Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើព្រះហិររក្សរាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គណា? សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា? នៅវាំងឈ្មោះអ្វី?

២.តើពួកហូឡង់បានគាបសង្កត់លើចលនាជាតិនិយមដូចម្ដេចខ្លះ?៣. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ ក្នុងកំឡុងពេលនោះ ហេតុអ្វីបានជាមហាបាតុកម្មរបស់ពួកនិសិ្សតនៅរងហ្វូនទាមទារឪ្យឧត្តមសេនីយ៍នេរិនចុះចេញពីដំណែង។

៣. តើមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិតអ្វីខ្លះដើម្បីបំផុសស្មារតីបង្រួមបង្រួលជាតិ?

៤. ចូរនិយាយពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

៥. តើតួនាទីនៃវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ។

ចម្លើយ

១. ព្រះហិររក្សរាមាបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ អេង ។ សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០។ រាជវាំង “វាំងស្បែក” (ពញាឮ) ។

២. ពូកអាណានិគមហូឡង់បានគាបសង្កត់ចលនាដូចជា ៖

  • ចាប់អ្នកជាតិនិយមដាក់គុក
  • បង្រ្កាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ
  • បាត់បវប្បធម៌ ប្រពៃណី ផ្សព្វផ្សាយគ្រិស្ដសាសនា រើសអើងពណ៌សម្បុរ ។

៣. ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីបានប្រើគំនិត ៖

  • ផ្សព្វផ្សាយគំនិតជាតិនិយម
  • ផ្សព្វលទ្ធិប្រជាធិបតេយ្យ
  • បង្កើតចលនាយុវជនជាតិនិយម។

៤. លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមាន ៖

  • ១៩៩៣ រៀបចំការបោះឆ្នោតដែលបានរៀបចំដោយ អ៊ុនតាក់
  • បោះឆ្នោតដោយសេរីនិងយុត្តិធម៌ (២០០៣,២០០៨,២០១៣)
  • សេរីភាព អ្នកសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេស
  • អនុវត្តន៍ ទីផ្សារសេរី១៩៩៣
  • ផ្ដល់សិទ្ធិដល់អង្គការនានា
  • សេរីភាព ដល់ការប្រឆាំងស្របច្បាប់
  • គោរពសិទ្ធិមនុស្ស...។

៥. តួនាទីនៃវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យមាន ​៖

  • វប្បធម៌សន្ទនាផ្ដល់ប្រយោជន៍ជាតិជាធំជាងប្រយោជន៍បុគ្គល
  • បញ្ចៀសបានសង្រ្គាមពាក្យសម្ដីនិងទំនាស់ផ្សេងៗក្នុងសង្គម
  • ជាវេទិកាជជែកដេញដោល និងពិភាក្សាឈរលើគោលការណ៍ស្មើរភាពគ្នា
  • ជាគំរូល្អក្នុងសង្គមជាតិប្រកបដោយភាពជឿជាក់ ពីសំណាក់រាស្រ្ដ
  • មានទំនាស់ខុសត្រូវលើប្រយោជន៍ជាតិ
  • ដោះស្រាយបញ្ហាដោយសន្ដិភាព
  • ផ្ដល់នូវភាពជឿជាក់ ស្មោះត្រង់គ្នាទៅវិញទៅមក
  • សាមគ្គីភាព និងសហកិច្ច ប្រតិបត្តិការប្រសើរជាងមុន
  • ពុំមានការគំរាមគំហែងគ្នាទៅវិញទៅមក
  • គោរពគ្នាទៅវិញទៅមក
  • ឈរលើគោលការណ៍ គ្មានភាពលំអៀង
  • មានតម្លាភាព សភាពត្រឹមត្រូវនិងប្រកបដោយភាព ច្បាស់លាស់
  • មិនបង្ករអត្តទត្ថភាពដល់បុគ្គលណាមួយ
  • ជួយជំរុញការពិភាក្សាឪ្យទទួលបានលទ្ធផលផ្លែផ្កា។

វិញ្ញាសាទី៤៤



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login