Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៣៦- តើយុទ្ធសាស្រ្តទីផ្សារផ្តោតលើចំណុចអ្វីខ្លះ ?

៣៧- តើសមាសធាតុកម្មវិធី Marketing មានប៉ុន្មាន ? អ្វីខ្លះ ?

៣៨- តើយើងគួរធ្វើការកត់សម្គាល់លើផ្នែកសំខាន់ៗអ្វីខ្លះ ក្នុងការអនុវត្តយុទ្ធសាស្រ្ត Marketing ?

៣៩- តើអ្នកគ្រប់គ្រង​ Marketing ទទួលរងឥទ្ធិពលពីអ្នកគ្រប់គ្រងថ្នាក់ខ្ពស់អ្វីខ្លះ ?

៤០- តើអ្វីទៅជាមូលដ្ឋានក្នុងការវិភាគឱកាស និងស្ថានភាព ?

ចម្លើយ

៣៦- យុទ្ធសាស្រ្តទីផ្សារផ្តោតលើចំណុចដូចជា​៖

ក- បង្កើនល្បើននៃការលក់

  • ទន្រ្ទានចូលជ្រៅទៅក្នុងទីផ្សារបច្ចុប្បន្នជាមួយនឹងផលិតផលដែលមានស្រាប់
  • ឧទ្ទេសនាមផលិតផលថ្មីទៅក្នុងទីផ្សារដែលមានស្រាប់
  • ឈានចូលទីផ្សារជាមួយនឹងផលិតផលដែលមានស្រាប់
  • ឧទ្ទេសនាមផលិតផលថ្មីទៅក្នុងទីផ្សារថ្មី ។

ខ- ជំរុញបង្កើនប្រាក់ចំណេញ

  • កាត់បន្ថយការចំណាយ
  • បង្កើនផលិតភាពផលិតកម្ម
  • បង្កើនទិន្នផល ៖ បង្កើនថ្លៃ និងបង្កើនការលក់ផលិតផលចំរុះ

គ- ជ្រើសរើសចំណែកទីផ្សារ

ឃ- យុទ្ធសាស្រ្តនៃការដាក់លក់ផលិតផល

៣៧- សមាសធាតុកម្មវិធី Marketing មាន៤គឺ ៖

  • ការសម្រេចចិត្តលើផលិតផល
  • ការសម្រេចចិត្តលើការកំណត់ថ្លៃ
  • ការសម្រេចចិត្តលើច្រកបែងចែក​ Marketing
  • ការសម្រេចចិត្តលើទំនាក់ទំនង អតិថិជន

៣៨- យើងគួរធ្វើការកត់សម្គាល់លើផ្នែកសំខាន់ៗក្នុងការអនុវត្តយុទ្ធសាស្រ្ត Marketing មានដូចជា ៖

  • ប្រភពហិរញ្ញវត្ថុ

               + មើលខ្លួនឯង

               + មើលគូប្រជែង

  • ភាពជាបុគ្គលិក
  • សម្ភារៈ
  • រៀបចំសកម្មភាពកិច្ចការ
  • ត្រូវធ្វើការត្រួតពិនិត្យដោយយកចិត្តទុកដាក់ថាតើត្រូវតាមផែនការឬទេ ?
  • ធ្វើការកែតម្រូវលើសកម្មភាពដែលអវ​ិជ្ជាមាន

៣៩- អ្នកគ្រប់គ្រង ​Marketing ទទួលរងឥទ្ធិពលពីអ្នកគ្រប់គ្រងថ្នាក់ខ្ពស់មានដូចជា ៖

  • ជម្រុញយុទ្ធសាស្រ្តទូទៅតាមផ្នែកនីមួយៗ
  • ស្វែងរកប្រភពសំខាន់ដែលពាំនាំយកនូវយុទ្ធសាស្រ្តទូទៅតាមផ្នែកនីមួយៗ
  • ក្តីសង្ឃឹមដែលអ្នកគ្រប់គ្រងថ្នាក់ខ្ពស់មានសម្រាប់ផ្នែកនីមួយៗក្នុងលក្ខខណ្ឌ

               + បរិមាណការលក់កើនឡើង

               + ភាគរយនៃអ្នកទិញកើនឡើង

               + ជម្រុញបង្កើនប្រាក់ចំណេញកើនឡើង

               + ការអនុវត្តសកម្មភាពដ៏ល្អតាមផ្នែកផ្សេងៗ

៤០- មូលដ្ឋានក្នុងការវិភាគឱកាស និងស្ថានភាពគឺពាក្យថាឧប្បមា ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login