ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
ម្នាលអ្នកទាំងឡាយ បេីអ្នកសង្កេតឃើញថា ចិត្តរបស់អ្នក នៅមានចំណង់ច្រេីន ដែលកំពុងតែឈ្លក់ក្នុងសេចក្ដីលោភលន់ និងគ្រោធខឹង ចូរអ្នកបំបាត់វាចោលភ្លាមទៅ ។ អ្នកត្រូវទប់ស្មារតី និងតាំងខ្លួនជាគ្រូនៃចិត្តរបស់អ្នក។ ព្រោះតែចិត្តនេះហើយដែលអាចធ្វើអោយយេីងក្លាយជាព្រះពុទ្ធមួយអង្គក៏បាន និងក៏ក្លាយជាសត្វធាតុក៏បាន ។ បេីយេីងយល់ខុសយេីងនឹងក្លាយជាបិសាច ឬជាសត្វតិរច្ឆានអស់មួយជីវិត តែបេីយេីងភ្លឺស្វាង យេីងនឹងក្លាយជាព្រះពុទ្ធមួយព្រះអង្គ ។ ដូច្នេះសូមអ្នកត្រួតត្រានិងទប់ចិត្តរបស់អ្នកអោយត្រឹមត្រូវមែនទែន ពោលគឺកុំអោយចិត្តរបស់អ្នកឃ្លាតចាកអំពី មគ្គអរិយសច្ចធម៌ ដែលជាផ្លូវដ៏ថ្លៃថ្លា នាំទៅកាន់ពន្លឺត្រាស់ដឹង ។
មគ្គអរិយសច្ចធម៌ជាកំពូលធម៌នៃការត្រាស់ដឹងរបស់ព្រះពុទ្ធបរមគ្រូនៃយេីង