Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាទី២៖ វិប្បធម៍ទូទៅ

វិញ្ញាសាសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ និងគណិតវិទ្យា

(ប្រឡង ២៨ ឧសភា ២០០២)

១.ជំនោរ និងលំនាចសមុទ្របណ្តាលមកពីបាតុភូតអ្វី?

២.រណ្តៅសមុទ្រដែលជ្រៅជាងគេ ក្នុងពិភពលោកមាននៅទីណា? ឈ្មោះអ្វី? ជំរៅប៉ុន្មានម៉ែត្រភ្នំដែលខ្ពស់ ជាងគេនៅក្នុងពិភពលោកមានឈ្មោះអ្វី? កំពស់ប៉ុន្មានម៉ែត្រ? ភ្នំដែលខ្ពស់ជាងគេនៅប្រទេសកម្ពុជាឈ្មោះអ្វី? កំពស់ប៉ុន្មានម៉ែត្រ?

៣.ក្នុងលទ្ធិព្រះពុទ្ធសាសនាពាក្យ “ត្រៃរត្ន និងព្រ្ទះសាសនា” និងពាក្យ “ត្រៃរត្ន និងព្រះត្រៃបិដក” សំរាប់សំគាល់អ្វីខ្លះ?

៤.ខេត្តណាមួយៃប្រទេសកម្ពុជាដែលសំបូរទៅដោយប្រសាទបុរាណ? ចូររាប់ឈ្មោះប្រាសាទដ៏ល្បីល្បាញជាងគេឲ្យបានពីរព្រមទាំងបញ្ជាក់អត្ថន័យប្រាសាទនីមួយៗផង។

៥.ថ្ងៃទី៣០ (ឆ្នាំ ២០០២) កន្លងទៅនេះ ប្រទេសកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីជាតិមួយនៅទីវាលព្រះមេរុ។ តើពិធីនោះឈ្មោះអ្វី? មានអត្ថន័យដូចម្តេច?

 

ចម្លើយ

 

១.ជំនោរ និងលំនាចសមុទ្របណ្តាលមកពីបាតុភូតទំនាញរបស់ព្រះអាទិត្យ និងព្រះចន្ធ។

 

២.រណៅសមុទ្រដែលជ្រៅជាងគេ (ក្បែរកោះ ម៉ារីយ៉ាន​ ក្នុងមហាសមុទ្រប៉ាស៊ីភិច)។ ឈ្មោះអន្លង់ ម៉ារីយ៉ាន ជំរៅ ១១,០៣៣ ម៉ែត្រ។

  • ភ្នំអេវ៉ីរ៉េស មានកំពស់ ៨៨៨៤ម៉ែត្រ
  • ភ្នំឱរ៉ាល់ មានកំពស់ ១៨១៣ម៉ែត្រ

៣.

ក.ត្រៃរត្ន កែវទាំងបី គឺ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។

ខ.ព្រះត្រៃបិដក គឺកញ្ជើទាំងបី មានវិន័យបិដក សុត្តន្តបិដក និងអភិធម្មបិដក

 

៤.ខេត្តសៀមរាប។ ប្រាសាទអង្គរវត្តនិងប្រសាទបាយ័ន។

ក.ប្រាសាទធអង្គរវត្តសាងដោយព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ - ១១៣០)។ សំរាប់ឧទ្ធិសដល់លទ្ធិទេររាជ។

ខ.ប្រាសាទបានយ័នកសាងឡើងដោយព្រះបាទជ័យរវ្ម័នទី៧ សំរាប់ឧទ្ធិសដល់លទ្ធិពុទ្ធរាជ (ព្រះពុទ្ធសាសនាមហាយាន)

 

៥.

ក.ពិធីច្រត់ព្រះនង័្គល

ខ.ជានិមិត្តរូបនៃការចាប់ផ្តើមការងារ ស្រែចំការរបស់កសិករយើង

  • ការយកព្រះទ័យទុកដាក់ទៅលើវិស័យកសិកម្ម ដែលជាគន្លឺៈសំខាន់នៃការអភិវឌ្ឃសង្គមជាតិ។
  • ជំរុញនិងលើកទឹកចិត្តប្រជាកសិករ ក្នុងការងារកសិកម្ម (តាមរយៈគោលឧសភរាជសោយកសិផល)។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login