វិញ្ញាសាសិស្សពូកែថ្នាក់ទៅ១២
ផ្នែកអក្សរសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា
(ប្រឡង. ០១.មេសា.២០១១)
១.ដូចម្តេចហៅថា អត្តសញ្ញាណ?
២.តើអ្វីខ្លះដែលជាភស្តុតាបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរយើង? ចូររៀបរាប់។
៣.បច្ចុប្បន្នរាជរដ្ធាភិបាលកំពុងពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។
ក.តើគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរួមមានគោលនយោបាយអ្វីខ្លះ? ចូររៀបរាប់។
ខ.ប្រសិនបើភូមិ-ឃុំទប់ស្កាត់មិនបាន តើបាតុភូតអវិជ្ជមាននីមួយៗផ្លល់ផលវិបាកអ្វីខ្លះ?
គ.តើនរណាខ្លះ ឬស្ថានប័នណាខ្លះដែលមានភារកិច្ចអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព?
ឃ.តើអ្នកយល់យ៉ាងណាចំពោះការដាក់ឱ្យអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព?
ចម្លើយ
១.អត្តសញ្ញាណ = អត្ត + សញ្ញាណ = ខ្លូន + គ្រឿងសម្គាល់ ឬសញ្ញាសម្គាល់ = គ្រឿងសម្គាល់ខ្លួន
- អត្ថសញ្ញាណ = ជាសញ្ញាដែលអាចសម្គាល់បានថា ព័ត៍មាននោះពិតជាមានចំពោះរូបបុគ្គល ឬវត្ថុណាមួយ។
- អត្តសញ្ញាណ = ជាកន្សោមធាតុដំបូងដែលត្រូវបានសន្មតថា ជាលក្ខណៈដោយឡែកៗនេះបុគ្គលឬវត្ថុណាមួយ ដើម្បីកុំឱ្យច្រឡំគ្នា។
២.បណ្តាភស្តុតាងទាំងឡាយដែលបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរ មានដូចជា៖
- ភ្លេងជាតិ៖ ចម្រៀងជាតិ ទង់ជាតិ សញ្ញាជាតិ ឬព្រះលច្ឆករ ឬព្រះសង្ហារ
- ភាសា៖ ភាសា អក្សរ លេខ គ្រាមភាសា ការនិយាយស្តី ពាក្យពេចន៍ សូរសៀង(សំនៀង)
- សិល្បៈ ៖ ប្រភេទ សិល្បៈ គំនិតនិយម ទៅតាមតំបន់
- ក្បាច់ចម្លាក់៖ ក្បាច់ភ្ញីវល្ល៍ ភ្លីភ្លើង ភ្ញីទេព...
- របាំ៖ ឆាំយ៉ាំ ត្រុដិ គោះត្រឡោក គោះអង្រែ នេសាទ ជូនពរ ព្រះរាជទ្រព្យ ទន្សោសគោព្រៃ រាំវង់ រាំក្បាច់
- តូរ្យតន្ត្រី៖ ពិណពាទ្យ ក្លងខែក អារក្ស គងស្គរ អាយ៉ៃ ចាប៉ី...
- កាយវិការ៖ អាយ៉ៃរឿង យីកេ ល្ខោនបាសាក់ ល្ខោនខោល...
- ស្តាបត្យកម្ម៖ ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោល ផ្ទះរោងឌឿន ប្រាសាទ ទំបន់ទឹក គូទឹក អាងទឹក
- សិល្បៈសម្តីនិយាយ៖ កំណាព្យបទ កាកគតិ ពំនោល បន្ទោលកាក ព្រហ្មគិត ពាក្យ៧ កម្រងកែវ
- សិល្បៈរូប៖ ស្បែកធំ ស្បែកតូច
- ឧបករណ៍តន្ត្រី៖ ទ្រ សម្ភោរ ស្គរ រនាត ឃឹម សាដៀវ ខ្លុយ ប៉ី
- មធ្យោបាយផលិត៖ រទេះគោរ រទេះសេះ ក្បាលកិន ត្បាល់ក្តឿង ត្បាល់បុក កីតម្បាញ
- ខេត្តុបករណ៍៖ នង្គ័ល រនាស់ កណ្តៀវ ក្រង់ ជង្រុក សង្រែ បង្គីរ ដោក..
- នេសាទុបករណ៍៖ លប ទ្រូ លាយ ជុច អង្រុត ឈ្នាង សន្ទួច លាន់
- ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ៖ វែក ចង្ក្រាន ឆ្នាំង ខ្វាន់ ផ្តិលខាត់ ផ្តិលស្ពាន់ ត្រឡោក កញ្ច្រែង ភាជន៍ ក្អម ពួច ពាង ក្រឡរ ផើង ស្មុក សាជី តោក ហិបស្លា ដន្លាប់...
៣.ក.ការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ធាភិបាលកម្ពុជាបច្ចុប្បន្នគឺ៖
- គ្មានអំពើចោរកម្ម លួច ប្លន់ ឆក់
- គ្មានក្មេងទំនើងគ្រប់ប្រភេទ
- គ្មានល្បែងស៊ីសងគ្រប់ប្រភេទគ្មានអំពើហិស្សានិងគ្មានបទល្មើសគ្រប់ប្រភេទ
- គ្មានការជួញដូរគ្រឿងញៀនចែកចាយនិងផលិត
- គ្មានការជួញដូរកុមា ពេស្យាចារ និង គ្មានការជួញដូរមនុស្ស
ខ.ប្រសិនបើភូមិ-ឃុំទប់ស្កាត់មិនបាន បាតុភូតអវិជ្ជមាននីមួយៗនឹងកើតឡើងដូចខាងក្រោម៖
- ចោរកម្ម៖ លួច ប្លន់ ចាប់ជំរិត ការលួចកម្មសិទ្ធិបញ្ញា និង ការលួចផលិតទំនិញក្លែងក្លាយ
- គ្រឿងញៀន៖ មានដាំ ការផលិត ចរាចរណ៍ ការចែកចាយ ការប្រើប្រាស់គ្រឿងញៀន រួមទាំងការសេពសុរា ហូសកម្រិតរហូតដល់បាត់បង់ស្មារតី
- ភាពអនាចារ៖ ការរកស៊ី ការជួញដូរ ការធ្វើអាជីវកម្មផ្លូវភេទ ពេស្យាចារួមទាំងទ្វេពន្ធ ការផិតក្បត់ ការសាហាយស្មន់ ការរំលោភសេពសន្ទវៈ អំពើអាសអាភាសតាមទីសាធាណៈ និងអំពើហិង្សាក្នុងគ្រួសារ
- ក្មេងទំនើង៖ ក្មេងពាល ក្មេងស្ទេវ បង្កចលាចល ឬអំពើពាលាអាវាសែ ការបង្ករឿង ការកាប់ចាក់ ការបំផ្លាញ ទ្រព្យសម្បត្តិ
- ល្បែងស៊ីសង៖ ល្បែងពាលាអាវាសែ បៀរ អាប៉ោង កើតឡើងគ្រប់ទីកន្លែង
គ.ប៉ុស្តិ៍នគរបាលស្ថិតនៅក្រោមឱវាទផ្ទាល់របស់មេឃុំ-ចៅសង្កាត់និងស្ថិតនៅក្រោមការដឹកនាំជំនាញផ្ទាល់ពី អធិការដ្ធាននគរបាល ក្រុង ស្រុក ខណ្ឌ មានតួនាទី ការពារសណ្តាប់ធ្នាប់សាធារណៈ និងសវត្ថិភាពក្នុងឃុំ-សង្កាត់់។
- ក្រសួងមហាផ្ទៃរៀបចំលេខាធិការដ្ធាននិងក្រុមការងារថ្នាក់ជាតិដើម្បីសហការជាមួយគណៈបញ្ជាការរដ្ធបាលឯកភាព គ្រប់ថ្នាក់និងចាត់តាំងអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
- ក្រុមប្រក្សាឃុំ សង្កាត់ ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- អភិបាលក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត
- គណបក្សនយោបាយ អង្គការជាតិ អង្គការអន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន ត្រូវចូលរួមសហការគ្នា ដើម្បីធ្វើឱ្យភូមិ ឃុំ មានសុវត្ថិភាព
- ពលរដ្ធម្នាក់ៗ
១.ត្រូវរាយការណ៍ពីកន្លែងលាក់ខ្លូនរបស់ជនខិលខូច ឧ.ឧក្រិដ្ធជន
២.ត្រូវហ៊ាននិយាយការពិតពីអ្វីដែលកើតមានឡើងភូមិរបស់ខ្លួន
៣.ត្រូវទូរស័ព្ទឱ្យកម្លាំងសមត្ថកិច្ចបានដឹងពីកន្លែងលាក់និងលក់គ្រឿងញៀន
៤.ត្រូវសហការជាមួយអាជ្ញាធរដែនដីនិងប្រជាពលរដ្ធឱ្យបានល្អ
៥.ត្រូវគោរពច្បាប់ប្រទេសខ្លូនឱ្យបានត្រឹមត្រូវ
៦.ត្រូវមានភ្នាក់ងារអចិន្ត្រៃយ៍ក្នុងការត្រូតពិនិត្យជាប្រចាំថ្ងៃ
ដូចនេះ ដើម្បីឱ្យមានឃុំ-សង្កាត់មានសុវត្ថិភាពប្រជាពលរដ្ធម្នាក់ៗត្រូវរួមគ្នា លប់បំផុតសកម្មភាពដូចជា៖
១.លូចឆក់ ប្លន់ គ្រប់ប្រភេទ
២.ការផលិតជួញដូរមនុស្សនិងអំពើអានាចារគ្រប់ប្រភេទ
៣.ក្មេងទំនើងនិងអំពើហិង្សា
- ការលេងល្បែងគ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។
ឃ.សារៈសំខាន់នៃការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពមានដូចខាងក្រោម៖
- ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនាំឱ្យសង្គមជាតិមានសុវត្ថិភាព សេដ្ធកិច្ចជាតិលូតលាស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ធសម្បូរសប្បាយ ចំណូលផលទុនជាតិកើន (បន្ថយចំណាយលើការព្យាបាល ឬ ទិញឱសថ កាត់បន្ថយការជួសជុលទ្រព្យសម្បតិ្តគ្រួសារ និងទ្រព្យសម្បត្តិសាធារណៈ បង្កើនផលិតករ និងផលិតភាព បង្កើននចំណូលផ្នែក ទេសចរណ៍...
- ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ផ្តើមចេញពីភាពស្ងងស្ងាត់របស់បុគ្គលគ្រប់រូប(បុគ្គលស្ងប់ គ្រូសារស្ងប់ សហគមន៍ សង្គមជាតិស្ងប់ សន្តិភាពពិភពលោក)
- ប្រសិទ្ធភាពនៃគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជាវិធានការមិនអាចខ្វះបាន និងជាមូលដ្ធានគន្លឹះនៃ ការកសាងសង្គមជាតិ និងអភិវឌ្ឃសង្គមកម្ពុជាយើងលើគ្រប់វិស័យ។