Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើឥណទានដែលចែកមាតិកាច​ំណាយថវិការ​ និងឯកទេសថវិការមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

១២- អ្វីទៅជាសកលភាពថវិការ ?

១៣- តើថវិការដែលមិនត្រូវបានកាត់កងនិងត្រូវដាក់បញ្ជូលគ្នាក្នុងបេឡារតនាគារតែមួយមានវិធានការអ្វីខ្លះ ?

១៤- តើវិធានការមិនកាត់កងមានអ្វីខ្លះ ?

១៥- តើវិធានមិនចាត់ចែងមានអ្វីខ្លះ ?

ចម្លើយ

១១- ឥណទានដែលចែកមាតិកាច​ំណាយថវិការ​ និងឯកទេសថវិការមាន៣គឺ ៖

ក- មោឃភាពឥណទាន ដើម្បីឲ្យក្រសួងនីមួយៗយកទៅប្រើប្រាស់ ។ ប៉ុន្តែបើឥណទាននោះមិនត្រូវមុខសញ្ញាប្រើប្រាស់នៃឆ្នាំទេ និងត្រូវលុបចោលដោយប្រកាសរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ម្យ៉ាងទៀតបើក្នុងករណីការប្រមូលចំណូលមិនបានគ្រប់គ្រាន់ឥណទានទាំងនោះនិងត្រូវបានផ្តល់ឡើងវិញអាស្រ័យទៅលើ ៖

  • ស្ថានភាពនៃការប្រមូលផ្តុំចំណូល
  • សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
  • សេចក្តីសម្រេចរបស់ទីស្តីការគណៈរដ្ឋមន្រ្តី
  • រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវបានជូនដំណឹងដល់នាយករដ្ឋមន្រ្តីអំពីការអនុវត្តឥណទាន ។

ខ- ការផ្ទេរឥណទាន ពីក្រសួងមួយទៅស្ថាប័នសាធារណៈថ្នាក់ប្រហាក់ប្រហែលគ្នា និងដោយសារភាពចាំបាច់ក្នុងការពង្រឹងរចនាសម្ព័ន្ធឬរដ្ឋបាលរបស់រដ្ឋ ។ អាចប្រព្រឹត្តបានដោយអនុក្រឹត្យ ដែលមានការផ្ទេរឥណទាននេះមិនមានការកែប្រែចំណាយ ។

គ- ការបង្វែឥណទានថ្នាក់ប្រហាក់ប្រហែលគ្នា​ ក្នុងរង្វង់របស់ក្រសួងមួយ ឬស្ថាប័នប្រើឥណទានជាមូលធន (សម្រាប់វិនិយោគ) ទៅឥណទានចំណាយចរន្ត (សម្រាប់ដំណើរការរដ្ឋបាល) ត្រូវបានអនុញ្ញាតប្រកាសដោយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

១២- សកលភាពថវិការ គឺជាថវិការដែលមិនត្រូវបានកាត់កង និងត្រូវដាក់បញ្ជូលគ្នាក្នុងបេឡារតនាគារតែមួយ ។

១៣- ថវិការដែលមិនត្រូវបានកាត់កង និងត្រូវដាក់បញ្ជូលគ្នាក្នុងបេឡារតនាគារតែមួយមានវិធានការ២គឺ ៖

  • វិធានការមិនកាត់កង
  • វិធានមិនចាត់ចែង

១៤- វិធានការមិនកាត់កងមានដូចជា ៖

  • ប្រតិបត្តិការគ្រប់ចំណូលដកចំណាយថវិការរដ្ឋត្រូវបង្ហាញដោយទឹកប្រាក់ដុល (មិនទាន់កាត់កង) ។
  • ប្រតិបត្តិការគ្រប់ចំណូលដកចំណាយថវិការរដ្ឋមិនត្រូវបង្ហាញតែសមតុល្យការនោះទេ (កាត់កងរួច)

១៥- វិធានមិនចាត់ចែងមានដូចជា រាល់ចំណាយក្នុងច្បាប់ថវិការ ត្រូវបានចាត់ទុកជាចំណាយចាំបាច់សម្រាប់ផលប្រយោជ​ន៍រដ្ឋ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login