សំណួរ
១. អ្នកប្រាជ្ញខ្មែរឈ្មោះអ្វីដែលបានរៀបចំវចនានុក្រមខ្មែរ?
២. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ តើចលនាបាតុកម្មរបស់និសិ្សតមានគោលបំណងអ្វី?
៣. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ តើរដ្ឋាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទៅលើចលនានិសិ្សត?
៤. មូលហេតុអ្វីបានដួលរលំរបបសង្គមរាស្រ្ដនិយម?
៥. តើអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ មានចំណុចវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?
ចម្លើយ
១. អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវចនានុក្រមខ្មែរគឺសម្ដេចសង្ឈ ជួន ណាត។
២. ចលនារបស់និស្សិតមានបំណង ៖
- ទាមទារឪ្យនេវិន ចុះចេញពីដំណែង
- បង្កើតរដ្ឋាភិបាលថ្មីតាមបែបលទ្ធិប្រជាធិបតេយ្យ
- រៀបចំប្រព័ន្ធសេដ្ឋកិច្ចថ្មី។
៣. រដ្ឋាភិបាលបានធ្វើសកម្មភាទៅលើនិស្សិត ៖
- បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់
- ហាមប្រជុំលើសពី៥នាក់ឡើងទៅ
- បិទសកលវិទ្យាល័យ
- ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់
- បំរាមគោចរពីម៉ោង៨យប់។
៤. បានដួលរលំរបបសង្គមរាស្រ្ដនិយមដូចជា ៖
+ ឥទ្ធិពលសង្រ្គាមមាត្រជាក់នៅឥណ្ឌូចិន
+ ការរីកសាយភាពនៃក្រុមកុំម្មុយនីស្ដ
+ វិបត្តិសេដ្ឋកិច្ច
- ១៩៦៣ ផ្ដាច់ជំនួយអាមេរិក
- ធ្វើជាតូបនីយកម្ម រអាករអួល
- ការលួចរត់ពន្ធ ធារាសាស្រ្ដាអន់ថយ
+ វិបត្តិសង្គមនិងនយោបាយ
- អព្យាក្រឹតមិនចំទិសដៅ
- អំពើពុករលួយបក្សពួកនិយម
+ វិបត្តិផ្ទៃក្នុងរដ្ឋាភិបាល
- ចុងឆ្នាំ ១៩៦៩ មន្ដ្រីមួយចំនួនរៀបផែនការក្បត់
- ថ្ងៃទី០៨ មីនា ១៩៧០លន់ នល់សិរិមត ធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទសីហនុ។
៥. ចំណុចវិជ្ជាមាន និងអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងមាន ៖
+ ចំណុចអវិជ្ជមាន
- បារាំងជួយការពារទឹកដី ពូសាសសន៍ខ្មែរឪ្យគង់វង្ស
- បារាំងបានធ្វើឪ្យរួចផុតពីការឈ្លានពានរបស់យួន និងសៀម
- បង្កើតភាសាចុងបូព៌ាប្រទេស សិក្សាស្រាវជ្រាវ និងចងក្រងពីអរិយធម៌ប្រវត្តិសាស្រ្ដខ្មែរទុកជាប្រយោជន៍ដល់កូនខ្មែជំនាន់ក្រោយ
- បារាំងជួយកែទម្រង់ផ្នែករដ្ឋបាល សង្គម សេដ្ឋកិច្ចខ្មែរ
- ជួយកសាងសាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់
- បារាំងជួយថែរក្សា ជួសជុលប្រាសាទបុរាណខ្មែរ និងកសាងមន្ទីរដើម្បីថែរក្សាថែរក្សាវត្ថុបុរាណ
- ឆ្នាំ ១៩០៤ បារាំងបានទាមទារយកខេត្តកោះកុង ម្លូព្រៃ ស្ទឹងត្រែងមកឪ្យខ្មែរវិញ
- ឆ្នាំ១៩០៧ បានទាមទារយកខេត្តសៀមរាប បាត់ដំបង់ សេរីសោភ័ណមកឪ្យខ្មែរវិញ។
+ ចំណុចវិជ្ជមាន
- បារាំងកាន់តែធ្វើឪ្យខ្មែរក្រីក្រ ដោយបារាំងបានធ្វើការជិះជាន់កេងវ័ញ្ចយ៉ាងធ្ងន់ធ្ងរលើដីខ្មែរ
- បារាំងកេណ្ឌខ្មែរឪ្យទៅជួយច្បាំង ស្លាប់ របួសជួសបារាំងក្នុងសមរភូមិសង្រ្គាមលោកលើកទី២
- បារាំងបានកាត់ដីខ្មែរឪ្យសៀម និងយួនស្រេចតែចិត្តដូចជានៅឆ្នាំ ១៩៤៧ កាត់ខេត្តត្រួតត្រាឪ្យសៀម។ ថ្ងៃទី០៤ មិថុនា ១៩៤៩ កាត់ទឹកដីកម្ពុជាក្រោមឪ្យយួន។
វិញ្ញាសាទី៤៥