Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១៦- សម្រាប់ប៉ុន្មានឆ្នាំទៅមុខឬក្នុងរយៈពេលវែង តើលោកមើលឃើញថាមុខរបរណាមួយក្នុងចំណោមនឹងលូតលាស់ល្អជាងគេ ?

១៧- គេគិតថាលោកកំពុងជោគជ័យតើលោកធ្លាប់មានឧបគ្គសដែរទេ ហើយលោកមានជំហរដោះស្រាយយ៉ាងដូចម្តេច ?

១៨- តើឱកាសរកស៊ីនៅកម្ពុជាមានលក្ខណៈប្រកួតប្រជែងពេកទេនៅពេលបច្ចុបុ្បន្ន ?

១៩- តើលោកគិតថាកត្តាអ្វីធ្វើឲ្យលោកជោគជ័យ ?

២០- មូលហេតុអ្វីបានជាលោកចាប់យកការធ្វើអាជីវកម្មដោយខ្លួនឯងហើយបោះបង់ការងារ ?

ចម្លើយ

១៦- ឱកាសទាំងអស់លើមុខរបរដែលយើងជ្រើសរើសសុទ្ធតែត្រូវការកសាង និងអភិវឌ្ឍវែងឆ្ងាយ ។ យើងរំពឹងថា អតិថិជនយើងមួយផ្នែកធំនឹងបានមកពីប្រជាជនមានប្រាក់ចំណូលមធ្យម ។ ស្រុកខ្មែរយើងនិយាយឲ្យចំទៅយើងមានបញ្ហាបន្តិចដែរ ។ទាំងរដ្ឋាភិបាល និងវិស័យឯកជនកំពុងតែកែប្រែ គឺយើងមានអ្នកក្រនិងអ្នកមានដាច់គ្នាមែនទែនតែម្តង ។ អ្នកមានចង់ចាយមួយថ្ងៃ ១,០០០ដុល្លាក៏បានដែរ តែបើអ្នកក្ររកមួយដុល្លាមិនបានផង ។ ប្រសិនយើងមើលស្រុកគេដែលអភិវឌ្ឍបានគ្រាន់បើ គឺគេមានប្រាក់ចំណូលមួយថ្ងៃ៤ទៅ៥ដុល្លាជាមធ្យម ។ គាត់មានលទ្ធភាពចំណាយទៅលើការហូបចុក ការទិញរបស់ប្រើប្រាស់បានដូចគេដូចឯង ។ ដូចនេះអ្វីដែលយើងរង់ចាំគឺអ្វីដែលយើងកែប្រែសង្គមយើងទាំងមូលហ្នឹង គឺធ្វើម៉េចទាញអ្នកក្រឲ្យឡើងមករកប្រាក់ចំណូលបាន៥ដុល្លារមួយថ្ងៃ ។ ពេលហ្នឹងហើយ ជាពេលដែលមុខរបរយើងទាំងអស់មានអតិថិជនច្រើន ។ ជាសរុបមក មុខជំនួញដែលល្អបំផុតគឺមុខជំនួញដែលយើងទាញយកប្រជាជនច្រើន ប្រជាជនដែលមានកម្រិតជីវភាពមធ្យម ។

១៧- ខ្ញុំអត់ហ៊ាននិយាយថា ខ្ញុំជោគជ័យពេកនោះទេ ខ្ញុំអាចចាត់ទុកថា ជាមោទនភាពរបស់យើងមួយដែរ ហើយយើងគិតថានៅមានការងាច្រើនទៀតត្រូវទៅមុខ ។ ឧបសគ្គចប្បងជាងគេគឺធនធានមនុស្ស ។ យើងទទួលស្គាល់ទាំងអស់គ្នានៅស្រុកខ្មែរយើង យើងត្រូវការអប់រំមួយដែលមានស្តង់ដារបន្តិចទៀត ។​ យើងក៏នៅមានកង្វះខាតច្រើន ព្រោះខ្វះការជ្រោមជ្រែង ខ្វះការសហការគ្នាច្រើន ។ ការទទួលបានហិរញ្ញកិច្ចដើម្បីធ្វើមុខរបរក៏លំបាកដែរ ពេលខ្លះយើងខ្វះខាតដើម្បីបំពេញបន្ថែម ហើយយើងលំបាករកនៅក្នុងស្រុករហូតទៅរកនៅក្រៅប្រទេសក៏មានដែរ ។

១៨- សម្រាប់ការមើលស្រុកក្រៅ ការវិភាគស្រុកខ្មែរនៅមានឱកាសច្រើនសម្រាប់សហគ្រិនវ័យក្មេងដែលចង់ចាប់យកមុខរបរ ។​ តែគ្រាន់តែថា​ យើងខ្វះសហគ្រិនដែលមានការព្យាយាម អំណត់ និងការបង្កើតគំនិតច្នៃប្រឌិតឲ្យខ្លាំងជាងគេ ។ ម្នាក់ៗចូលចិត្តធ្វើតាមគ្នា ម្នាក់បើកហាងកាហ្វេក៏បើកតាមគ្នា ។ បានន័យថា​ មនុស្សចាប់ផ្តើមធ្វើអ្វី ពេលឃើញគេជោគជ័យ ។ គាត់អត់បានចូលរួមធ្វើអ្វីឲ្យប្លែក ។ នេះជារឿងខ្វះខាតគំនិតច្នៃប្រឌិត ពេលហ្នឹងការប្រកួតប្រជែងក៏ច្រើនដែរ ។

១៩- ការព្យាយាមសំខាន់មែនទែន ហើយបន្តទៀតគឺការផ្តោតការយកចិត្តទុកដាក់ឲ្យខ្លាំង ។ ដូចជាការចាប់ផ្តើមបច្ចេកវិទ្យាពីដំបូង គឺគ្មានអ្នកណាស្គាល់ទេ ហើយចំណាយពេលច្រើនផ្សាយពាណិជ្ជកម្មធ្វើកម្មវិធីថ្មីៗ ។ បើមិនចឹងទេយើងនឹងបរាជ័យ ។ ខ្ញុំមិនមានប្រវត្តិផ្នែកអាហារ Fast Food តែខ្ញុំអាចធ្វើឲ្យវាជោគជ័យបាន ។ ខ្ញុំគ្មានប្រវត្តិជាអ្នកព័ត៌មានវិទ្យាទេ តែខ្ញុំអាចធ្វើឲ្យវាជោគជ័យបាន ។ យើងត្រូវគិតថា អ្វីអាចធ្វើឲ្យមុខរបរទាំងអស់បានទទួលជោគជ័យបាន ។ នេះជារឿងដែលធ្វើឲ្យយើងជាមនុស្សមានឱកាស​ ។ ការមិនយកចិត្តទុកដាក់ទៅលើវា វាក៏ចុះខ្សោយទៅតាមនឹងដែរ ។

២០- ខ្ញុំគិតថាបើកអាជីវកម្មខ្លួនឯងធ្វើឲ្យមានគំនិតច្នៃប្រឌិតខ្ពស់ ។ បើនិយាយទៅវាជាឱកាសផងដែរ និងជាអនាគតមួយផង​ ព្រោះថាសេដ្ឋកិច្ចកំពុងតែដើរ ហើយប្រទេសជាតិយើងកំពុងតែរីកចម្រើន ។ ខ្ញុំចង់មានន័យថា ពេលសេដ្ឋកិច្ចរីកចម្រើន និងមានផលិតផលកែច្នៃកាន់តែច្រើន ។ ខ្ញុំមានគ្រោងនាំចេញជ័រដែកទៅក្រៅប្រទេសហើយបន្ទាប់ខ្ញុំមាននឹងសាងសង់រោងចក្រកែច្នៃប្លាស្ទិកក្នុងពេលឆាប់ៗនេះ ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login