Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាសិស្សពូកែផ្នែកអក្សសិល្ប៍ គណិតវិទ្យា និងរូបវិទ្យា

សម័យប្រឡង ១ មេសា ២០១៤

ថ្នាក់ទី៩ (ទូទាំងប្រទេស)

១.ចូររាប់ឈ្មោះ៖

    ក.បុណ្យជាតិ និងបុណ្យអន្តរជាតិឱ្យបាន១០។

    ខ.បុណ្យដែលជាប្រពៃណីរបស់ខ្មែរយើងឱ្យបាន១០។

២.តើប្រទេសកម្ពុជាយើងមានធនធានអ្វីខ្លះ? តើប្រភពធនធានរ៉ែនីមួយៗមាននៅខេត្តណាខ្លះ? តើការធ្វើអាជីកម្មរ៉ែមានផលប៉ះពាល់អ្វីខ្លះទៅបរិស្ថាន? ចូររៀបរាប់ពន្យល់។

៣.ចូររៀបរាប់ឈ្មោះគ្រឿងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ ដែលបញ្ជាក់ថា ជាមតិកដ៏ថ្លៃថ្លាតាំងពីដូនតាខ្មែរយើងបានផលិតឡើងឱ្យបានចំនួន២០។

៤.តើទឹកជាអ្វី? តើគ្រួសារខ្មែរយើងទម្លាប់ប្រើប្រាស់ទឹកមកពីប្រភពណាខ្លះ? ចូររៀបរាប់ពិការផលិតអណ្តូងទឹកស្អាតមួយ។

៥.បច្ចុប្បន្នប្រទេសកម្ពុជាយើងកំពុងតែប្រឈមមុខនឹងគ្រោះថ្នាក់ចរាចរណ៍ខ្លាំងជាងជំងឺអេដស៍។ តើកត្តាអ្វីខ្លះដែលជាបុព្វហេតុនាំអោយនូវគ្រោះថ្នាក់ចរាចរណ៍ននេះ? ចូររៀបរាប់ពន្យល់។

 

ចម្លើយ

១.ក.បុណ្យជាតិ និងអន្តរជាតិមានដូចជា៖

  • បុណ្យព្រះរាជពិធីច្រតព្រះនង្គ័ល
  • ទិវាសុខភាពមាតាទារក
  • ទិវានយោបាយទឹក
  • ទិវាសេរីភាពសារព័ត៍មានពិភពលោក
  • ទិវាពិភពលោកគ្មានថ្នាំជក់
  • ទិវាពិភពលោកប្រឆាំងនិងពលកម្មកុមារ
  • ទិវាមច្ឆជាតិ
  • ទិវាយុវជនអន្តរជាតិ
  • ទិវាពិភពលោកគ្មានផ្សែងបារី
  • ទិវាមនុស្សចាស់
  • ទិវាបុណ្យឯករាជ្យជាតិ
  • បុណ្យចូលឆ្នាំសកល
  • ទិវាជ័យជំនៈលើរបបប៉ុលពត
  • ទិវាសុខភាពមាត់ធ្មេញ
  • ទិវាពិភពលោកទឹក និងឧតុនិយម
  • ទិវាកំចាត់ជំងឺរបេង
  • ទិវាកាកបាទក្រហមអន្តរជាតិ
  • ទិវាបរិស្ថានជាតិនិងអន្តរជាតិ
  • ទិវាប្រៃឆាំងគ្រឿងញៀន
  • រុក្ខទិវា
  • ទិវាអក្ខរកម្មជាតិ អន្តរជាតិ
  • ទិវាអូស្សូនបរិស្ថានអន្តរជាតិ
  • ទិវាអនាម័យបរិស្ថាន
  • ទិវា​ជនពិការពិភពលោក
  • ទិវាប្រាសាទព្រះវិហារចុះបញ្ជីបេតិកភណ្ឌពិភពលោក២០០៨
  • ទិវាចូលជាសមាជិកអង្គការសហប្រជាជាតិនៃកម្ពុជា
  • ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សាព្រះមហាក្សត្រ នរោត្តម សីហមុនី
  • ទិវាល្ខោនស្រមោលស្បែកធំចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក១៩៦២
  • ទិគ្រួបង្រៀន
  • ទិវាពន្លត់ទៀនជ័យ
  • ទិវាប្រឆាំងនឹងជំងឺអេដស៍
  • បុណ្យព្រះរាជពិធីច្រត់ព្រះនង្គ័ល
  • ទិវាទេសចរណ៍
  • ទិវាពលកម្មអន្តរជាតិ
  • ទិវាអន្តរជាតិនៃគ្រួសារ

ខ.បុណ្យប្រពៃណីជាតិមានដូចជា៖

  • បុណ្យកោរដក់
  • បុណ្យឡើងផ្ទះថ្មី
  • បុណ្យបច្ច័យបួន
  • បុណ្យក្រុងពាលី
  • បុណ្យមាឃបូជា
  • បុណ្យភ្ជុំបិណ្ឌ
  • បុណ្យកឋិនទាន
  • បុណ្យអុំទូក អកអំបុក សំពះព្រះខែ
  • បុណ្យចូលម្លប់
  • បុណ្យសូត្រមន្តរំដោះគ្រោះលើករាសី
  • បុណ្យសង្ឃទាន
  • បុណ្យបង្សុល
  • បុណ្យចូលឆ្នាំខ្មែរ
  • បុណ្យចូលព្រះវស្សា
  • បុណ្យចេញព្រះវស្សា
  • បុណ្យផ្កា

 

២.ក.ប្រទេសកម្ពុជាយើងមានប្រភេទធនធានរ៉ែដូចជា៖

  • មណ្ឌលប៉ៃលិន៖ នៅខេត្តប៉ៃលិន មានត្បូងមានតម្លៃដូចជា ត្បូងទទឹម កណ្តៀង និងត្បូងមានតម្លៃផ្សេងៗទៀត។
  • មណ្ឌលរ៉ែកែវ៖ នៅខេត្តរតនៈគិរី មានត្បូងនិងរ៉ែមាស
  • មណ្ឌលរ៉ែថ្មកែវ៖ នៅខេត្តពោសាត់ មានរ៉ែថ្មកែវពណ៌បៃតងខ្ចី ក្រហម ខ្មៅ ត្នោតចាស់ ឬមានឆ្នូត ប្រើប្រាស់រចនាវត្ថុសិល្បៈនានា
  • មណ្ឌលថ្មកំបោរនិងផូស្វាត៖ នៅខេត្តកំពត និងខេត្តបាត់ដំបង

ខ.ការធ្វើអាជីវកម្មរ៉ែមានផលប៉ះពាល់ទៅលើបរិស្ថានដូចជា៖

  • ធ្វើឱ្យរ៉ែត្បូងត្រូវរិចរិលដែលមិនអាចកើតមានឡើងវិញ
  • ធ្វើឱ្យមានការបាត់បង់ផលព្រៃឈើ ដោយសារការរុករក ឈួសឆាតដីដើម្បីជីកកាយ រុករកឱ្យដល់ស្រទាប់ក្រោម។
  • បង្កលំបាកដល់ការប្រើប្រាស់ដីដោយសារដិស្រាទាប់លើមានជីជាតិត្រូវបាត់បង់គឺដីសិលា ត្រូវមកខាងលើវិញដោយសារការឈួសឆាយ
  • ដីគ្មានគម្របព្រៃឈើងាយរងនឹងសំណឹកដោយសារទឹកភ្លៀងហូរច្រោះខ្សោះដីជាតិខូចគុណភាព
  • ការរ៉ែងរ៉ែ លាងរ៉ែនាំឱ្យទឹកស្ទឹង ទន្លេល្អក់ ជាហេតុធ្វើឱ្យប៉ះពាល់សុខភាពប្រជាជន និងជិវីតសត្វរស់នៅក្នុងទឹក
  • ផ្សែងរោងចក្រ ការបាត់បង់ព្រៃឈើ ដែលជាកត្តាបង្កើតនូវឧស្ម័នពុល និងធ្វើឱ្យសត្វព្រៃមានការភ័យខ្លាច ហើយជួនកាលអាចផ្លាស់ទីលំនៅទៅជ្រកនៅក្នុងព្រៃប្រទេសជិតខាង។

 

៣.ឈ្មោះគ្រឿងសម្ភារប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ បញ្ជាក់ថា ជាមតិកដ៏ថ្លៃថ្លាតាំងពីដូនតាខ្មែរយើងមានដូចខាងក្រោម៖

  • ផ្នែកនិមិត្តរូបជាតិ៖ ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ ព្រះសង្ហា
  • ផ្នែករូបិវត្ថុ៖ ប្រាក់រៀល
  • ផ្នែកម្ហូបអាហារ៖ សម្លកកូរ សម្លប្រហើរ ប្រហុកដុត អាម៉ុក ជ្រក់ ផ្អក...
  • ផ្នែកបង្អែម៖ នំទ្រាប នំកូរ នំត្នោត នំអន្សម នំគម នំជាល នំអាកោ នំក្រពង នំកន្ត្រាំ
  • ផ្នែកសំលៀកបំពាក់៖ សំពត់ចងក្បិន ហូល ផាមួង អន្លូញ អាវដៃវ៉ែង អាវបំពង់ អាវកត្រង់ ខោរថ្នេរប្រាំ ខោចែវ ក្រមាឬក្រមាសូត្រ អាវផាយ អាវប៉ាក់
  • ផ្នែកកីឡា៖ បោកចំបាប់ ប្រដាល់ គុនដំបង គុនដាវ គុនលំពែង អាវប៉ាក់
  • ផ្នែកលំនៅដ្ធាន៖ ផ្ទះរោងដោល ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងឌឿង
  • ផ្នែកសម្ភារប្រើប្រាស់ក្នុងផ្ទះ៖ កន្ទេលកក់ កន្ទេលផ្តៅ កន្ទេលរំលេច ផ្តិលត្រឡោក ក្អម ពាង ឆ្នាំង កន្ត្រក ជាល តៅ បង្គី ក្រង់ ជង្រុក ថូ ផើង កន្ត្រៃ...
  • ផ្នែករង្វាស់រង្វាល៖ ធ្នាប់ ចំអាម ហត្ថ ព្យាម លី ហ៊ុន ដំឡើង ល្អី តៅ ចុង ហាប ថាំង ស្នើ ត្របក ដំបរ ផ្លូន ស្លឹក...
  • ផ្នែកគ្រឿងអលង្ការ៖ រចនាបថខ្សែរដៃ ខ្សែក ចិញ្ចៀន ខ្សែក្រវ៉ាត់ សង្វារ កងដៃ កងជើង
  • ផ្នែកល្បែងប្រជាប្រិយ៖ បោះអង្គុញ ចោលឈូង ទាញព្រ័ត ស្តេចចង់ លាក់កន្សែង ចាប់កូនខ្លែង គោះត្រឡោក លោតអង្រែ
  • សិល្បៈបែបគំនិតនិមយម៖ របាំជូនពរ តុរ្យតន្ត្រី ចម្រៀង ល្ខោន យីកេ ស្បែកធំ ស្បែកតូច អាយ៉ៃ ចាប៉ីដងវែង សូនរូប សំណង់ស្ថាបត្យកម្ម ខ្លែងឯក
  • ព្រៃឈើ៖​ដើមត្នោត បេង នាងនួន ធ្នង់ តាត្រាវ វល្លិ៍គុយ កកោះ គគីរ ផ្ចឹក...

 

៤.ទឹកគឺជាអង្គធាតុមួយដែលកំណើតដើមរបស់វាគ្មានពណ៌ គ្មានក្លិន និងជារបស់មួយសារៈសំខាន់និងជាតម្រូវការសម្រាប់ពួកមនុស្ស សត្វ ទូទាំងពិភពលោកក្នុងការផឹក និងងួត​ជាដើម។

គ្រួសារខ្មែរយើងចូលចិត្តប្រើប្រាស់ទឹកដែលមានប្រភពមកពី៖

  • ទឹកអណ្តូង
  • ទឹកភ្លៀង
  • ទឹកទន្លេ
  • ទឹកស្ទឹង
  • ទឹកបឹង
  • ទឹកអូរ
  • ទឹកជ្រោះ
  • ទឹកព្រែក
  • ទឹកត្រពាំង
  • ទឹកម៉ាស៊ីន
  • ទឹកធុង
  • ទឹកស្រះ

របៀបផលិតអណ្តូងទឹកស្អាតមួយគឺគេត្រូវ៖

  • ជីកដី ឬប្រើប្រដាប់ខួងដី ដើម្បីរុករកប្រភពដីដែលចេញទឹក
  • ជីកដីហើយដាក់លូនៅត្រង់កន្លែងដែលមានទឹកចេញ
  • ចាក់ាសាបស៊ីម៉ង់នៅជុំវិញអណ្តូងដែលបានដាក់លូរួច
  • ធ្វើគំរបសម្រាប់បិទ និងបើកអណ្តូង
  • ធ្វើបន្ទប់ទឹកឱ្យឆ្ងាយពីអណ្តូងទឹកបន្តិច...

 

៥.កត្តាដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់នេះគឺដោយសារ៖

ក.កត្តាមនុស្ស

  • បើកបរផ្ទុកមនុស្សនិងឥវ៉ាន់ហូសចំណុះ
  • បើកបរក្នុងស្ថានភាពស្រវឹង
  • បើកបរមិនគោរពច្បាប់ចរាចរណ៍
  • បើកបរហួសល្បឿនកំណត់
  • គ្មានប្រុងប្រយ័ត្នក្នុងការបើកបរ
  • បើកបរព្រហើន មានៈ ចចេស ថ្កើន
  • បើកបរមិនគោរពច្បាប់ចរាចរណ៍
  • បើកបរមិនគោរពស្លាកសញ្ញា
  • មិនពាក់មួកឬដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
  • បើកបរក្នុងភាពងោកងងុយដេក
  • បើកបរមិនគោរពគំនូសសញ្ញាគន្លងផ្លូវ
  • ស្លៀកសំពត់ខ្លី ឬខោខ្លីចេញសាច់គូថ
  • ខ្វះសុជីវធម៌ក្នុងពេលបើកបរ
  • បើកប្រមាថអ្នកធ្វើចរាចរដូចគ្នា
  • បើកជែងគេដោយគ្មានបម្រុងប្រយ័ត្ន
  • ប្រឡែងគ្នាក្នុងពេលបើកបរ
  • អ្នកបើកបរមិនទាន់គ្រប់អាយុក្នុងការបើកបរ
  • អ្នកបើកបរមិនទាន់ចេះច្បាប់ចរាចរណ៍។

ខ.កត្តាយានយន្ត

  • យានយន្តខុសលក្ខណៈបច្ចេកទេស
  • អស់សាំងនៅពេលកំពុងបើកបរ
  • ខូចប្រព័ន្ធភ្លើងស៊ីញ៉ូ និងភ្លើងខាងមុខ
  • ធូរខ្ចៅរិតនៅភ្លៅកង់
  • កង់យានយន្តសឹកក្រឡាអស់ឬចាស់ពេក
  • ខូចប្រព័ន្ធចង្កូត និងប្រព័ន្ធហ្វ្រាំង
  • អស់ទឹកពីធុងឬអស់ប្រេងចង្កូត ឬប្រេងហ្វ្រាំង
  • គ្មានកញ្ចក់សម្រាប់មើលក្រោយ
  • គ្មានខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់ពាក់នៅពេលបើកបរ។

គ.កត្តាផ្លូវ                  

  • ផ្លូវមានជង្ហុក និងក្រហេងក្រហូង
  • ផ្លូវមានទឹកដក់
  • ផ្លូវមានចំណោតខ្លាំងពេក
  • ផ្លូវមានសភាពកោខ្លាំង
  • ផ្លូវមានសភាពចង្អៀតពេកឬតូចពេក
  • ផ្លូវមានសភាពរអិល
  • ផ្លូវគ្មានស្លាកសញ្ញាចរាចរណ៍
  • ផ្លូវគ្មានចញ្ចើមផ្លូវ.

ឃ.កត្តាបរិស្ថាន

  • ផ្លូវពោរពេញទៅដោយអ័ព្វ ឬមានផ្សែងច្រើន
  • ផ្លូវមានដីហុយខ្លាំងមិនអាចមើលឃើញផ្លូវ...


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login