Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ភិក្ខុបទុមត្ថេរ សោម មាននាមដើមថា ងួន សោម កើតនៅឆ្នាំ ១៨៥២ នៅភូមិកំព្រៅ ឃុំកំព្រៅ ស្រុកស៊ីធរកណ្តាល ក្នុងខេត្តព្រៃវែង ។ ឪពុកលោកនាម ងួន និងម្តាយនាម យិន ជាកសិករធុនមធ្យម នៅភូមិកំព្រៅ ។ លោកមានបងប្អូនប្រាំពីរនាក់សុទ្ធតែប្រុសគឺឈ្មោះ សរ នង កិម អុក ស្រី សោម និង សម ។ កុមារសោមជាកូន ដែលមានចរិតស្លូតបូតសុភាពរាបសារជាងគេ ហើយកាលពីកុមារលោកមានចំណូលចិត្តខាងតន្រ្តីនិងកំណាព្យ ។

          លុះដល់គម្របអាយុចូលសិក្សា ឪពុកលោកបានបញ្ចូនកុមារសោមឲ្យចូលរៀនអក្សរលេខនព្វន្ត នៅឯវត្តរហូតដល់អាយុ១៥ឆ្នាំក៏បានសាងផ្នួសបួសជាសាមណេរនៅវត្តឥន្ទកាលារាមា ហៅវត្តកំព្រៅ ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ។ បួសបានតែ២វស្សា ដោយឃើញមាតាបិតាកាន់តែចាស់ សាមណេរសាមក៏លាចាកសិក្ខាបទ មកជួយធ្វើការនិងបម្រើអ្នកមានគុណវិញ ។

          ប៉ុន្តែដោយលោកតាងួន ជាមនុស្សស្រឡាញ់ចំណេះវិជ្ជា លោកក៏បំបួសជីសោមជាភិក្ខុ ដោយមានព្រះតេជគុណរស់ហៅថាគង់ជាឧបជ្ឈាយ៍ ។ក្នុងជន្មាយុ ២១ ឆ្នាំភិក្ខុសោមក៏មាននាមបញ្ញត្តិថាព្រះបទុមត្ថេរ ។ ភិក្ខុសោមបានបន្តការសិក្សានៅទីក្រុងភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីបានបញ្ចប់ការសិក្សា ព្រះបទុមត្ថេរសោមក៏បាននិមន្តត្រឡប់មកស្រុកកំណើតវិញនិងបានទទួលតួនាទីជាចៅអធិការវត្តកំព្រៅហើយក៏បានទទួលងារជាព្រះសង្ឃវង្សសោម ។

          ប៉ុន្តែដោយសារតាងួន ជាមនុស្សស្រឡាញ់ចចំណេះវិជ្ជា លោកក៏បំបួសជីសោមជាភិក្ខុ ដោយមានព្រះតេជគុណរស់ហៅគង់ជាឧបជ្ឈាយ៍ ។ ក្នុងជន្មាយុ២១ឆ្នាំភិក្ខុសោមក៏មាននាមបញ្ញត្តិថាព្រះបទុមត្ថេរ ។ ភិក្ខុសោមបានបន្តការសិក្សានៅទីក្រុងភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីបានបញ្ចាប់ការសិក្សា ព្រះបទុមត្ថេរសោមក៏បាននិមន្តត្រឡប់មកស្រុកកំណើតវិញនិងបានទទួល តួនាទីជាចៅអថិការវត្តកំព្រៅហើយក៏បានទទួលងារជាព្រះសង្ឃវង្សសោម ។

          នៅឆ្នាំជូត ខែ មាឃ ត្រូវនឹងគ.ស ១៩៣២ ព្រះភិក្ខុសោមក៏សុគត ដោយជរាពាធក្នុងជន្មាយុ៨០ព្រះវស្សា ។

          ព្រះភិក្ខុសោមស្រឡាញ់ព្រះពុទ្ធសាសនាណាស់  ។ លោកខិតខំសិក្សាព្រះធម៌វិន័យឥតធ្វេសប្រហេស ។ ក្រៅពីនេះលោកចូលចិត្តអានសាស្ត្រាស្លឹករឹតនានា ។ កាលណាលោកចង់សរសេរកាព្យឃ្លោង លោកតែងនិមន្តទៅគង់នៅមាត់ស្រះ ។ ក្រៅពីកិច្ចការនិពន្ធ ភិក្ខុសោមមានចំណេះខាងស្មិតយ៉ាងស្ទាត់ជំនាញ ។ លោកកសាងព្រះបដិមា ឆ្លាក់ខ្សៀវជារូបសេក ធ្វើជើងពាន កាំបិត ពូថៅ ។ល។

          ព្រះភិក្ខុខសោម មានសិស្សគណៈចូលមករៀនវិជ្ជាតែងកាព្យជាច្រើន ។ គេដំណាលថា កវីនេះបានតែងរឿងច្រើនដូចជា៖

  • រឿងផ្ការាំទឹករាំ ( ១៩១១ )
  • រឿងសព្វសិទ្ធិ ( ១៩១៤ )
  • រឿងទុំទាវ ( ១៩១៥ ) ... ។

ប៉ុន្តែគេពុំបានឃើញស្នាដៃទាំងនេះ សល់ទុកមកទេគេរកឃើញតែរឿងទុំទាវមួយ​ប៉ុណ្ណោះ  ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login