សំណួរ
៧- តើលក្ខណៈពិសេសនៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកមានអ្វីខ្លះ ?
៨- តើការធ្វើសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកនៅថ្ងៃខែឆ្នាំណា ?
៩- តើកម្ពុជានិងអង្គការពាណិជ្ជកម្មពិភពលោកមានគុណសម្បត្តិអ្វីខ្លះ ?
១០- តើកម្ពុជានិងអង្គការពាណិជ្ជកម្មពិភពលោកមានគុណវិបត្តិអ្វីខ្លះ ?
១១- តើកំណែទម្រង់ពាណិជ្ជកម្មក្រៅប្រទេសនៅកម្ពុជាមានអ្វីខ្លះ ?
ចម្លើយ
៧- លក្ខណៈពិសេសនៃកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកមានដូចជា ៖
ក- គោលបំណងនិងគោលការណ៍នៃកិច្ចព្រមព្រៀងពហុភាគីស្តីពីពាណិជ្ជកម្មការបង្កើតប្រព័ន្ធពាណិជ្ជកម្មសេរី និងបើកចំហរ ដែលពាណិជ្ជកម្មជាមួយគ្នាដោយផ្អែកលើលក្ខខណ្ឌការប្រកួតប្រជែងដោយយុត្តិធម៌ (សេរីភាវូបនីយកម្ម) ។
ខ- វិធានជាមូលដ្ឋានបួនយ៉ាងសម្រាប់ការការពារឧស្សាហកម្មក្នុងស្រុកតាមរយៈពន្ធគយ
- ការចងភ្ជាប់ពន្ធគយ
- ប្រព្រឹត្តិកម្មនៃប្រចាំជាតិដែលទទួលបានការអនុគ្រោះបំផុត (MFN)
- វិធានប្រព្រឹត្តកម្មជាតិ
គ- វិធានការអនុវត្តទូទៅ
- ការកំណត់ថ្លៃ
- ការអនុវត្ត
- ការចេញអាជ្ញាប័ណ្ណ
ឃ- វិធានផ្សេងៗទៀត
- ការផ្តល់ឧបត្ថម្ភធនដោយរដ្ឋាភិបាល
- វិធានការធម្មតា
ង- វិធានដែលគ្រប់គ្រងការប្រើប្រាស់ឧបត្ថម្ភធនធ្វើឲ្យប៉ះពាល់ដល់លក្ខខណ្ឌនៃការប្រកួតប្រជែងក្នុងពាណិជ្ជកម្ម គឺត្រូវមានការប៉ះប៉ូវ និងហាមឃាត់ឬដាក់កម្រិតលើវិធីឧបត្ថម្ភធនដែលជាហេតុប៉ះពាល់ពាណិជ្ជកម្ម ។
៨- ការធ្វើសមាហរណកម្មសេដ្ឋកិច្ចពាណិជ្ជកម្មពិភពលោកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០៤ ដែលអនុម័តរបស់សន្និសិទ្ធថ្នាក់រដ្ឋមន្រ្តីលើកទី៥ នៃ WTO នៅទីក្រុងកាន់គុននៃប្រទេស (Misico) ។
៩- កម្ពុជានិងអង្គការពាណិជ្ជកម្មពិភពលោកមានគុណសម្បត្តិដូចជា ៖
- មានស្ថានភាពលើកមុខមាត់ក្នុងថានៈជាដៃគូពាណិជ្ជកម្ម
- ទទួលបានការអនុគ្រោះពីប្រទេសជាសមាជិក
- ពង្រីកទីផ្សារនាំចេញ
- ជំរុញភាពទាក់ទាញ
- ការអនុវត្តគោលការណ៍អភិបាលកិច្ចល្អ
- ជួយរក្សានិរន្តភាពឧស្សាហកម្មកាត់ដេរ
- លើកម្ពស់ការគោរពសិទ្ធិរបស់កម្មករ
១០- កម្ពុជានិងអង្គការពាណិជ្ជកម្មពិភពលោកមានគុណវិបត្តិដូចជា ៖
- ចំណាយដើម្បីទទួលសិទ្ធិជាសមាជិក
- បាត់បង់ចំណូលថវិកាជាតិ
- ក្លាយជាទីផ្សារសម្រាប់ផលិតផល
- បាត់បង់ការការពារចំពោះផលិតផល
- មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ (ធបធានមនុស្ស)
១១- កំណែទម្រង់ពាណិជ្ជកម្មក្រៅប្រទេសនៅកម្ពុជាមានដូចជា ៖
- បន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅកម្ពុជាសេដ្ឋកិច្ចតំបន់ និងពិភពលោកចូលក្នុង (សមាជិកអាស៊ាន) និងសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ។
- អនុម័តក្រមពាណិជ្ជកម្ម បង្កើតតំបន់ពាណិជ្ជកម្មសេរី ធ្វើឯកជនភាវូបនីយកម្មសហគ្រាសរដ្ឋនិងសេរីភាវូបនីយកម្មពាណិជ្ជកម្មក្រៅប្រទេស ។
- រដ្ឋាភិបាលបង្កើតតំបន់ពាណិជ្ជកម្មសេរីនៅទីក្រុងសីហនុជាការចំណតយករាជធានីភ្នំពេញក្រុងព្រះសីហនុ និងសៀបរាបជាប៉ូលកំណើនសេដ្ឋកិច្ច ។ បានអនុវត្តតំបន់មេគង្គបានប្រជុំលើកទី១នៅខែវិច្ឆិកា ឆ្នាំ២០០២ និងផ្តួចផ្តើមតំបន់អភិវឌ្ឍត្រីកោណ (កម្ពុជា វៀតណាម ឡាវ និងថៃ) យុទ្ធសាស្រ្តសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា ឡាវ មីយ៉ាម៉ាន និងថៃ ។
- រដ្ឋាភិបាលផ្តោតលើការធ្វើឯកជនភាវូបនីយកម្មក្រុមហ៊ុនរដ្ឋផ្នែកពាណិជ្ជកម្មក្រៅប្រទេស ។
- ធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មក្រៅប្រទេសមុនឆ្នាំ១៩៩៣អនុវត្តអត្រាពន្ធទាបជាមួយប្រទេសអឺុរ៉ុបខាងកើតសំណាងល្អមានដល់លោកអ្នកគ្រប់ពេល (រៀនថ្ងៃមិនគ្រប់រៀនយប់បន្ថែម) រៀបគ្រប់ពេលវេលាគ្រប់ទីកន្លែង និងរៀនពេញមួយជីវិត ។