ការផ្តល់សម្បទានដីសង្គមកិច្ច មានគោលបំណង ឬអត្ថប្រយោជន៍មានដូតជា ៖
- ផ្តល់ដី ដល់គ្រួសារក្រីក្រដែលគ្មានទីលំនៅសម្រាប់សង់លំនៅឋាន
- ផ្តល់ដី ដល់គ្រួសារក្រីក្រដែលត្រូវផ្លាស់ប្តូរទីលំនៅបណ្តាលមកពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈសម្រាប់ការតាំងលំនៅឋានជាថ្មី
- ផ្តល់ដី ដល់គ្រួសារដែលរងគ្រោះដោយគ្រោះធម្មជាតិ
- ផ្តល់ដី ដល់គ្រួសារមាតុភូមិនិវត្តន៍ យោធិនរំសាយ និងគ្រួសារជនពលីពិការ ឬជនងាយរងគ្រោះ
- អភិវឌ្ឍតំបន់ដែលពុំត្រូវបានអភិវឌ្ឍដោយសមស្រប
- ផ្តល់កម្មសិទ្ធិស្របច្បាប់ និងកាត់បន្ថយវិវាទដីធ្លី
- កាត់បន្ថយចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ