Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១១- តើអតិថិជនប្រភេទណាចូលហូបអាហារនៅហាងរបស់លោក ?

១២- លោកមើលឃើញឱកាសអាជីវកម្មមានលក្ខណៈយ៉ាងដូចម្តេច បើធៀបពីដំបូង និងបច្ចុប្បន្ន ?

១៣- ហាងភាគច្រើនបើកនៅតាមផ្សារទំនើបឬទីកន្លែងទាន់សម័យ តើមានន័យយ៉ាងម៉េច ?

១៤- ការប្តេជ្ញាចិត្តរបស់ការលោកនឹងធ្វើឲ្យអាជីវកម្មនេះល្បីនៅថ្នាក់តំបន់តែម្តង តើពេលនេះលោកកំពុងស្ថិតនៅចំណុចណាហើយ ?

១៥- លោកមានអាជីវកម្មច្រើនដូចជា លក់ស៊ីឌី ភោជនីយដ្ឋាន រោងភាពយន្ត និងព័ត៌មានវិទ្យា តើមុខរបរណាមួយជោគជ័យជាងគេ ?

ចម្លើយ

១១- ភាគច្រើនជាយុវជន គេហៅថា (មនុស្សទំនើប) ។ មានន័យថា គាត់បានទទួលឥទ្ធិពលវប្បធម៌ពីខាងក្រៅច្រើន គាត់បានទទួលការរៀនសូត្រច្រើន ដូចជាការរៀនភាសាអង់គ្លេស ដែលនៅក្នុងមេរៀននោះ មាននិយាយពីម្ហូបអាហារទាំងអស់នេះ ។ គ្រួួសារខ្លះ ឪពុកម្តាយទទួលឥទ្ធិពលពីកូន ហើយគាត់មកញ៉ាំទាំងគ្រួសារតែភាគច្រើនគឺយុវវ័យ ។

១២- យើងនិយាយបានថា យើងបើកដំបូងគេ​ យើងមានឱកាសច្រើនដែរ ដោយសារមិនមានការប្រជែង តែហានិភ័យនៅមានខ្លះដែរ ព្រោះរបស់នេះនៅថ្មីថ្មោងនៅឡើយ ហើយអតិថិជនមានកំណត់ ។ រហូតដល់យើងបើកហាងទីពីរនិងទីបីទើបការទទួលស្គាល់បានគ្រាន់បើ ។ តែក្រោយៗមកក៏មានហាងផ្សេងៗទៀតជាច្រើន ហើយការប្រកួតប្រជែងក៏មានច្រើនទៅតាមហ្នឹងដែរ ។

១៣- តាមក្រឹត្យក្រម យើងបើកត្រង់ណាក៏បានដែរវាអត់មានកំណត់ទេ ។ ប៉ុន្តែវាសំខាន់ត្រង់ថា​វាមានទស្សនៈមួយផ្នែកទីផ្សារថា​ បើយើងចង់បើកភោជនីយដ្ឋានបែបហ្នឹង ទីតាំងហ្នឹងសំខាន់ណាស់ ។ គេនិយាយបីពាក្យគឺ (ទីតាំង ទីតាំង និងទីតាំង) ។ ទីតាំងគឺគ្របដណ្តប់លើអ្វីៗទាំងអស់ ។ យុទ្ធសាស្រ្តដែលយើងត្រូវបើកសំខាន់ជាងគេគឺទីតាំង ធ្វើឲ្យគេឆាប់ឃើញ គេឃើញហើយងាយចាំ ហើយទីតាំងគេជិះកាត់រាល់ថ្ងៃ តែបើយើងជ្រើសរើសផ្សារទំនើបដោយសារក្មេងៗទៅទីនោះច្រើន ។

១៤- យើងមានគម្រោងតាំងពីឆ្នាំ២០០៧ និង ២០០៨ មកម្ល៉េះ ប៉ុន្តែវិបត្តិសេដ្ឋកិច្ចធ្វើឲ្យប​៉ះពាល់មិនត្រឹមតែក្រុមហ៊ុនខ្ញុំមួយទេគឺក្រុមហ៊ុនច្រើនដែរ ។ ខ្ញុំទទួលស្គាល់ថា ក្រុមហ៊ុនខ្ញុំប៉ះពាល់ដែរតាំងពីការចំណាយរបស់អតិថិជនតាំងពីគម្រោងពង្រីករបស់ក្រុមហ៊ុនយើងខ្ញុំ ។ ពេលនោះយើងមានដៃគូរក្រៅប្រទេសត្រៀមធ្វើជាមួយយើងរួចគេក៏ផ្អាកវិញ ។ យ៉ាងណាក៏ដោយ យើងត្រៀមធ្វើច្រើននៅឆ្នាំ ២០១២ ដែលអ្វីៗស្ថិតក្នុងគម្រោងទាំងអស់ ។ លើសពីនោះយើងក៏ត្រៀមពង្រីកអាជីវកម្មបន្ថែមទៀតដែរ ដោយនាំយកយីហោនំបុ័ងមួយពីប្រទេសកូរ៉េ ហើយនឹងបើកនៅអំឡុងខែមេសា ឬឧសភា ឆ្នាំក្រោយ ។ យើងក៏ត្រៀមយកយីហោរបស់យើងទៅក្រៅប្រទេសផងដែរ ។

១៥- ផ្តល់ចំណូលប្រហាក់ប្រហែលគ្នា ។ ផ្នែកអាហារផ្តល់ចំណូលច្រើន តែក៏វានៅមានបុគ្គលិកច្រើនដែរ (ទូកធំក្តោងធំ) ។ តែ CIDC គ្រប់គ្រងលើបច្ចេកវិទ្យាមានបុគ្គលិកតិចជាង តែពួកគេមានជំនាញខ្ពស់ជាង ដូចនេះវាក៏ត្រូវការចំណាយធំដែរ ។ ក្រុមហ៊ុន CBM Corporation មានហាងប្រមាណ៣០គឺមាន BB World, Pizza World និង T&C នឹងមានទីតាំងនៅតាមសាលារៀងអន្តរជាតិមួយចំនួន ហើយថ្មីៗយើងបានបើកភោជនីយដ្ឋាន ឈ្មោះ (ភូមិម្ហូបខ្មែរ) ។

តភាគ



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login