Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាសិស្សពូកែរាធានីភ្នំពេញ ថ្នាក់ទី១២ (វប្បធម៌ទូទៅ)

ផ្នែកអក្សរសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា

 

១.តើប្រាសាទព្រះវិហារតាំងនៅកន្លែងណាខ្លះ? ចូររៀបរាប់ពីប្រវត្តិសំខាន់ៗខ្លះស្តីពីប្រាសាទព្រះវិហារ។

២.តើសន្និសញ្ញាមិត្តភាព និង សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍បានផ្តោតទៅលើបញ្ហាអ្វី?

៣.តើកត្តាអ្វីខ្លះដែលបណ្តាលឱ្យសីលធម៌សង្គមធ្លាក់ចុះ? ចូរពន្យល់នូវកត្តានីមួយៗផង។

៤.តើបុណ្យបច្ច័យបួនឆ្លើយតបទៅនឹងសេចក្តីសុខណាមួយក្នុងទស្សនៈពុទ្ធនិយម និងឆ្លើយតបតម្រូវការណាមួយរបស់ លោកម៉ាស្លូ?

៥.រាជធានីភ្នពេញជាមជ្ឃមណ្ឌលនៃចរាចរណ៍ និងបន្លាស់ទី។ ចូរអ្នកបង្ហាញពីដំណោះស្រាយនៃបញ្ហានេះ។

 

ចម្លើយ

១.ប្រាសាទព្រះវិហារតាំងនៅលើជួរភ្នំដងរែក (ពីជំរាលភ្នំដល់កំពូលភ្នំ) ហើយប្រាសាទព្រះវិហារស្ថិតនៅក្នុងខេត្តព្រះវិហារ

ប្រវត្តិសំខាន់ៗស្តីពីប្រាសាទព្រះវិហារ

  • លើកទី១៖ ព្រះបាទយសោវរ្ម័នទី១ គ.ស.៩០០
  • លើកទី២៖ ព្រះបាទសូរ្យវរ្ម័នទី១ គ.ស.១០៥០
  • លើកទី៣៖ ព្រះបាទសូរ្យវរ្ម័នទី២ គ.ស.១១៥០

សៀមឈ្លានពានលើកទី១ នៅឆ្នាំ ១៩៥៤

  • តុលាការអន្តរជាតិសម្រេចឱ្យប្រទេសកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៦២ (ទីក្រុង ឡាអេ ប្រទេសឡាអេ)
  • សៀមដកទ័ពតាមបញ្ជាចេញថ្ងៃទី១៥កក្កដា ឆ្នាំ ២០០៨
  • បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី០៧ កក្កដា ឆ្នាំ ២០០៨

សៀមឈ្លានពានលើកទី២ ថ្ងៃទី១៥ កក្កដា ឆ្នាំ ២០០៨

 

២.សន្និសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ផ្តោទៅលើ

  • គោរពឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី និងសម្បតិ្តវប្បធម៌គ្នាទៅវិញទៅមក
  • មិនលូកដៃចូលបញ្ហាផ្ទៃក្នុងគ្នាទៅវិញទៅមក
  • ដោះស្រាយបញ្ហាទំនាស់ដោយជានិច្ចកាលត្រូរឈរលើវេទិកាសន្តិភាពភាវូបនីយកម្ម
  • បដិសេធដាច់ខាតនៅការប្រើកម្លាំងបាយនិងការកៀបសង្គត់ជាមធ្យោបាយដោះស្រាយបញ្ហ
  • ប្រសិទ្ធិភាពនៅក្នុងកិច្ចសហប្រតិបត្តិការ

 

៣.កត្តាដែលបណ្តាឱ្យសីលធម៌សង្គមធ្លាក់ចុះដូចជា៖

កត្តាផ្ទាល់ខ្លួន

  • ការហូរចូលវប្បធម៌បរទេស
  • ការប្រើប្រាស់សម្ភារទំនើបៗ
  • បំភ្លេចជាតិសាសន៍ខ្លួន វប្បធម៌ អរិយធម៌ខ្លូន
  • មានចិត្តភ្លើតភ្លើន

កត្តាគ្រួសារ

  • ឪពុកម្តាយ បងប្អូនខ្វះការអប់រំបន្ថែម
  • ផ្តេកផ្តួលយកលេសលើការងារផ្ទាល់ខ្លូន
  • កំរិតជីវភាពគ្រួសារក្រីក្រ
  • កំរិតជីវភាពខ្ពស់លើលហួសសីលធម៌ កូនមានលក្ខណៈអាង កាង ទំនើង..

កត្តាសហគមន៌

  • កន្លែងអានាធបតេយ្យ
  • គ្មានការគ្រប់គ្រងត្រឹមត្រូវ ម៉ត់ចត់
  • សំបូរល្បែងស៊ីសង ស្រី ស្រា គ្រប់ប្រភេទ កាប់ ចាក់ បាញ់ ប្លន់...

កត្តាសាលារៀន

  • ការអប់រំមិនដិតដល់
  • គ្រូគ្មានជំនាញឯកទេសត្រឹមត្រូវ
  • ក្រសួងខ្វះការយកចិត្តទុកដាក់ដល់ប្រព័ន្ធអប់រំ...

កត្តាសង្គម

  • អ្នកដឹកនាំអសមត្ថភាព
  • អំពើពុករលួយ
  • គ្មានទំនួលខុសត្រូវក្នុងការដឹកនាំ
  • គ្មានគុណធម៌ ប្រើអំណាចផ្តាច់ការ
  • ការផ្សព្វផ្សាយ ចាក់ផ្សាយគ្មានការទប់ស្កាត់នូវការនាំចូល គ្មានវិធានការ អនុញ្ញាតិឱ្យនាំចូលរូបភាពអាសអាភាស ការសែត ទស្សនាវដ្តី ប្រព័ន្ធអ៊ីធ័រណែត...

 

៤.បុណ្យបច្ច័យបួនឆ្លើយតបទៅនឹងសេចក្តីសុខក្នុងទស្សនៈ និងឆ្លើយតបតំរូវការរបស់ម៉ាស្លូដូចខាងក្រោម៖

ក.ទស្សនៈពុទ្ធនិយម

អត្តិសុខ៖ សេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មាសប្រាក់ វត្ថុជំនួសសំរាប់តម្រូវការរស់នៅគ្រប់គ្រាន់មានទាំងអស់៤គឺ

  • ចីវរ៖ មានសំលៀកបំពាក់ សំពត់ខោអាវសំរាប់បិទបាំង និងតុបតែងខ្លូនឱ្យបានសមរម្យ និងសមគួរ។
  • បិណ្ឌបាត៖ មានម្ហូបអាហារ បាយទឹក ស្រូវអង្ករ មើមឈើ បង្អែម ចំអាបសំរាប់បំបាត់ការស្រេកឃ្លាន និងធ្វើឱ្យរាងកាយ ចំរើនលូតលាស់
  • សេនាសនៈ ៖ មានគេហដ្ធានសមរម្យជារបស់ខ្លូន និងតំរូវការផ្សេងៗទៀតដូចជា គ្រែដេក កៅអី ភ្លើង តុ ទូ និងយានជំនិះផ្សេងៗ
  • គិលានភេសជ្ជ ៖ មានថ្នាំសង្កូវសំរាប់ព្យាបាល និងមានគ្រូពេទ្យសំរាប់ព្យាបាលជំងឺ។ ពាក្យដែលថា “មាន” នេះមានន័យថា មានល្មមនឹងតម្រូវការជាការចាំបាច់ សមរម្យ ពុំមែនរហូតដល់ហូរហៀរនោះទេ ព្រោះតម្រូវការរបស់មនុស្ស គ្មានព្រំដែន ដូចពាក្យគេពោលថា តម្រូវការរបស់មនុស្សដូចចង់ឆ្លុះបាត ដាក់ប៉ុនណាក៏មិនពេញដែរ

ខ.ទស្សនៈរបស់លោក ម៉ាស្លូ

តម្រូវការសេរី៖ ប្រដាប់ប្រដារសម្ភារ បរិក្ខា ដែលគេនឹងធ្វើទាននោះសុទ្ធតែទាក់ទងនឹងតម្រូវការការពារជីវិត ដូចជា៖

  • គ្រឿងស្លៀកពាក់៖ គ្របដណ្តប់ខ្លូនប្រាណ ការពារនឹងធាតុអាកាសជុំវិញ ព្រោះមនុស្សមិនអាចរស់នៅអាក្រាតខ្លូន ប្រាណដូចសត្វបានឡើយ
  • ការហូបចុក៖ សម្រាប់ចំអែតក្រពះ និងចិញ្ចឹមសរីរាង្គកាយឱ្យបានរស់រានមានជីវិត រីកចំរើនធំធាត់ ព្រោះមនុស្ស មិនអាចរស់នៅដោយអត់អាហារបានឡើយ
  • ការស្នាក់នៅសមរម្យ៖ មានទីជម្រក ពួនលាក់ខ្លូនការពារ និងសត្វសាហាវ ធាតុអាកាស ព្រោះមនុស្សមិនអាចរស់នៅហាលវាលហាលខ្យល់ គ្មានទីជម្រកបានឡើយ
  • ឱសថសម្រាប់ព្យាបាល៖ ដែលគេនាំគ្នាទុកជាកិច្ចបច្ច័យ ជាថវិកាដោយប្រគល់សិទ្ធិអំណាច ឱ្យអ្នកទទួលចាត់ចែង ប្រើប្រាស់តាមផ្លូវការ និងតាមការគូរ។ ថ្នាំព្យាបាល គឺជាឱសថសម្រាប់ជួយសង្គ្រោះដល់អ្នកមានជំងឺ ឈឺថ្កាត់ឱ្យជាសះស្បើយ រស់រានមានជីវិតឡើយវិញ។

 

៥.រាជធានីភ្នំពេញជាមជ្ឃមណ្ឌល់នៃចរាចរណ៍និងបំលាស់ទី

ក.មជ្ឃមណ្ឌលនៃចរាចរណ៍

  • សាលារាជធានីភ្នំពេញ និងមហាជនស្ម័គ្រចិត្តរួមចំណែកចេញថរិកា ៥០ + ៥០ ដើម្បីធ្វើ និងពង្រីកផ្លូវឱ្យបានទូលាយ ស្អាតស្រួលធ្វើដំណើរជាងមុន
  • ធ្វើគំនូសខឿនកណ្តាលខណ្ឌចែកផ្លូវសំខាន់ៗដែលមានៅក្នុងក្រុង
  • រៀបចំជួសជុលកែលំអរភ្លើងបញ្ជាចរាចរណ៍ តាមបែបថ្មីទំនើបចំនួន៤០កន្លែង
  • ស្ថាបនាស្ពានស្ទឹងមានជ័យធំវែងជាងមុន សង់ស្ពានភ្លោះ (ស្ពានព្រះមនីវង្សថ្មី) និងសង់ស្ពានអាកាសត្រង់រង្វង់មូលក្បាលថ្នល់
  • សង់ស្ពានផ្លូវក្រោមដី
  • កែលំអរប្រព័ន្ធលូបង្ហូទឹក ប្រឡាយកុំឱ្យលីក្រុង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍ពេលមានភ្លៀង និងក្រោយភ្លៀងធំម្តងៗ។
  • ដាក់ស្លាកសញ្ញាបង្ហាញទិសដៅចរាចរក្នុងក្រុង
  • ដាក់ភ្លើងបំភ្លឺតាមផ្លូវសាធារណៈដើម្បីសុវត្ថិភាពចរាចរ
  • កម្លាំងជំនាញប៉ូលីសចរាចរណ៍ត្រួតពិនិត្យម៉ត់ចត់តាមច្បាប់ចរាចរ
  • ចាត់កម្លាំងបញ្ជាមធ្យោបាយធ្វើដំណើរដោយការបង្វែរទីសដៅឱ្យចៀសផុតពីចំណុចការកកស្ទះ
  • យុវជនកាកបាទក្រហមជួយសំរួលចរាចរនៅតាមគោលដៅ(ភ្លើងស្តុបសំខាន់ៗ)
  • ក្រៅពីនេះអង្គការមួយចំនួនដូចជាអង្គាជនពិការបានចុះជួយអប់រំបោះពុម្ភសៀវភៅស្តីពីច្បាប់ចរាចរ ការពាក់មួក សុវត្ថិភាពជួយដល់សិក្សានុសិស្សតាមសាលារៀន ក្នុងគោលបំណងរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរ។

ខ.មជ្ឃមណ្ឌល់នៃការបំលាស់ទី

ថ្នាក់ដឹកនាំរាជធានីបានរកឃើញដំណោះស្រាយដ៏ប្រសើរដោយ៖

  • កំណត់ចំណតចេញចូលក្រុងថ្មីដោយ ខ្លះឱ្យទៅចតនៅក្រៅក្រុង ហើយខ្លះទៀតចតនៅក្នុងក្រុងដោយ ពង្រីកឱ្យមាន ភាពទូលាយជាងមុន
  • រៀបចំសណ្តាប់ធ្នាប់ ការលក់ដូរតាមទីផ្សារ តាមដងផ្លូវសាធារណៈ តាមភោជនីយដ្ធាន​ទីកន្លែងកំសាន្តនានា ដើម្បីប្រមូលដល់ការចតចំណតយានយន្តនានាការធ្វើចរាចរបំលាស់ទីនៅទីនោះជាដើម។

ជាលទ្ធផលវិធានការខាងលើនេះធ្វើឱ្យ

  • ចរាចរក្នុងក្រុងមានភាពធូរស្រាល
  • ក្រុងមានសោភ័ណភាព មានសណ្តាប់ធ្នាប់
  • បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរគួរឱ្យកត់សម្គាល់
  • ធានាសន្តិសុខ សុវត្ថិភាពដល់ពលរដ្ធនិងភ្ញៀវបរទេសដែលស្នាក់នៅចេញចូលរាជធានីបានល្អប្រសើរ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login