សំណួរ
២១- តើការជ្រើសរើសគោលនយោបាយអំពីថ្លៃមានអ្វីខ្លះ ?
២២- តើការជ្រើសរើសវិធីសាស្រ្តកំណត់ថ្លៃមានប៉ុន្មានយ៉ាង ?
២៣- ដូចម្តេចដែលហៅថាច្រកបែងចែក ?
២៤- ការដឹកជញ្ជូនទំនិញ និងស្តុកមានតួនាទីអ្វីខ្លះ ?
២៥- តើការដឹកជញ្ជួនមានមានអ្វីខ្លះ ?
ចម្លើយ
២១- ការជ្រើសរើសគោលនយោបាយអំពីថ្លៃមានដូចជា ៖
- ថ្លៃសំរុក ដំបូងត្រូវកំណត់ថ្លៃឲ្យទាបធៀបនិងគួរប្រជែង ដើម្បីដណ្តើមទីផ្សារឲ្យបានធំតាមធ្វើទៅរួចឲ្យអតិថិជនឆាប់ស្គាល់ ផលិតផលយើងជាមុនសិន ។
- ថ្លៃទាប ដើម្បីបំបាក់ទឹកចិត្តគួរប្រកួតប្រជែង ក្នុងការឈានចូលទីផ្សារ ។
- ថ្លៃចំរាញ់ កំណត់ថ្លៃខ្ពស់មុន ព្រោះផលិតផលយើងទើបមានដំបូង (មិនទាន់មានផលិតផលប្រកួតប្រជែង)ពេលមានគួរប្រកួតប្រជែងច្រើនចាំបាច់ត្រូវបន្ថយថ្លៃវិញ ។
- ថ្លៃចិត្តសាស្រ្តកំណត់ថ្លៃតាមតម្លៃនៃការយល់ដឹងរបស់អតិថិជនដោយផ្អែកលើអ្វីដែលអ្នកទិញជឿថាវានឹងផ្តល់ តម្លៃ (អត្ថប្រយោជន៍ចំពោះគេយ៉ាងណានោះ ។ ថ្លៃផ្សព្វផ្សាយលក់ គោលនយោបាយនេះទាក់ទងដល់ការប្រើប្រាស់នូវឱកាសពិសេសមួយសម្រាប់កំណត់ថ្លៃដើម្បីទាក់ទាញអតិថិជន ។
២២- ការជ្រើសរើសវិធីសាស្រ្តកំណត់ថ្លៃមាន៣យ៉ាងគឺ ៖
- ការកំណត់ថ្លៃទៅតាមការចំណាយ ។
- ការកំណត់ថ្លៃទៅតាមការប្រកួតប្រជែង។
- កំណត់ថ្លៃយោងទៅតាមតម្រូវការ។
២៣- ដែលហៅថាច្រកបែងចែក គឺជាការចាប់ផ្តើមពីផលិតករ ហើយបានបញ្ចប់វិញដោយអ្នកប្រើប្រាស់ចុងក្រោយ ឬអ្នកប្រើប្រាស់ឧស្សាហកម្ម ។
២៤- ការដឹកជញ្ជូនទំនិញ និងស្តុកមានតួនាទីក្នុងការទទួលខុសត្រូវក្នុងការបញ្ជូនទំនិញ ទៅកាន់ទីគោលដៅដែលត្រូវបញ្ជួនទៅ ធានាសុវត្ថិភាពតាំងពីដើមទីរហូតដល់ចុងទី ។
២៥- ការដឹកជញ្ជួនមានមានដូចជា ៖
- តាមផ្លូវទឹក
- តាមផ្លូវដែក
- តាមផ្លូវអាកាស
- និងតាមបំពង់បង្ហូរ
តភាគ