វិស័យអចលនទ្រព្យ បានចូលរួមដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាដូចជា ៖
- បង្កើនការងារ មុខរបរ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ
- កាត់បន្ថយចំណាកស្រុកទៅក្រៅប្រទេស ដែលជាមូលហេតុធ្វើឱ្យកម្ពុជា ខ្វះខាតកម្លាំងពលកម្ម
- កាត់បន្ថយភាពក្រីក្រ និងអត្រាគ្មានការងារធ្វើ
- ជំរុញការវិនិយោគ និងទុនវិនិយោគក្នុងប្រទេស
- បង្កើនចំណូលពន្ធដារ ពន្ធគយ និងជួយរុញច្រានឱ្យមានកំណើនសេដ្ឋកិច្ច
- លើកកំពស់ហេដ្ឋារចនាសម្ព័ន្ធទីក្រុង ទីប្រជុំជននិងជនបទ
- ជួយកសាងសមត្ថភាពបុគ្គលិក ក៏ដូចជាមន្ត្រី ដែលទទួលបន្ធុការងារនេះ
- សម្រេចបាននូវគោលនយោបាយជាតិស្តីពីលំនៅឋាន របស់រាជរដ្ឋាភិបាល
- ប្រជាពលរដ្ឋមានលទ្ធភាព ទទួលបានលំនៅឋានរស់នៅផ្ទាល់ខ្លួនដោយសមរម្យ និងស្របច្បាប់។