សំណួរ
១- ដូចម្តេចហៅថាសហគ្រាសសាធារណៈ ?
២- តើសហគ្រាសសាធារណៈមានអ្វីខ្លះ ?
៣- អ្វីទៅជាសហគ្រាសគ្រួសារ ?
៤- ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ទំនិញស្ទើរគ្រប់ប្រភេទនៅលើទីផ្សារបែរជាឡើងថ្លៃ ធ្វើឲ្យការចំណាយកាន់តែមានការកើនឡើង ទោះយ៉ាងណាអ្នកអាចសន្សំប្រាក់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានតាមវិធីអ្វីខ្លះ ? ចូររៀបរាប់ ?
៥- តើរចនាសម្ព័ន្ធសហគ្រាសធុនតូចមានអ្វីខ្លះ ?
៦- អ្វីទៅជាការទទួលខុសត្រូវចំពោះសង្គម ?
៧- តើមុខងារសំខាន់ៗរបស់សហគ្រិនមានអ្វីខ្លះ ?
ចម្លើយ
១- សហគ្រាសសាធារណៈ គឺជាសហគ្រាសដែលមានដើមទុនទាំងអស់ ឬភាគច្រើនជារបស់រដ្ឋ ។
២- សហគ្រាសសាធារណៈមានដូចជា ៖
- គ្រឹះស្ថានសាធារណៈដែលមានលក្ខណៈសេដ្ឋកិច្ច
- ក្រុមហ៊ុនរដ្ឋ
- ក្រុមហ៊ុនរដ្ឋដែលកាន់កាប់ដោយមាន៥១%នៃដើមទុន
- សហគ្រាសសាធារណៈគឺបុគ្គលដែលមានស្វ័យភាពហិរញ្ញវត្ថុសហគ្រាសដែលស្ថិតនៅក្រោមអាណាព្យាបាលក្រសួងឬអាជ្ញាធរ ។
៣- សហគ្រាសគ្រួសារ ជាសហគ្រាសដែលត្រូវបានទទួលបន្តពីជំនាន់មួយទៅជំនាន់មួយទៀត (កេរ្តិ៍) ចំណេះបន្តពីឪពុកម្តាយ ។
៤- ខណៈពេលដែលសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ទំនិញស្ទើរគ្រប់ប្រភេទនៅលើទីផ្សារបែរជាឡើងថ្លៃ ធ្វើឲ្យការចំណាយកាន់តែមានការកើនឡើង ទោះយ៉ាងណាអ្នកអាចសន្សំប្រាក់ដើម្បីទ្រទ្រង់សេដ្ឋកិច្ចគ្រួសារបានតាមវិធីដូចខាងក្រោមនេះ ៖
- រៀបចំបញ្ជីចំណាយប្រចាំខែនិងប្រចាំឆ្នាំ អ្នកអាចគ្រប់គ្រងការចាយវាយបាន ដោយធ្វើបញ្ជីចំណាយឲ្យបានដឹងថាក្នុងមួយខែអ្នកមានប្រាក់ចំណូលនិងចំណាយប៉ុន្មាន ? ហើយប្រសិនបើកាត់ថ្លៃចាយវាយជាប្រចាំចេញហើយនោះតើអ្នកនៅមានប្រាក់សល់ដែរឬអត់ ? វិធីនេះអាចជួយឲ្យអ្នករកវិធីកាត់បន្ថយការចាយវាយច្រើនលើសតម្រូវការ ។
- ចាយវាយកុំអោយលើសគម្រោង នៅពេលដែលអ្នករៀបចំបញ្ជីថ្លៃចំណាយប្រចាំខែរួចហើយនោះ អ្នកគួរអនុវត្តតាមគម្រោងនោះដើម្បីគ្រប់គ្រងការចាយវាយកុំឲ្យលើសពីគម្រោងដែលបានត្រៀមទុក ហើយត្រូវរក្សាទុកវិក្កយបត្រ ឬសរសេរកត់ត្រាទុកនូវការចាយវាយប្រចាំថ្ងៃ ដើម្បីឲ្យដឹងជានិច្ចថាអ្នកចាយវាយច្រើនឬតិចកម្រិតណា ។
- ប្រើទំនិញនិងសេវាកម្មដែលថោកជាងមុន វិធីមួយទៀតក្នុងការសន្សំប្រាក់នោះ គឺការប្រៀបធៀបតម្លៃទំនិញនិងសេវាកម្មដែលអ្នកប្រើប្រាស់ជាប្រចាំទៅនឹងកន្លែងផ្សេង ដូចជាថ្លៃសេវាទូរស័ព្ទដៃដែលបច្ចុប្បន្នមានច្រើនជម្រើស និងមានតម្លៃកាន់តែសមរម្យ ព្រមទាំងកាត់បន្ថយការមើលទូរទស្សន៍ ក៏ដូចជាកាត់បន្ថយការចំណាយតូចតាចដែលមិនចាំបាច់ ។
- មិនត្រូវទិញទំនិញព្រោះ តែគេកំពុងបញ្ចុះតម្លៃ នារីភាគច្រើនចូលចិត្តដើរទិញឥវ៉ាន់ ពិសេសនៅពេលដែលគេកំពុងបញ្ចុះតម្លៃ ប៉ុន្តែក្នុងកំឡុងពេលនេះអ្នកត្រូវគិតអោយបានច្បាស់សិនថា ទំនិញនោះចាំបាច់សម្រាប់អ្នកដែរឬអត់ ប្រសិនបើមិនចាំបាច់ទេ នោះគួរតែទុកប្រាក់វិញប្រសើរជាង ។
- តាមដានព័ត៌មានសេដ្ឋកិច្ចជាប្រចាំនៅពេលដែលអ្នកមានការយល់ដឹងផ្នែកសេដ្ឋកិច្ចច្រើន នោះអ្នកប្រាកដជាអាចរកវិធីសន្សំប្រាក់ជាងធម្មតា ដូចជាការដាក់ទុនដែលមានគ្រោះថ្នាក់តិច ឬផ្ញើប្រាក់រយៈពេលខ្លី ប៉ុន្តែការប្រាក់ខ្ពស់ ជាដើម ។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកកាត់បន្ថយការទិញទំនិញមួយចំនួន នោះអ្នកនឹងអាចមានប្រាក់សល់កាន់តែច្រើនជាមិនខាន ហើយនៅពេលដែលអ្នកមានប្រាក់សល់អ្នកអាចយកប្រាក់មួយចំណែកទៅដាក់ទុនរកស៊ី ដើម្បីឲ្យមានការលូតលាស់ផ្លែផ្កាទទួលបានកម្រៃកាន់តែច្រើន ។
- រៀបចំពិធីជប់លៀងតូចជាងមុន ក្នុងជីវិតរបស់អ្នកប្រហែលជាអាចត្រូវមានរៀបចំពិធីជប់លៀងនៅថ្ងៃសំខាន់ៗ ដូចជារៀបមង្គលការ ថ្ងៃខួបកំណើត ។ល។ កាលពីមុនអ្នកអាចនឹងរៀបចំពិធីជប់លៀង ក្នុងទ្រង់ទ្រាយធំ ប៉ុន្តែខណៈដែលសេដ្ឋកិច្ចកំពុងធ្លាក់ចុះបែបនេះ អ្នកគួររៀបចំពិធីជប់លៀងដែលមានទ្រង់ទ្រាយតូចជាងមុន គ្រាន់តែអាចឲ្យក្រុមគ្រួសារមានភាពរីករាយកក់កៅ្តទៅបានហើយ ពុំចាំបាច់ធំដុំពេកទេ ។
- សំណុំរឿងសហគ្រាស ជាឯកសារដែលផ្តល់នូវលក្ខណៈទូទៅនៃសហគ្រាស ឬស្ថាបត្រដែលបាននិយាយពីធនធាន និងហត្ថពលិក និងអំពីការរីកចម្រើនផលិតភាពនៃពលកម្មការប្រើប្រាស់ពេលវេលានៃពលកម្ម ព្រមទាំងប្រាក់បៀវត្យរ៍ជាមធ្យមប្រចាំខែដែលប្រើធនធាន និងទំហំមូលលិធិករបស់សហគ្រាស ។
- សហគ្រាស ជាអ្នកបង្កើតចាប់ផ្តើមរៀបចំនូវសហគ្រាស (ក្រុមហ៊ុន) ពាណិជ្ជកម្មនិងកិច្ចការជំនួញហើយជាបុគ្គលដែលធ្វើការលើមុខជំនួញដោយមិនគិតទៅលើប្រាក់បៀវត្យរ៍ ។ ធ្វើការជាអន្តរការីនូវក្នុងកិច្ចការជាជំនួញ (ជាមនុស្សឆ្លាតវៃ) មុខជំនួញទទួលជោគជ័យ ។
៥- រចនាសម្ព័ន្ធសហគ្រាសធុនតូចមានដូចជា ៖
- មានបុគ្គលិកតិចជាង១០០នាក់
- ទំហំអាជីវកម្ម ទ្រព្យសម្បត្តិ ធានារ៉ាប់រងចំណាយ ចំនួនទឹកប្រាក់ផ្ញើនូវធានាគារ គោលដៅនិងភារកិច្ចរបស់សហគ្រាសធុនតូច ។
៦- ការទទួលខុសត្រូវចំពោះសង្គម ជាការការពារសិទ្ធិប្រយោជន៍អ្នកគ្រប់គ្រង បុគ្គលិក អតិថិជននិងមហាជន ។ ការជ្រើសរើសរបស់អតិថិជន ដែលត្រូវប្រើប្រាស់ផលិតផលទាំងឡាយដែលមានលក្ខណៈល្អ (សុវត្តិភាព) និងការឆ្លើយតបសំណូមពររបស់ពួកគេ ហើយមានទំនុកចិត្ត និងលក់បានទំនិញជាច្រើន (ទូរស័ព្ទស៊ីម២) ។
៧- មុខងារសំខាន់ៗរបស់សហគ្រិនមានដូចជា ៖
- កៀងគរកត្តាផលិតកម្ម
- ទទួលយកភាពប្រថុយប្រថាន