បទ “នគររាជ” វគ្គទី២៖
ក.ប្រាសាទសិលា កំបាំងកណ្តាលព្រៃ គួរឲ្យស្រមៃ នឹកដល់យលសក្តិ មហានគរ ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងបឹងជំហរ យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាង មហារដ្ឋកើតមាន យូរអង្វែងហើយ។
ខ.មនោសញ្ចេតនា របស់ព្រះរាជកវី តាមរយៈបទខាងលើ យើងចែកជាបួនផ្នែក៖
- ផ្នែកទី១៖ “ប្រាសាទសិលា កំបាំងកណ្តា” ប្រាសាទថ្មទាំងឡាយដែលប្រកដដោយក្បូរក្បាច់ចំលាក់ល្អ វិចិត្រស្ថិតនៅបាំងបិទក្នុងព្រៃ...។
- ផ្នែកទី២៖ “គួរឲ្យស្រមៃ នឹកដល់យលសក្តិ មហានគរ” ឃើញប្រាង្គប្រាសាទទាំងនោះធ្វើឲ្យនឹកស្រមៃដល់សម័យមហា នគរដែលខ្មែរជាប្រទេសមហាអំណាច មានកេរ្តិ៍ឈ្មោះកិត្យានុភាព ដ៏ល្បីល្បាញនៅតំបន់អាស៊ីអាគ្នេយ៍។
- ផ្នែកទី៣៖ “ជាតិខ្មែរដូចថ្ម គង់វង្សនៅល្អ រឹងបឹងជំហរ” គឺប្រៀបធៀបជាតិខ្មែរមិនឲ្យរង្គោះរង្គើបានឡើយ រឹងប៉ឹងដូចថ្មប្រាសាទ ដោយពុំអាចមានអ្វីមួយមកបំបែកបំបាក់ ពូជខ្មែរ ជាតិខ្មែរ ទឹកដីខ្មែរ ឲ្យរង្គោះរង្គើបានឡើយ។
- ផ្នែកទី៤៖ “យើងសង្ឃឹមពរ ភ័ព្វព្រេងសំណាង មហារដ្ឋកើតមាន យូរអង្វែងហើយ” អ្នកនិពន្ធផ្តល់សេចក្តីសង្ឃឹម ចំពោះការកសាងវាសនារបស់ខ្លួន និងមាតុភូមិខ្លួនដើម្បីតាក់តែងរដ្ឋនេះ ឲ្យត្រឡប់ទៅជារដ្ឋដែលសម្បូរទៅដោយគម្ពីរ ក្បួនច្បាប់នានាឥតខ្ចោះចន្លោះឡើយ។
សន្និដ្ឋាន៖ បទចម្រៀងនេះមានសូរសៀងពិរោះ ហើយបន្ថែមការរំលឹកដាស់តឿន កុលបុត្រកុលធីតាខ្មែរឲ្យត្រូវចេះ ស្រលាញ់ ការពារសម្បតិ្តជាតិ មរតដូនតា ហើយត្រូវមានសង្ឃឹម និងជឿជាក់មុតមាំចំពោះខ្លួនឯង និងជនរួមជាតិ ចំពោះការអភិវឌ្ឃជាតិនាពេលបច្ចុប្បន្ន និងអនាគត។