Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


user icon
ទីផ្សារ
2019-07-02 08:59

ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ទំនិញស្ទើរគ្រប់ប្រភេទនៅលើទីផ្សារបែរជាឡើងថ្លៃ ធ្វើឲ្យការចំណាយកាន់តែមានការកើនឡើង ទោះយ៉ាងណាអ្នកអាចសន្សំប្រាក់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានតាមវិធីដូចខាងក្រោមនេះ ៖

  • រៀបចំបញ្ជីចំណាយប្រចាំខែនិងប្រចាំឆ្នាំ អ្នកអាចគ្រប់គ្រងការចាយវាយបាន ដោយធ្វើបញ្ជីចំណាយឲ្យបានដឹងថាក្នុងមួយខែអ្នកមានប្រាក់ចំណូលនិងចំណាយប៉ុន្មាន ? ហើយប្រសិនបើកាត់ថ្លៃចាយវាយជាប្រចាំចេញហើយនោះតើអ្នកនៅមានប្រាក់សល់ដែរឬអត់ ? វិធីនេះអាចជួយឲ្យអ្នករកវិធីកាត់បន្ថយការចាយវាយច្រើនលើសតម្រូវការ ។
  • ចាយវាយកុំអោយលើសគម្រោង នៅពេលដែលអ្នករៀបចំបញ្ជីថ្លៃចំណាយប្រចាំខែរួចហើយនោះ អ្នកគួរអនុវត្តតាមគម្រោងនោះដើម្បីគ្រប់គ្រងការចាយវាយកុំឲ្យលើសពីគម្រោងដែលបានត្រៀមទុក ហើយត្រូវរក្សាទុកវិក្កយបត្រ ឬសរសេរកត់ត្រាទុកនូវការចាយវាយប្រចាំថ្ងៃ ដើម្បីឲ្យដឹងជានិច្ចថាអ្នកចាយវាយច្រើនឬតិចកម្រិតណា ។
  • ប្រើទំនិញនិងសេវាកម្មដែលថោកជាងមុន វិធីមួយទៀតក្នុងការសន្សំប្រាក់នោះ គឺការប្រៀបធៀបតម្លៃទំនិញនិងសេវាកម្មដែលអ្នកប្រើប្រាស់ជាប្រចាំទៅនឹងកន្លែងផ្សេង ដូចជាថ្លៃសេវាទូរស័ព្ទដៃដែលបច្ចុប្បន្នមានច្រើនជម្រើស និងមានតម្លៃកាន់តែសមរម្យ ព្រមទាំងកាត់បន្ថយការមើលទូរទស្សន៍ ក៏ដូចជាកាត់បន្ថយការចំណាយតូចតាចដែលមិនចាំបាច់ ។
  • មិនត្រូវទិញទំនិញព្រោះ តែគេកំពុងបញ្ចុះតម្លៃ នារីភាគច្រើនចូលចិត្តដើរទិញឥវ៉ាន់ ពិសេសនៅពេលដែលគេកំពុងបញ្ចុះតម្លៃ ប៉ុន្តែក្នុងកំឡុងពេលនេះអ្នកត្រូវគិតអោយបានច្បាស់សិនថា ទំនិញនោះចាំបាច់សម្រាប់អ្នកដែរឬអត់ ប្រសិនបើមិនចាំបាច់ទេ នោះគួរតែទុកប្រាក់វិញប្រសើរជាង ។
  • តាមដានព័ត៌មានសេដ្ឋកិច្ចជាប្រចាំ​នៅពេលដែលអ្នកមានការយល់ដឹងផ្នែកសេដ្ឋកិច្ចច្រើន នោះអ្នកប្រាកដជាអាចរកវិធីសន្សំប្រាក់ជាងធម្មតា ដូចជាការដាក់ទុនដែលមានគ្រោះថ្នាក់តិច ឬផ្ញើប្រាក់រយៈពេលខ្លី ប៉ុន្តែការប្រាក់ខ្ពស់ ជាដើម ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកកាត់បន្ថយការទិញទំនិញមួយចំនួន នោះអ្នកនឹងអាចមានប្រាក់សល់កាន់តែច្រើនជាមិនខាន ហើយនៅពេលដែលអ្នកមានប្រាក់សល់អ្នកអាចយកប្រាក់មួយចំណែកទៅដាក់ទុនរកស៊ី ដើម្បីឲ្យមានការលូតលាស់ផ្លែផ្កាទទួលបានកម្រៃកាន់តែច្រើន ។
  • រៀបចំពិធីជប់លៀងតូចជាងមុន ក្នុងជីវិតរបស់អ្នកប្រហែលជាអាចត្រូវមានរៀបចំពិធីជប់លៀងនៅថ្ងៃសំខាន់ៗ ដូចជារៀបមង្គលការ ថ្ងៃខួបកំណើត ។ល។ កាលពីមុនអ្នកអាចនឹងរៀបចំពិធីជប់លៀង ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែខណៈដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះបែបនេះ អ្នកគួររៀបចំពិធីជប់លៀងដែលមានទ្រង់ទ្រាយតូចជាងមុន គ្រាន់តែអាចឲ្យក្រុមគ្រួសារមានភាពរីករាយកក់កៅ្តទៅបានហើយ ពុំចាំបាច់ធំដុំពេកទេ ។
  • សំណុំរឿងសហគ្រាស ជាឯកសារដែលផ្តល់នូវលក្ខណៈទូទៅនៃសហគ្រាស​ ឬស្ថាបត្រដែលបាននិយាយពីធនធាន និងហត្ថពលិក និងអំពីការរីកចម្រើនផលិតភាពនៃពលកម្មការប្រើប្រាស់ពេលវេលានៃពលកម្ម ព្រមទាំងប្រាក់បៀវត្យរ៍ជាមធ្យមប្រចាំខែដែលប្រើធនធាន និងទំហំមូលលិធិករបស់សហគ្រាស ។
  • សហគ្រាស ជាអ្នកបង្កើតចាប់ផ្តើមរៀបចំនូវសហគ្រាស (ក្រុមហ៊ុន) ពាណិជ្ជកម្មនិងកិច្ចការជំនួញហើយជាបុគ្គលដែលធ្វើការលើមុខជំនួញដោយមិនគិតទៅលើប្រាក់បៀវត្យរ៍ ។ ធ្វើការជាអន្តរការីនូវក្នុងកិច្ចការជាជំនួញ (ជាមនុស្សឆ្លាតវៃ) មុខជំនួញទទួលជោគជ័យ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login