Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

                                                       សេចក្ដីអធិប្បាយ

        នៅក្នុងរឿងថៅកែចិត្តចោរការកំណត់តែងរបស់វិនិពន្ធបានបង្ហាញពីតួនាទីអង្គពួហំដែលមនុស្សសំខាន់អ្នកនបង្កទំនាស់នៅក្នុងសាច់រឿង។ ថៅកែទាស់ទែងជាមួយពូហំដោយសារតែគាត់ក្បត់ពាក្យសន្យាថា ឪ្យលុយមួយម៉ឺនរៀលទៅពូហំ តែក្រោយមកគាត់បែរជាមិនឪ្យទៅវិញ ទីបំផុ​តពូហំក៏ភ្ញាក់រឮកលែងចង់បានប្រាក់នោះវិញ ដោយគាត់សុខចិត្តរឪ្យរឿងអយុត្តធម៌មួយនេះបានផ្ទុះឡើង។ អាស្រ័យដូចនេះហើយទើបមានមតិមួយពោលថា “លក្ខណៈសំខាន់របស់រឿង គឺទំនាស់ការចេះដោះស្រាយទំនាស់ក្នុងខ្លួនរបស់តួអង្គ ដោយជោគជ័យមានតម្លៃអប់រំធំធេងបំផុត”។

          តើតម្លៃអប់រំក្នុងការដោះស្រាយទំនាស់ក្នុងខ្លួនតាមរយៈការភ្ញាក់ខ្លួនរបស់ពូហំមានដូចម្ដេចខ្លះ?

          ដើម្បជាជំនួសដល់ការបកស្រាយប្រធានខាងលើ យើងគប្បីយល់ន័យនៃពាក្យគន្លឹះជាមុនសិន។ ពាក្យ “ទំនាស់” គឺជាការប្រឈមមុខដាក់គ្នារវាងកម្លាំងពីរ ឬច្រើនផ្ទុយគ្នា ឬការឈ្លោះទាស់ទែង ការមិនចុះសម្រុង ការខ្វែងគំនិតនឹងគ្នា។ “ទំនាស់ក្នុងខ្លួន” មានន័យថាជាប្រឈមរវាងតួអង្គ និងអារម្មណ៍ចិត្តរបស់ខ្លួន។ រីឯ “តម្លៃអប់រំ” គឺជាការដឹកនាំទៅរកផ្លូវល្អ ដបទពិសោធន៍ល្អៗ។ ដូចនេះមតិប្រធានមានន័យថាការប្រឈមមុខដាក់គ្នា ការឈ្លោះទាស់ទែងគ្នាភាពមិនចុះសម្រុងនឹងគ្នា វាគឺលក្ខណៈសំខាន់រឿង ឯការចេះដោះស្រាយ ការប្រឈមមុខរវាងតួនាទីអារម្មណ៍ខ្លួន ជាមាគ៌ានាំនៅរកផ្លូវល្អនិងប្រកបដោយភាពជោគជ័យពិតប្រាកដមែន។

          ជាការពិតណាស់តួអង្គនៅក្នុងរឿងរមែងមានចរិតលក្ខណៈដូចមុនមនុស្សនៅក្នុងសង្គមដែរ។ ក្នុងសង្គមមានមនុស្សចេះយំ ចេះសប្បាយរីករាយ មានទុក្ខសោក ចេះតូចចិត្តនិងវាសនាខ្លួន ហើយចះមានកំហឹងនិងភាពឆេវឆាវរបនស់ខ្លួនដែលជាចរិកមានពីធម្មជាតិ។ រីឯនៅក្នុងសាច់រឿងក៏ដូច្នេះដែរ តួអង្គមានអារម្មណ៍ខឹងនឹងខ្លួនឯងឬតូចចិត្តជាមួយអយុត្តិធម៌ផ្សេងៗ ដូចនេះបើតូអង្គចេះដោះស្រាយទំនាស់ក្នុងខ្លួនគេបាននោះ គឺវាជាតម្លៃអប់រំធំធេងបំផុត សម្រាប់អ្នកធអានទូទៅ មានន័យថាអប់រំឪ្យអ្នកអាចចេះតស៊ូនៅក្នុងជីវិតមានភាពស្មោះត្រង់រវាងគ្នានឹងគ្នា មិនឪ្យមនុស្សយើងគិតខ្លីទៅសម្លាប់ខ្លួនជាដើម។ ជាពិសេសទៀតនោះឪ្យមានចេះលះបង់សេចក្ដីសុខតូចដើម្បីបានសុខធំ ឬសុខចិត្តលះបង់ប្រយោជន៍បុគ្គល ដើម្បីឈានទៅចាប់ប្រយោជន៍រួម។ នៅក្នុងរឿងថៅកែចិត្តចោរ ពូហំចេះដោះស្រាយទំនាស់ក្នុងខ្លួនរបស់គាត់ដោយជោគជ័យដែលនាំមកនូវតម្លៃអប់រំយ៉ាងថ្លៃថ្លាបំផុតព្រោះគាត់យល់ថាលុយអាចដោះស្រាយបញ្ហារបស់គាត់បាន ដោយគាត់ព្រមធ្វើតាមថៅកែ បើកឡានទៅបុកឡានអុងប៉ាងហុងលី ធ្វើឪ្យមានមនុស្សស្លាប់និងរបួសជាច្រើននាក់ដើម្បីបានប្រាក់មួយម៉ឺនរៀលមកដោះស្រាយជីវភាពគ្រួសារឪ្យកាន់តែប្រសើរឡើង។ តែក្រោយមកទើបពូហំយល់ថាលុយដែលបានមកពីអំពើទុច្ចរិត មិនអាចដោះស្រាយបញ្ហាទាំងអស់បានទេ។ ជាក់ស្ដែងពូហំចាញ់បោកថៅកែក្បត់ពាក្យសន្យា ហើយបានទាំងចាប់ខ្លួនពូហំ ដោយថៅកែប្រព្រឹត្តអំពើពុករលួយជាមួយប៉ូសីល ទីបំផុតពូហំត្រូវចាញ់បោកថៅកែដោយសារតែគ្មានលុយ។ ជាងនេះទៅទៀតពូហំសុខចិត្តលះបង់សេចក្ដីសុខផ្ទាល់ខ្លួនហ៊ានទទួលខុសត្រូវនៅចំពោះមុខច្បាប់ គាត់ហ៊ានប្រគល់ខ្លួនឪ្យប៉ូលីសចាប់ខ្លួនយកទៅកាត់ទោសតាមច្បាប់។ គំនិតនេះចង់អប់រំឪ្យអ្នកអានហ៊ានទទួលខុសត្រូវនិងកុំឪ្យប្រព្រឹត្តអំពើទុច្ចរិតដូចជារូបគាត់។ មិនត្រឹមតែប៉ុណ្ណោះទេពូហំ ជាមនុស្សចេះកែប្រែដឹងពីកំហុសរបស់ខ្លួនដោយហ៊ានប្ដូរផ្ដាច់ជាមួយថៅកែដោយមិនចង់បានលុយមួយម៉ឺនរៀល ពីថៅកែទៀតឡើយ គាត់សុខចិត្តឪ្យគ្រួសារវង្សត្រកូលរបស់គាត់ស្លាប់ ដើម្បីឪ្យសេចក្ដីពិតបានផ្ទុះឡើង ដើម្បីបកអាក្រាតពីល្បិចខ្មៅអាក្រក់ដ៏ថោកទាបរបស់ថៅកែចង់ឪ្យមិត្តភក្ដិបានដឹងគ្រប់ៗគ្នាថែមទៀតផង។ ទង្វើរបស់ពូហំបញ្ជាក់ឪ្យឃើញថាគាត់ជាមនុស្សហ៊ានស៊ី ហ៊ានសង ផ្ទុយពីថៅកែមនុស្សសន្យាតែមាត់ការអនុវត្តគ្មានប្រសិទ្ធិភាព ពុំមានទំនួលខុសចំពោះខ្លួនឯងឡើយ។

          សរុបសេចក្ដីមក តម្លៃអប់រំក្នុងការដោះសា្រយទំនាស់ក្នុងខ្លួនរបស់តួអង្គ តាមរយៈការភ្ញាក់ខ្លួនរបស់ពូហំ បានអប់រំមនុស្សសំដៅឆ្ពោះទៅរកអំពើវិជ្ជមានគឺគិតត្រូវនិងយល់ឃើញត្រូវ។

          តាមការបកស្រាយខាងលើ ប្រធានមានតម្លៃអប់រំយ៉ាងល្អប្រសើរ បានដឹកនាំមនុស្សចេះភ្ញាក់រឮក ស្គាល់ខុស ស្គាល់ត្រូវ ចេះកែប្រែកំហុសរបស់ខ្លួន ហើយប្រព្រឹត្តតែអំពើល្អ អំពើសុចរិត។ ដូចនេះក្នុងនាមយើងជាសិស្សានុសិស្សដែលជាសរសរទ្រូងនៃប្រទេសជាតិ មុននឹងធ្វើការសម្រេចចិត្តធ្វើអ្វីមួយ ត្រូវគិតពិចារណាឪ្យបានច្បាស់ ចៀសវាងការប្រព្រឹត្តខុសអបាយមុខផ្សេងៗ ហើយចេះស្អប់ខ្ពើមអំពើអាក្រក់ដែលសង្គមគេមិនទទួលស្គាល់ មានស្មារតីមនសិការចំពោះការងារ អនុវត្តន៍តែអំពើល្អ កាយ វាចា ចិត្ត ទើបបានសេចក្ដីសុខ សេចក្ដីចម្រើនសង្គមជាតិ មានការអភិវឌ្ឍន៍ជានិរន្នន៍។​



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login