ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ
មនុស្សនៅក្នុងសង្គម ភាគច្រើនតែងតែមានគំនិតយល់ឃើញថា មានតែទ្រព្យសម្បតិ្ត មាសពេជ្រ កែវកងទេ ដែលជាវត្តមានតម្លៃបំផុត។ ប៉ុន្ដែបើយើងយកវាទៅប្រៀបផ្ដើមផ្គតផ្គង ផ្លឹងផ្លែងជាមួយដឹងចំណេះវិជ្ជា យើងឃើញថាចំណេះវិជ្ជាទាំងឡាយក៏មានគុណភាពសម្បតិ្តប្រសើរម្យ៉ាងដែរ។ ក្នុងន័យនេះហើយទើបបានមានអ្នកខ្លះយល់ថា “ទ្រព្យប្រសើរជាងចំណេះវិជ្ជា “ រីឯអ្នកខ្លះយល់ថា “ ទ្រព្យប្រសើរជាងចំណេះវិជ្ជា “។
តើមតិទាំងពីរខាងលើនេះ មួយណាត្រឹមត្រូវជាង?
ជាបឋម ដើម្បីជាពន្លឺក្នុងការឈានចូលទៅវិនិច្ឆ័យនូវប្រធានខាងលើនេះឪ្យបានក្បោះក្បាយ និងមានអត្ថន័យល្អស៊ីជម្រៅនោះ យើងគួរគប្បីធ្វើការសិក្សាអត្ថន័យនៃពាក្យគន្លឹះមួយចំនួនជាមុនសិន។ ពាក្យ “ចំណេះវិជ្ជា” គឺសំដៅទៅលើមួយចំនួនជាមុនសិន។ ពាក្យ “ចំណេះវិជ្ជា” គឺសំដៅទៅលើចំណេះដឹងផ្សេងៗ ឬជំនាញណាមួយដែលបានមកពីការសិក្សារៀនសូត្រ។ ចំណែក”ប្រសើរ” បានសេចក្ដីថាថ្លៃថ្លាឧត្តុង្គឧត្តម។ ចំណែកឯ “ទ្រព្យ” មានន័យថា ធនធានទាំងឡាយដូចជាលុយកាក់ មាសពេជ្រកែវកង។ ដូចនេះមតិទីមួយចង់មួយមានន័យថាចំណេះដឹងផ្សេងដៗ ឬ ជំនាញណាមួយដែលបានមកពីការសិក្សារៀនសូត្រគឺមានតម្លៃប្រសើរថ្លៃថ្លាលើសធនធាន ឬទ្រព្យធននានា។ ចំណែកមតិទីពីរ ចង់បានន័យថា ធនធាន ឬទ្រព្យសម្បត្តិទៅវិញទេដែលប្រសើរជាចំណេះឬជំនាញទាំងពូង។
ពិតមែនហើយ មានតែចំណេះដឹងវិជ្ជាទេដែលធ្វើឪ្យមនុស្សមានសុភមង្គលបានយូរអង្វេង។ ដូច្នេះហើយទើបមនុស្សម្នាក់ខិតខំស្រវាស្រទេញរៀនសូត្រ ដោយមិនខ្លាចនឿយហត់ឡើយ។ នៅក្នុងសង្គមមនុស្សបានខិតខំស្វះស្វែងរកវិជ្ជាគ្រប់បែបយ៉ាងទាំងភាសា អក្សរសាស្រ្ដ ប្រពៃណី ទំនៀមទម្លាប់ ជំនឿ សាសនា សិល្បៈ កីឡា សេដ្ឋកិច្ច នយោបាយ ជាដើម។ ជាងនេះទៅទៀតនោះ ដោយវិទ្យាសាស្រ្ដមានការជឿលឿន សម័យបច្ចុប្បន្នមនុស្សបានធ្វើការសិក្សាលើវិទ្យាសាស្រ្ដបច្ចេកទេស តិចណូឡូស៊ីកុំព្យូទ័រ។ មិនតែប៉ុណ្ណោះបុគ្គលខ្លះស្វែងរកវិជ្ជាជីវៈ ឬអាជីពផ្សេងៗ ដើម្បីចិញ្ចឹមជីវិតឪ្យបានច្បាស់លាស់ ពោលវិជ្ចាជីវៈជាកសិករ កម្មករ សប្បិករ អាជីវកម្ម។ កាលណាមនុស្សមានចំណេះដឹង ឬជំនាញទាំងអស់លាស់ហើយជានឹងក្លាយទ្រព្យដ៏អស្ចារ្យ គ្មានកណ្ដៀរកោរ ឥតកណ្ដុរកាត់ ភ្លើងក៏មិនឆេះចោរលួចមិនបាន ប្រើច្រើនរឹតតែចម្រើនឡើង។ ចំណុចមួយទៀត វិជ្ជាមិនពិបាកក្នុងការវេចស្ដាយនោះទេ គឺវានៅជាប់នឹងខ្លួនយើងជានិច្ច។ លើសពីនេះ ចំណេះវិជ្ជាបានផ្ដល់ឪ្យមនុស្សមានចំណេះវិជ្ជាជ្រៅជ្រះ មានសមត្ថភាពខ្ពស់ និងអាចរកការងារប្រកបរបរទទួលទានបានដោយស្រួលសម្រាប់ចិញ្ចឹមជីវិតទៀតផង។ ទស្សនៈមួយនេះសមស្របនឹងពាក្យថា “វិជ្ជាជាអាហារ”។ ក្រៅពីនេះ អ្នកមានចំណេះវិជ្ជានឹងក្លាចជាមនុស្សកិតិ្តយសខ្ពង់ខ្ពស់មានគេគោរពស្រឡាញ់ច្រើន មានគេរាប់អានច្រើននៅក្នុងសង្គមនិងធ្វើឪ្យពូជពង្សាវង្សត្រកូលថ្លៃថ្នូរថែមទៀត។ ម្យ៉ាងទៀតសោតចំណេះវិជ្ជាបានធ្វើឪ្យមនុស្សម្នាក់ក្លាយទៅជាមនុស្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការកសាង និងអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិឪ្យមានការរីកចម្រើន។ ពិសេសជាងនេះទៅទៀត ចំណេះវិជ្ជាជាស្ពានមួយដ៏រឹងមាំសម្រាប់ចម្លងមនុស្សឪ្យផុតពីសេចក្ដីល្ងង់ខ្លៅ ភាពក្រីក្រ និងឆ្ពោះទៅរកសុភមង្គល។ បន្ថែមពីលើនេះ ប្រសិនបើអ្នកមានចំណេះវិជ្ជាខាងវិទ្យាសាស្រ្ដអ្នកនឹងមានឪកាសក្លាយទៅជាអ្នកប្រាជ្ញាខាងស្រាវជ្រាវ ឬអាចសម្រេចចិត្តងកិច្ចការលំបាកផ្សេងៗនៅក្នុងគ្រួសារ និងសង្គមជាតិ។ ស្រដៀគ្នានេះដែរនោះ ចំណេះវិជ្ជាក៏បានចូលរួមចំណែកកសាងបុគ្គលិកលក្ខណៈមនុស្សឪ្យមានសីលធម៌ គុណធម៌ សុជីវធម៌ កែប្រែជោកវាសនាមនុស្ស។ លើសណីនេះ ចំណេះដឹងនាំឪ្យរួចផុតពីការកេងប្រវ័ញ្ចពិជនទុច្ចរិត ឬជនឳកាសនិយម នាំឪ្យពុំខាតបង់ប្រយោជន៍ ព្រោះចំណេះវិជ្ជាជាអាវុធក្នុងការដោះស្រាយបញ្ហា។ មួយវិញទៀតជនមានចំណេះវិជ្ជាអាចរួចផុតពីការងារដែលប្រើកម្លាំងបានដូចជាកម្មករលើសែងធ្ងន់ៗជាដើម។ អ្វីដែលអស្ចារ្យជាងនេះទៀតនោះ តាមរយៈចំណេះវិជ្ជាអាចឪ្យគេផលិតបាននូវរាល់ផលិតផលមួយចំនួនធំសម្រាប់បំពេញសេចក្ដីត្រូវការនានាក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា សម្ភារៈប្រើប្រាស់ ក្នុងគេហដ្ឋាន មធ្យោបាយធ្វើដំណើរ ឧបករណ៍ទំនើបជួយសម្រួលដល់សេចក្ដីសុវត្ថិភាពដល់សង្គមមនុស្ស។ ជាតឹកតាងបើយើងក្រឡេកទៅមើលក្នុងសង្គមជាក់ស្ដែងនោះ យើងឃើញថាបណ្ដាជាតិមួយចំនួនដែលប្រជាពលរដ្ឋមានចំណេះដឹង ជាធនធានមនុស្សបានធ្វើឪ្យជាតិ និងពលរដ្ឋរបស់គេរស់នៅក្នុងសុភមង្គល មានវឌ្ឍនភាព ដូចជាសិង្ហបុរី ជប៉ុនជាដើម។ ឯវេជ្ជបណ្ឌិត វិស្វករ អ្នកប្រាជ្ញ កវី អ្នកនិពន្ធ សិល្បករនានា ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ គឺដោយសារអ្នកទាំងនោះមានចំណេះវិជ្ជាជ្រៅជ្រះ និងមានការប៉ិនប្រសប់ទៅតាមមុខងារ ជំនាញ និងឋានៈរបស់ខ្លួន។ មួយវិញទៀត កសិករ អាជីវករ ជាងឈើ ជាងដែក ក៏សុទ្ធពឹងលើចំណេះវិជ្ជាក្នុងខ្លួនក្នុងការប្រកបរបរចិញ្ចឹមជីវិត ហើយម្នាក់ៗសុទ្ធតែមានជីវភាពល្អប្រសើរ។ កាន់ច្យាស់ជាងនេះទៀតនោះ បើយើងពិនិត្យមើលទៅស្នាដៃអក្សរសិល្ប៍ខ្មែរមួយចំនួនក៏បានបង្ហាញពីតម្លៃនៃចំណេះវិជ្ជាដែលប្រសើរលើសទ្រព្យនានាដែរ។ ជាក់ស្ដែងនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ របស់លោក សួន សុរិន្ធ វគ្គ “ ទីពឹងថ្មី” បានបង្ហាញថាលោករដ្ឋមន្ដ្រីមានចំណងវិជ្ជាខ្ពង់ខ្ពស់។ លោកបានបញ្ចប់ការសិក្សាមកពីបរទេស ដែលជាហេតុនាំឪ្យលោករស់នៅមានគេគោរពស្រឡាញ់ មានកិត្តិយស ពោលគឺរស់នៅប្រកបដោយសុភមង្គល និងភាពសុខសាន្ដជានិច្ច។ ចំណែកឯតាមរយៈរឿងកុលាបបៃលិនរបស់លោក ញ៉ុម ថែម ក៏បានលាតត្រដាងដែរថា ដោយសារចៅចិត្រមានការយល់ដឹងពីការងារច្រើន ទើបញុំាងឪ្យ ចៅ ចិត្រទទួលការចាប់អារម្មណ៍ពី ហ្លួងរតនៈសម្បត្តិ និងនាងឃុននារី។ ទីបំផុតចៅចិត្រទទួលបាននាងឃុននារី ជាភរិយាបន្ដតំណែងពីលោកហ្លួងរតនៈសម្បត្តិ រស់នៅប្រកបដោយភាពក្សេមក្សាន្ត។ លើសពីនេះទៀត ក្នុងស្នាដៃអក្សរសិល្ប៍ព្រាហ្មណ៍និយមរឿងរាមកេរ្ដិ៍ ក៏បានបង្ហាញពីខ្សែជីវិតរបស់ព្រះរាមដែលព្រះរាមជាតួអង្គមានកិត្តិយសល្បីល្បាញ ដោយសារព្រះអង្គមានថ្វីដៃក្នុងការលើកធ្នូ និងបង្រ្កាបសត្រូវ។ ទ្រង់មានចំណេះ ដោយសារតែការសិក្សាចេះចប់គម្ពីរត្រៃវេទជាមួយឥសីពិស្រ្វាមិត្រ។
សរុមមក ស្របតាមការពន្យល់ដោយមានអំណះអំណាងខាងលើ សបញ្ជាក់ឃើញថា ទោះបីកាលៈទេសណាក៏ដោយចំណេះវិជ្ជាមានតម្លៃបំផុតសម្រាប់មនុស្ស សង្គម និងពិភពលោកទាំងមូល ដែលយើងអាចកំណត់បានថា វាប្រសើរជាងទ្រព្យសម្បត្តិ។
តើចំណេះវិជ្ជាទាំងឡាយ ពិតប្រសើរជាងទ្រព្យសម្បត្តិមែន ឬ មួយយ៉ាងណាទៅវិញ?
ផ្ទុយទៅវិញ តាមពិតទៅមនុស្សក្នុងកាលលៈទេសណាក៏ដោយ ដើម្បីរស់នៅប្រកបដោយសេចក្ដីសុខ គេចាំបាច់ត្រូវការទឹកប្រាក់ទ្រព្យធននានា ព្រោះវាបានជួយបំពេញតម្រូវការរបស់មនុស្សគ្រប់បែបយ៉ាង។ ក្នុងជីវិតភាពរស់នៅប្រចាំថ្ងៃ បុគ្គលគ្រប់រូប គ្រប់ស្រទាប់ជាន់ថ្នាក់តែងតែស្រវាស្រទេញព្យាយាមរិះរកវិធី ដើម្បីរកប្រាក់ទៅតាមមុខងារ ឬជំនាញស្របច្បាប់នីមួយដែលខ្លួនមាន។ អាចនិយាយដោយខ្លីថា ពេលឃ្លានគេត្រូវបរិភោគ ពេលស្វែងរកចំណេះ គេត្រូវបន្ដវិជ្ជាទៅទៀតពេលព្យាបាលជំងឺ គេត្រូវទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជាដើម។ ទាំងអស់នេះគឺទាមទារឪ្យមានលុយកាក មាសប្រាក់ បើពុំដូចនោះទេ គេពុំអាចសម្រេចតាមបំណងខ្លួនឡើយ។ ជាក់ស្ដែងនៅក្នុងសង្គមមនុស្សគ្រប់ស្រទាប់វណ្ណៈខិតខំស្រវាស្រទេញស្វះស្វែងរកការងារធ្វើ និងខិតខំបញ្ចេញសមត្ថភាពគ្រប់បែបយ៉ាងដើម្បីរកប្រាក់កម្រៃ។ មនុស្សមានទ្រព្យតែងតែបានគេគោរពស្រឡាញ់ មានកិត្តិយសមុខមាត់ក្នុងសង្គម។ ចំណុចនេះស្ដែងបញ្ជាក់ថា ទ្រព្យសម្បត្តិមានសារៈសំខាន់សម្រាប់មនុស្ស។ ជាក់ស្ដែងក្នុងការរស់នៅអាជីវកម្ម ឈ្មួញ ដែលមានទ្រព្យច្រើន តែងមានជីវភាពស្ដុកស្ដម្ភ អាចធ្វើអ្វីតាមបំណងប្រាថ្នារបស់ខ្លួន។ លើសពីនេះ នៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែររឿងកុលាបបៃលិនបានបញ្ជាក់យ៉ាងច្បាស់ថាលោក ហ្លួងរតនៈសម្បត្តិ ជាសេដ្ឋីនៅបៃលិន មានទ្រព្យស្ដុកស្តម្ភ។ កត្តានេះនាំឪ្យលោកមានកម្មករគោរពស្រឡាញ់ មានកិត្តិយសមុខមាត់ក្នុងសង្គម។ មួយវិញទៀតនៅនៅក្នុងស្នាដៃរឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់ ថៅកែស៊ីក្លូគិមលៀង ជាអ្នកមានទ្រព្យស្ដុកស្តម្ភមានស៊ីក្លូជួលឪ្យកម្មករ ធ្វើឪ្យគាត់ទទួលបានប្រាក់ចំណូលកាន់តែច្រើនរស់នៅសុខស្រួលមានមុខមាត់នៅក្នុងសង្គម។
សរុមមក ទ្រព្យសម្បត្តិទាំងឡាយពិតជាមានតម្លៃល្អប្រសើរជាងចំណេះវិជ្ជាយ៉ាងពិតប្រាកដ។
ជារួម មតិទាំងពីរសុទ្ធតែមានអំណះអំណាងរៀងខ្លូន។ តែយ៉ាងណាក៏ដោយ ចំណេះវិជ្ជានិងទ្រព្យសម្បត្តិមានតម្លៃដូចគ្នា ព្រោះបើគ្មានទ្រព្យ គេក៏ពិបាកនឹងស្វែងរកជំនាញ ឬសិក្សារៀនសូត្រដែរ។ ដើម្បីសិក្សារៀនសូត្រដែរ។ ដើម្បីសិក្សារៀនសូត្របានវែងឆ្ងាយគេត្រូវមានទ្រព្យ លុយកាក់ ហើយកាលណាគេស្វែងរកវិជ្ជាបានហើយ គេក៏អាចប្រើចំណេះដើម្បីស្វែងរកទ្រព្យបានវិញដែរ។