ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ជំងឺជាប្រព័ន្ធរាងកាយ ! ព្រះពុទ្ធពន្យល់ថា មានរូប មានរោគ ប្រភពនៃជំងឺដែលព្រះពុទ្ធបង្ហាញមានហេតុ៤ ប្រភេទ ១-កេីតពីអាហារ(ជាតគីមីច្រើន អាហារពុំសូវមានវីតាមីន និងខ្វះជាតប៉ូវសុខភាព) ២-បរិស្ថានជុំវិញ(ពុំមានអនាម័យ ពុំបានទទួលខ្យល់បរិសុទ្ធ និងទទួលពន្លឺព្រះអាទិត្យ មិនបានគ្របគ្រាន់) ៣-ចិត្ត(ប៉ុន្មានថ្ងៃមុនស្តាប់ពត៌មាន ផ្នែកវិទ្យាសាស្ត្រគេនិយាយថា មនុស្សមានភាពតានតឹងច្រើន Stress ថប់បារម្ភ ត្រូវបានខាតបង់អាយុជីវិត៧ឆ្នំា ៤-កម្ម (រកទទួលឥទ្ធិពលពីអតីតកាល ចិត្តគំនិតអវិជ្ជមានចេះតែផុសឡេីង ដោយខ្លួនពុំបានដឹង តែដឹងថាហាក់ទទួលឥទ្ធិពលអ្វីម្យ៉ាង ដែលខ្លួនធ្លាប់ប្រព្រឹត្ត)។ ក្នុងពុទ្ធសាសនាតែងណែនាំថា រឿងគ្រប់យ៉ាង សុទ្ធតែកេីតឡេីងពីហេតុ មានហេតុ ទេីបមានផល ផលកេីតឡេីង មិនដែលប្រាសចាកហេតុ ! ជីវភាពបច្ចុប្បន្ន ទទួលឥទ្ធិពលពីហេតុនៃអតីត បច្ចុប្បន្នក៏ជាការសាងហេតុបន្តទៅអនាគតកាល ។ Adana Mam Legros កូនខ្មែរកាត់បរទេស គាត់បាននិយាយថា ចិត្តមានពីប្រភេទ បន្ទាប់ពីអនុវត្តសមាធិ ១-ចិត្តអាក្រក់ (គំនិត ធ្វើទុក្ខបុកម្នេញផ្នែកផ្លូវអារម្មណ៍ គិតអនាគត និងអតីតជ្រុលនិយម) ២-ចិត្តល្អ (គំនិតវិជ្ជមាន មានសតិសម្បជញ្ញៈ ការស្វាគមន៍ រីករាយព្រមទទួលយកអ្វីកេីតឡេីង ចិត្តរស់នៅជីវិតបច្ចុប្បន្ន Living in the moment, power of now.) សតិជាដួងព្រលឹងនៃជីវិត ជាមរតកដ៏មហាសាលដែលព្រះពុទ្ធប្រទានឲ្យមនុស្សជាតិ ! មេរៀនព្រះពុទ្ធ បានបន្សល់ទុកជាគន្លឹះបី សីល សមាធិ វិបស្សនា ជាគន្លឹះនៃការដោះស្រាយជីវិត ១-សីល (ហេតុត្រជាក់ក្បាល) សមាធិ(ស្រឡះក្បាល) ២-វិបស្សនា(សុភមង្គល សុខដុមរមនាពិតប្រាកដនៃដង្ហើមជីវិត) លោក ចក្រា ខ្មែរនៅបរទេសពន្យល់ថា ព្រះពុទ្ធសាសនាជាគន្លឹះជោគជ័យនៃជីវិត យេីងជនជាតិខ្មែរ ជាពូជសាសន៍សំណាងក្នុងលោកបានប្រសព្វនិងព្រះពុទ្ធសាសនា លោកក៏ផ្តោតសំខាន់ផងដែលថា ព្រះពុទ្ធសាសនាជាមរតករស់ ហេតុនេះពុទ្ធសាសនិកជន ពុំគួរមេីលរំលងមេរៀនព្រះពុទ្ធសាសនាឡេីយ គួរនាំគ្នា សិក្សា ស្រាវជ្រាវស្វែងរកការពិតនៃមេរៀនព្រះពុទ្ធសាសនាយេីង..។
Accepte 1 Welcome 1 Do not react 1 អំណាចនៃការព្រមទទួល១ រីករាយស្វាគមន៍១ កុំប្រតិកម្មជាការរំជើបរំជួលចិត្ត១ លក្ខណៈគន្លឹះបដិបត្តិជាមួយបញ្ញាផ្លូវអារម្មណ៍ព្រះពុទ្ធតែងតែបង្ហាញ... ។