ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ខ្មែរយើងតែងហៅថាព្រះអង្គថា ព្រះបរមគ្រូ ព្រោះព្រះអង្គជាគ្រូដ៏ឆ្នេីម លេីលគ្រូដទៃទៀត ។ តែជាទូទៅ យេីងតែងហៅព្រះអង្គថា ព្រះពុទ្ធ ព្រះពុទ្ធអង្គ ព្រះពុទ្ធជាម្ចាស់ ជាដើម។ ពាក្យថា ពុទ្ធ នេះជាទូទៅប្រែថា អ្នកដឹង, អ្នកភ្ញាក់,អ្នករីករាយ ។ ប្រែថា អ្នកដឹង ព្រោះព្រះអង្គដឹងរឿងរបស់ជីវិត រឿងច្បាប់របស់ធម្មជាតិនិងវិធីបដិបត្តិឲ្យសមស្របនឹងធម្មជាតិ ។ ប្រែថា អ្នកភ្ញាក់ ព្រោះព្រះអង្គភ្ញាក់អំពីការគ្របសង្កត់របស់កិលេស(ចំណងប្រាថ្នា) ភ្ញាក់ពីភាពល្ងង់ខ្លៅ ភ្ញាក់ពីមោហៈ ទោសៈ រាគ: លោភ: ។ ប្រែថា អ្នករីករាយ ព្រោះមិនមានអ្វីដែលនឹងធ្វេីឲ្យព្រះអង្គកេីតទុក្ខ ឬសៅហ្មងក្នុងដួងហឫទ័យព្រះអង្គឡេីយ។
បុគ្គលមានចិត្តស្ងប់ រមែងបានឃើញវត្ថុផ្សេងៗតាមសភាពពិត(អ្នកដឹង អ្នកភ្ញាក់ អ្នករីករាយ)។