ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
៤៦- តើការវិភាគក្រុមហ៊ុនមានប៉ុន្មាន ? អ្វីខ្លះ ?
៤៧- ដូចម្តេចហៅថាយុទ្ធសាស្រ្ត Marketing ?
៤៨- ដូចម្តេចហៅថាបេសកកម្ម ?
៤៩- តើយុទ្ធសាស្រ្តទូទៅរបស់ Porter មានប៉ុន្មាន ? អ្វីខ្លះ ?
៥០- តើយុទ្ធសាស្រ្តទូទៅរបស់លោក Day មានប៉ុន្មានអ្វីខ្លះ ?
ចម្លើយ
៤៦- ការវិភាគក្រុមហ៊ុនមាន៤គឺ ៖
ក- វិភាគវប្បធម៌ក្រុមហ៊ុន
ខ- ត្រួតពិនិត្យរចនាសម្ព័ន្ធ និងប្រព័ន្ធក្រុមហ៊ុន
គ- វាយតម្លៃទៅលើធនធានរបស់ក្រុមហ៊ុន
ឃ- វិភាគទៅលើការសម្តែងរបស់ក្រុមហ៊ុន
៤៧- យុទ្ធសាស្រ្ត Marketing គឺជារបៀបនៃការចាត់ចែងធនធានរបស់ខ្លួន ក្នុងគោលបំណងបំពេញនូវតម្រូវការរបស់អតិថិជនឲ្យបានល្អប្រសើរបំផុត ហើយចុងក្រោយបង្អស់អាចសម្រេចបាននូវបេសកកម្ម និងគោលបំណងរបស់ Marketing ។
៤៨- បេសកកម្ម គឺជាកំណត់នូវមុខអាជីវកម្ម និងគោលនយោបាយសំខាន់ៗ ។
៤៩- យុទ្ធសាស្រ្តទូទៅរបស់ Porter មាន៣គឺ ៖
ក- ភាពខុសប្លែកពីគេ
ខ- នាំមុខខាងថ្លៃដើមទាប
គ- ការប្រមូលផ្តុំគំនិតរបស់ក្រុមហ៊ុន ។
៥០- យុទ្ធសាស្រ្តទូទៅរបស់លោក Day មានដូចជាគឺ ៖
+ យុទ្ធសាស្ត្រជម្រុញសម្តែងសកម្មភាពដើម្បីបង្កើនការលក់
+ ជម្រុញបង្កើនប្រាក់ចំណេញ
ក- បង្កើនទិន្នផលនៃការលក់
ខ- ការកាត់ចំណាយ
គ- ត្រួតពិនិត្យឲ្យបានប្រសើ
ឃ- កាត់បន្ថយប្រពលភាពវិនិយោគ
ង- ផ្តោតលើការកាត់ចំណែកទីផ្សារ ខ្សែស្រឡាយផលិតផល ឬច្រកបែងចែកដែលមានប្រាក់ចំណេញច្រើន ។
+ យុទ្ធសាស្រ្តច្រូតការ ឬប្រូលផល
ក- យុទ្ធសាស្រ្តរូតទឹកដោះ
ខ- យុទ្ធសាស្រ្តដកថយ ត្រូវលក់ចោល ឬប្តូរជាសាច់ប្រាក់
គ- យុទ្ធសាស្រ្តបង្វិលជុំ