Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

នៅពេលត្រូវចាកចេញពីផែនដី ការធ្វើដំណើររបស់វិញ្ញាណ គឺឯកាណាស់ ត្រូវឆ្លងកាត់ផ្កាយនិងភពឬ ត្រូវស្រូបចូលក្នុងស្នូលផែនដី ទៅតាមអំពើដែលខ្លួនបានធ្វើ គ្មានអំណាចអ្វីអាចកែប្រែបានឡើយ ។ បន្ទាប់ពីបានសម្រេចគោលដៅលើភពផែនដីនេះហើយ យើងនឹងចេញដំណើរដោយភាពស្ងៀមស្ងាត់ តាមរលកកាំរស្មីព្រះអាទិត្យនិងរលកទំនាញអវកាសទៅតាំងនៅភពឆ្ងាយៗ នេះបើយើងមិនអាល័យផែនដីឬមិនជំពាក់បំណុលផែនដីទេ ។ បើនៅមានបំណុលផែនដីឬនៅមានការអាល័យ នោះយើងនឹងត្រូវធ្វើដំណើរតាមការស្រូបទាញនៃដុំពពកខ្មៅអង្កួលអង្កាញ់ចុះទៅក្រោម ។ វាលវដ្តសង្សារយើងធ្វើដំណើរតែម្នាក់ឯង ទៅតែឯង មកតែឯង( មកគ្មានគេហៅ ទៅក៏មិនបានលា) ដំណើរវិញ្ញាណប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួនដូច្នេះឯង។​ អ្នក​មាន​ស្មារតី​ គេមាន​សុឆន្ទៈ​ថាយេីងគួរ​​សន្សំ​នៅ​អារម្មណ​ល្អ​ និង​ជួយ​វិភាគទាន​ជា​កុសល​ដល់​មនុស្ស​ជាតិ​លេី​ផែនដី​នេះ​ មិន​ធ្វើ​ឱ្យ​ជន​ដទៃ​រង​ទុក្ខ​សោក​ដោយសារខ្លួន​។ សេចក្ដី​មេត្តា​ និង​ករុណា​​ជា​ពន្លឺ​​របស់​ឧត្តម​ជនក្នុងលោក​ ! គតិ​ពិចារណា​ថាៈ​ ការ​ស្លាប់​គឺ​ការ​ចូល​និវត្តន៍​ ជា​ការ​បញ្ចប់​បេសកកម្ម​លេីផែនដី​ ។ 

ផែនដី​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​សត្វ​ទាំងឡាយ​ កុំលោភលន់​ពេក​អី  ទី​បំផុត​ត្រឹម​តែជា​របស់​ដីដដែរ​ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login