Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១ តើរបបកម្ពុជាប្រជាធិបតេយ្យបានចែកប្រជាជនជាប៉ុន្មានវណ្ណៈ? តើមានអ្វីខ្លះ?

២. តើចំណុចណាខ្លះដែលបញ្ជាក់ថារបស់រំលោភធ្ងន់ធ្ងរទៅលើវប្បធម៌និងប្រពៃណីជាតិ?

៣. តើកត្តាអ្វីខ្លះដែលនាំឪ្យចលនាតស៊ូនោះបានទទួលលទ្ធផលដូចខាងលើ?

៤. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។  តើរដ្ឋាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទៅលើចលនានិសិ្សត?

៥. ក្នុងការគ្រប់គ្រងប្រទេស តើព្រះហិររក្សារាមាធិបតីអង្គឌួងបានធ្វើកំណែទម្រង់សង្គមកម្ពុជា​យ៉ាងដូចម្ដេចខ្លះ?

ចម្លើយ

១. របបកម្ពុជាប្រជាធិតេយ្យចែកជាពីរវណ្ណៈ ៖

  • ប្រជាជនចាស់(មូលដ្ឋាន)
  • ប្រជាជនថ្មី (១៧ មេសា)។

២. ចំណុចដែលបញ្ជាក់ថារបបនេះរំលោភយ៉ាងធ្ងន់ធ្ងរលើវិស័យវប្បធម៌ និងប្រពៃណីជាតិគឺ ៖

  • បំបាត់វិស័យអប់រំ
  • បំបាត់សាសនា (កម្ទេចវត្តអារាម ផ្សិតព្រះសង្ឃ)
  • បំបាត់ប្រពៃណីក្នុងការរៀបអាពាហ៍ពិពាហ៍ ស្លៀកពាក់ខ្មៅ
  • គ្មានការយកចិត្តទុកដាក់លើកេតភណ្ឌជាតិ។

៣. ចលនាតស៊ូទទួលបានទទួលផលដោយសារ ៖

  • ក្រោយសង្រ្គាមពួកអាណានិគមមានការនឿយហត់យ៉ាងខ្លាំង(សេដ្ឋកិច្ចខ្ចេចខ្ចី)
  • ការគាំទ្រពីសហរដ្ឋអាមេរិច សហភាពសូរៀត និងអង្គការសហប្រជាជាតិ
  • ប្រទេសនីមួយៗមានមគ្គុទេសឈ្លាវៃ មានគោលនយោបាយត្រឹមត្រូវ
  • មានការសហការគ្នារវាងអាស៊ី អាព្រិច អាមេរិចឡាទីន។

៤. រដ្ឋាភិបាលបានធ្វើសកម្មភាទៅលើនិស្សិត ៖

  • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់
  • ហាមប្រជុំលើសពី៥នាក់ឡើងទៅ
  • បិទសកលវិទ្យាល័យ
  • ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់
  • បំរាមគោចរពីម៉ោង៨យប់។

៥. ក្នុងការគ្រប់គ្រងប្រទេសព្រះអង្គបានធ្វើកំណែទម្រង់ដូចជា ៖

+ វិស័យរដ្ឋបាល

  • កែច្បាប់ បន្ធរបន្ថយវិស័យផ្សេងៗ

+ សេដ្ឋកិច្ច

  • ជំរុញការស្ដាយហេដ្ឋារចនាសម្ព័ន្ធ
  • កសាងផ្លូវគមនាគមន៍ ទំនប់ កំពង់ផែសមុទ្រនៅកំពត
  • បោះពុម្ពប្រាក់សម្រាប់សម្រួលជីវភាពប្រជាជន
  • បន្ថយពន្ធដារ

+ នយោបាយ

  • ដឹកនាំប្រទេសដោយមានប្រជាជនចូលរួមយ៉ាងច្រើន
  • លើកតម្លើងវប្បធម៌អក្សរសាស្រ្ដជាតិ។

វិញ្ញាសាទី៤២



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login