ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សេចក្ដីអធិប្បាយ
មនុស្សគ្រប់គ្នាមិនត្រូវធ្វើឪ្យខ្លួនទៅមនុស្ស ដែលរស់ជារុក្ខជាតិបែបបញ្ញើក្អែកនោះទេ គឺត្រូវចេះរស់នៅដោយខ្លួនឯង ដោយត្រូវបង្កើតមុខរបរមួយប្រចំាជីវិតដើម្បីមានប្រាក់ចំណូល។ មនុស្សម្នាក់បើចេះណែនាំមនុស្សម្នាក់ទៀតឪ្យចេះបង្កើតមុខរបរមួយ សម្រាប់ការរស់នៅប្រចាំ គឺវាជាជាងការដែលយកជំនួយជាលុយកាក់ មាសពេជ្រទោជួយមនុស្សនោះដោយផ្ទាល់។ ដោយបានមើលឃើញពីតម្លៃផ្ទាល់ខ្លួនយ៉ាងនេះហើយទើបមានពោលថា “បង្រៀនមនុស្សម្នាក់ឪ្យចេះស្ទួចត្រី ប្រសើរជាងឪ្យត្រីមនុស្សនោះ”។
តើពំនោលខាងលើនេះមានអត្ថន័យយ៉ាងដូចម្ដេច?
ដើម្បីជាជំនួសបំភ្លឺដល់ការបកស្រាយមតិខាងលើឪ្យបានត្រឹមត្រូវយើងគប្បីស្វែងយល់អត្ថន័យនៃពាក្យ “បង្រៀន និង ឪ្យ “ ជាមុនសិន។ ពាក្យ “បង្រៀន” មានន័យថា ការបង្ហាត់បង្ហាញឪ្យចេះ ការផ្ដល់ផ្ដល់ឬការផ្ទេរនូវចំណេះដឹងបានស្ទាត់ជំនាញ។ ចំណែក “ឪ្យ” គឺជាការប្រគល់ ផ្ដល់ជូនជាដើម។ ដូចនេះប្រធានមានន័យថា ការបង្ហាត់បង្ហាញឪ្យមានចំណេះដឹង ជំនាញក្នុងការស្ទួចត្រី ប្រសើរជាងការប្រគល់ឬជូនត្រីទៅឪ្យមនុស្សនោះ។ ចេះនិយាយថាបង្រៀនមនុស្សឪ្យចេះបង្កើតមុខរបរ ប្រសើរជាងយកលុយទៅជួយមនុស្សនោះដោយផ្ទាល់។
ជាការពិតណាស់ត្រីជាម្ហូបអាហារ របស់មនុស្សយ៉ាងឆ្ញាញ់ពិសារ បើយើងឪ្យត្រីទៅនរណាម្នាក់គឺហូបបានតែមួយរយៈពេលប៉ុណ្ណោះ ហើយគេនៅតែខ្វះម្ហូបដដែលបើគេមិនឪ្យគឺនៅតែអត់ នៅតែរស់ពឹងគេដដែល។ ប៉ុន្ដែបើយើងបង្រៀនមនុស្សនោះ ឪ្យមានជំនាញចេះស្ទួចត្រី គេអាចរកត្រីដោយខ្លួនឯង ហើយអាចរកបានរហូត។ យ៉ាងណាមិញការបង្រៀនមនុស្សឪ្យមានជំនាញក្នុងរបរផ្សេងៗ ដើម្បីចិញ្ចឹមជីវិតគឺប្រសើរជាង ការរស់នៅដោយសារការពឹងពាក់ ឬការផ្ដល់ឪ្យអ្នកដទៃ។ មុខរបបមានសារៈសំខាន់ក្នុងការរកប្រាក់ចំណូល បើមនុស្សមានមុខរបនោះគេនឹងរស់នៅដោយភាពងាយស្រួល។ មុខរបរប្រៀបបានទៅនឹងត្រី។ គំនិតខាងលើនេះត្រូវបានឆ្លុះបញ្ចំាងនៅក្នុងរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ត្រង់វគ្គ “ទឹពឹងថ្មី” ដែលបង្ហាញពីតួអង្គសមត្រូវឡានលោករដ្ឋមន្ដ្រីក្មេងបុកដោយច្នៃដន្យ ហើយលោករដ្ឋមន្ដ្រីបានឪ្យប្រាក់ ប្រាំរយរៀលទៅសម ដើម្បីជាសំណងក្នុងពេលខូចខាត។ តែសមមិនព្រមទទួលលុយប្រាំរយរៀលនោះពីលោកមន្ដ្រីក្មេងទេ តែសមសុំឪ្យលោកមន្ដ្រីជួយរកតែការងារឪ្យគេធ្វើវិញព្រោះសមគិតថាលុយប្រាំរយរៀល គេចាយតែបីបួនថ្ងៃអស់លុយនោះបន្ទាប់មកសមដើរអនាថាតទៅទៀត។ ប៉ុន្ដែបើសមាមានការងារមួយប្រចាំកាយនោះ ជីវិតគេនឹងមានពន្លឺស្មើទៅអនាគត។ នេះបញ្ជាក់ឪ្យលោករដ្ឋមន្ដ្រីជាមនុស្សម្នាក់ដែលបង្រៀនសមឪ្យចេះស្ទូចត្រី គឺមិនត្រីទីសមនោះទេ។ ប្រាក់ប្រាំរយរៀលគ្រាន់តែជាមធ្យោបាយដោះស្រាយបញ្ហាចំពោះមុខបានតែមួយប៉ុណ្ណោះសមបានគិតគូរវែងឆ្ងាយពីជីវិតរបស់គាត់ទៅថ្ងៃមុខ។ ជាសំពាងល្អសមត្រូវបានលោករដ្ឋមន្ដ្រីជួយសង្រ្គោះនិងជួយរកការងារឪ្យធ្វើ សមមុខរបរមានប្រាក់ចំណូលធ្វើឪ្យជីវភាពគាត់ធូរធារជាងមុន ប្រសើរជាមុនឆ្ងាយណាស់។ ជីវិតមនុស្សគ្រប់រូបមានតម្លៃទៅបាន អាស្រ័យអនាគតរុងរឿងដោយកសារមានការងារធ្វើពិតប្រាដក ទើបធ្វើឪ្យគ្រួសារមានសុភមង្គលនិងសេចក្ដីថ្លៃថ្នូរ។
សរុបសេចក្ដីមក ការមានសមត្ថភាពជំនាញក្នុងមុខរបរណាមួយនបនាំឪ្យជីវិតនិងសង្គមរីកចម្រើនរុងរឿង។
ដូចនេះប្រធានខាងលើមានអត្ថន័យអប់រំមនុស្សម្នាក់ៗ ត្រូវខិតខំរកជំនាញក្នុងមុខរបរ ដើម្បីចិញ្ចឹមជីវិតថរៀងខ្លួន។ មនុស្សម្នាក់ៗត្រូវខិតខំរៀងសូត្រឪ្យមានចំណេះដឹង និងជំនាញដើម្បីមានការងារធ្វើ ហើយចៀសវាងការពឹងពាក់អ្នកដទៃទាំងស្រុង និងត្រូវមានឯករាជ្យម្ចាស់ការ ទាក់ទងការចំណាយ និងចំណូល។