សំណួរ
១. ហេតុអ្វីបានជាប្រកាសឯករាជ្យលើកទី១ របស់ឥណ្ឌូនេស៊ីមិនបានសម្រេច?ះះះ
២. តើការបែកបន្ទាយលង្វែកបណ្ដាលមកពីមូលហេតុអ្វីខ្លះ?
៣ ប្រទេសនៅតំបន់ឥណ្ឌូចិន បានស្ថិតនៅក្រោមអាណានិគមអឺរ៉ុបតាំងពីស.វទី១៩ ដល់ក្រោយសង្រ្គាមលើកទី២។ ហេតុអ្វីបានជាប្រជាជននៃប្រទេសនៃប្រទេសទាំងបីបង្កើតចលនាតស៊ូឯករាជ្យពីពួកអាណានិគម?
៤. តើឯករាជ្យពេញលេញបានមកដោយកត្តាអ្វីខ្លះ? នៅពេលណា?
៥. ចូរពណ៌នាគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចហ៊ុន សែនក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា។
ចម្លើយ
១. ការប្រកាសឯករាជ្យឥណ្ឌូនេស៊ីលើកទី១ មិនបានសម្រេចដោយសារ ៖
- ជប៉ុនទម្លាប់អាវុធចុះចាញ់សង្រ្គាមលោកលើកទី២
- អាណានិគមហូឡង់វិញត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌូនេស៊ី។
២. មូលដ្ឋានហេតុនៃការបែកបន្ទាយលង្វែក៖
- ព្រះរាជា សត្ថទី១ទៅជួយរំដោះក្រុងអយុធ្យាពីការត្រួតត្រារបស់ភូមា
- សៀម មើលគុណប្រើល្បិចបញ្ចូលសង្ឃមកយកការណ៍ និងប្រើល្បិចបាចប្រាក់ដួង
- វិបត្តិផ្ទៃក្នុង រាជវង្សានុវស្ស នាម៉ឺនសព្វមុខមន្ដ្រី និងរាស្រ្ដមិនពេញចិត្តនឹងព្រះសត្ថាទី១
- សាមគ្គី ប្រជាជនគ្មានឯកភាពជាតិ។
៣. ប្រទេសនៅតំបន់ឥណ្ឌូចិន បានស្ថិតនៅក្រោមអាណានិគមអឺរ៉ុបតាំងពីស.វទី១៩ ដល់ក្រោយសង្រ្គាមលើកទី២។ ប្រទេសទាំងបីបង្កើតចលនាតស៊ូឯករាជ្យពីពួកអាណានិគមព្រោះ ៖
- ទាមទារសិទ្ធស័្វយគ្រប់គ្រង ការពារវប្បធម៌ សាសនា ភាសា និងប្រពៃណីជាតិ
- ពួកអាណានិគមបានគាបសង្គត់ កេងប្រវញ្ច ជំរិតទាពន្ទដារ កាប់សម្លាប់យ៉ាងសាហាវឃោរឃៅ
- ពួកអាណានិគមបានផ្សព្វផ្សាយពីអរិយធម៌របស់គេ។
៤. ឯករាជ្យឥណ្ឌូនេស៊ីទទួលបានពេញលេញដោយសារ ៖
- មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៌ានយោបាយត្រឹមត្រូវគឺ លោក ស៊ូកាណូ
- ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ
- ហូឡង់ ព្រមប្រគល់ឯករាជ្យឪ្យឥណ្ឌូនេស៊ីដោយសារការគម្រាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកលើហូឡង់ ទទួលបានឯករាជ្យនៅថ្ងៃ ១៧ សីហា ១៩៩០ (សៀវភៅចាស់១៩៤៩)។
៥. គោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចហ៊ុន សែនក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជាមាន ៖
+ វិស័យនយោបាយ
- សមាហរណកម្មកងកម្លាំងខ្មែរក្រហមជាមួយកងកម្លាំងខ្មែររដ្ឋាភិបាលមានការឯកភាពគ្នា កសាងប្រទេសជាតិ។
- ធ្វើឪ្យតំបន់តាមព្រំដែនមានសុវត្តិភាព និងការអភិវឌ្ឍ
- មាតុភូមិនិវត្តន៍ជនភៀសខ្លួន
- បែងចែក និងផ្ដល់កម្មសិទ្ធិកាន់កាប់ដីធ្លី
+ វិស័យសង្គម
- ១៩៩៣ មកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសន្ដិភាព ពេញលេញ
- ធ្វើឪ្យមានសមិទ្ធិផលជាច្រើនដូចជាសាលារៀន មន្ទីរពេទ្យ...
+ វិស័យសេដ្ឋកិច្ច
- ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ
- កាត់បន្ថយភាពក្រីក្រ
+ វិស័យអប់រំ
- ធ្វើកំណែទម្រង់វិស័យអប់រំ
- បណ្ដុះបណ្ដាលធនធានមនុស្ស
- លើកកម្ពស់ដល់ អ្នកមានសមត្ថភាព
- បង្កើនប្រាក់បៀរវត្តន៍ដល់មន្ដ្រីរាជការ។
វិញ្ញាសាទី៤៣