថិជន
- បញ្ហាច្បាប់និង និយ័តកម្ម ។
២០- គោលដៅនៃការកំណត់ថ្លៃផ្អែកទៅតាមរយៈ កំរិតសមត្ថភាពរបស់ក្រុមហ៊ុនអាជីវកម្ម និងគោលដៅនៃការធ្វើ Marketing ដោយផ្សាយភ្ជាប់ទៅនិងនិន្នាការទៅរកប្រាក់ចំណេញ និន្នាការទៅរកការលក់ និន្នាការផ្អែកទៅលើការប្រកួតប្រជែង ។
តភាគ