Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

៦- តើចំណូលជាអ្វី ?

៧- តើចំណាយមានអ្វីខ្លះ ?

៨- អ្វីទៅជាគោលការណ៍ថវិការតែមួយនិងសរុបគោលការណ៍តែមួយ?

៩- តើគោលការណ៍ឯកភាពថវិការផ្តល់គុណសម្បត្តិអ្វីខ្លះ ?

១០- តើឥណទានបែងចែកជាប៉ុន្មាន ? អ្វីខ្លះ ?

ចម្លើយ

៦- ចំណូល ជាការប្រមូលចំណូលសារពើពន្ធ ដែលអនុញ្ញាតឲ្យប្រមូលក្នុងលក្ខខណ្ឌនិងតាមបែបបទស្របតាមច្បាប់ហិរញ្ញវត្ថុ និងដោយនិតិកម្មព្រមទាំងបទបញ្ជាដោយមានជាធរមាន ។

៧- ចំណាយមានដូចជា ៖

  • ចំណាយជាចរន្ត
  • ច​ំណាយជាមូលធន
  • ចំណាយលើសេវាការរំលោះបំណុល

៨- គោលការណ៍ថវិការតែមួយនិងសរុបគោលការណ៍តែមួយនេះ គឺជាផលបូកសមាសធាតុទាំងអស់ ទាំងខាងចំណូល ទាំងខាងចំណាយ ដោយមិនមានការកាត់កងឡើយ ក្នុងដំណើរការវិមជ្ឈការហិរញ្ញវត្ថុបង្កើនថវិការរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថវិការឃុំសង្កាត់ ឬថវិការក្រុមហ៊ុនរដ្ឋដែលជានិតិបុគ្គលថវិការនៃវិទ្យាស្ថានឬសាកលវិទ្យាល័យ ដែលបើកបង្រៀនយកប្រាក់ (សាលាឯកជន) និងធ្វើឲ្យមានការកាត់បន្ថយចំណូលនិងចំណាយថវិការដ្ឋ ។

៩- គោលការណ៍ឯកភាពថវិការផ្តល់គុណសម្បត្តិដូចជា ៖

  • អាចឆ្លុះបញ្ចាំងឲ្យឃើញច្បាស់នូវតុល្យភាពថវិការ
  • ការប្រមូលផ្តុំលើឯកសារតែមួយ
  • ទប់ស្កាត់ការអនុវត្តគណនីខាងក្រៅថវិការ (រដ្ឋសភា)

១០- ឥណទានត្រូវ​បានបែងចែកជា២គឺ៖

  • ឥណទានដែលចែកឲ្យតាមក្រសួង ស្ថាប័នរដ្ឋ និងសាធារណៈ
  • ឥណទានដែលចែកមាតិកាច​ំណាយថវិការ​ និងឯកទេសថវិការ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login