Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

វិញ្ញាសាសិស្សពូកែថ្នាក់ទី៩

ផ្នែកអក្សរសិល្ប៍ រូបវិទ្យា និងគណិតវិទ្យា

(ប្រឡង ០១.មេសា.២០១១)

 

១.ក្នុងការដោះស្រាយទំនាស់អាចមានស្ថានភាពបីកើតឡើង គឺស្ថានភាពឈ្នះ-ចាញ់ ស្ថានភាពឈ្នះ-ឈ្នះ និងស្ថានភាព ចាញ់-ឈ្នះ។

    ក.ចូរបង្ហាញពីលក្ខណៈនៃស្ថានភាពនីមួយៗ។

    ខ.ក្នុងស្ថានភាពនីមួយៗ តើភាគីទំនាស់មានអារម្មណ៍ដូចម្តេចខ្លះ?

២.តើគ្រោះថ្នាក់ចរាចរណ៍អាចបណ្តាលមកពីមួលហេតុអ្វីខ្លះ? ចូររៀបរាប់និងពន្យល់។

៣.តើវត្តអារាមមានតួនាទីដូចម្តេចខ្លះចំពោះសហគមន៍?

 

ចម្លើយ

១.ក.លក្ខណៈស្ថានភាពនីមួយៗក្នុងដំណោះស្រាយទំនាស់៖

ស្ថានភាពឈ្ន-ចាញ់

  • យើងខ្ញុំ , ខ្ញុំឈ្នះ គេចាញ់
  • ជាការប្រុយុទ្ធស្លាប់រស់
  • ប្រើអស់ថាមពលអត្តនោម័យ កម្លាំងកាយ ចិត្ត បញ្ញា ស្មារតី សម្ភារ
  • គិតតែប្រយោជន៍ផ្លាល់ខ្លួន
  • ប្រើគ្រប់ល្បិច ឧបាយកល យុទ្ធវិធី វិធានការ មធ្យោបាយឱ្យតែឈ្នះ
  • យើង , ខ្ញុំខ្លាំងជាង យើង ខ្ញុំឈ្នះ គេខ្សោយជាងចាញ់

ស្ថានភាពឈ្នះ-ឈ្នះ

  • យើង , ខ្ញុំឈ្នះ គេក៏ឈ្នះដែរ ឈ្នះទាំងអស់គ្នា
  • ប្រើការសម្របសម្រួលគ្នាទៅវិញទៅមក
  • លៈបង់ប្រយោជន៍ខ្លះៗដល់គ្នាទៅវិញទៅមក
  • ធ្វើសម្បទានដល់គ្នាទៅវិញទៅមក
  • បន្ទន់ឥរិយាបថទៅវិញទៅមក
  • ទុកឱ្យកាសឱ្យគ្នាទៅវិញទៅមក

ស្ថានភាពចាញ់-ឈ្នះ

  • យើង​ , ខ្ញុំចាញ់ គេឈ្នះ
  • យើង, ខ្ញុំខ្សោយជាងគេ គេខ្លាំងជាងយើង
  • ជាការប្រយុទ្ធ ស្លាប់រស់ មានមួយ អត់មួយ
  • គិតតែប្រយោជន៍រៀងៗខ្លួន
  • ប្រើគ្រប់វិធីសាស្ត្រដើម្បីយកឈ្នះ
  • គ្មានធ្វើសម្បទាន គ្មានបន្ទន់ឥរិយាបថ គ្មានសម្របសម្រួលអ្វីទាំងអស់
  • ប្រកាន់ជំហររឹងត្អឹងរៀងខ្លួន

ខ.អារម្មណ៍របស់ភាគីទីតាំងពីរក្នុងស្ថានភាពនីមួយៗនៃដំណោះស្រាយទំនាស់

ស្ថានភាពឈ្ន-ចាញ់

  • យើង , ខ្ញុំត្រេកអរ សប្បាយរីករាយ គេឈឺចាប់ មានការអាម៉ាស់
  • យើង , ខ្ញុំចំណេញផលប្រយោជន៍ គេបាត់បង់ផលប្រយោជន៍
  • យើង , ខ្ញុំ និងគេមើលមុខគ្នាមិនចំ គេចងគំនុំអាចឈានទៅរកការសងសឹក
  • ទំនាស់នៅតែកើតមាន និង អាចផ្ទុះឡើងនៅពេលណាមួយ
  • ពុំអាចរស់នៅជាមួយគ្នាដោយសុខសាន្ត
  • ពុំមានការរីកចម្រើនទាំងសងខាង ព្រោះនៅតែមានអារម្មណ៍ឆក់ឱកាសផ្តួលរំលំគ្នា

ស្ថានភាពឈ្នះ-ឈ្នះ

  • រស់នៅដោយស្រុះស្រួលគ្នា
  • បន្តធ្វើការជាមួយគ្នា សហការគ្នាបានតទៅទៀត
  • គ្មានគំនុំ គ្មានការសងសឹក គ្មានការព្យាបាទ
  • អាចរស់នៅជាមួយគ្នាដោយស្មើភាព គ្មានការអាម៉ាស់
  • ក្រោយពេលដោះស្រាយទំនាស់ អារម្មណ៍នឹងន ហើយទំនាស់ត្រូវបានបញ្ចប់ជាស្ថាពរ
  • មានការរីកចម្រើនទាំងអស់គ្នា អាចរស់នៅជាមួយគ្មាន ដោយសុខដុមរម្យនា

ស្ថានភាពចាញ់-ឈ្នះ

  • យើង , ខ្ញុំមានការអាម៉ាស គេមានមោទនភាព
  • យើង , ខ្ញុំរកឱកាសផ្តួលរំលំគេវិញ គេបង្កើនការប្រុងប្រយ័ត្ន
  • ទំនាស់នៅតែមានបន្ត តូចចិត្ត គេត្រេកអរ សប្បាយរីករាយ
  • យើង , ខ្ញុំមានការឈឺចាប់ តូចចិត្ត គេត្រេកអរ សប្បាយរីករាយ
  • យើង , ខ្ញុំត្រូវការស្តារការជោគជ័យឡើងវិញ មិនអនុគ្រោះឡើយ
  • បរិយាកាសអាប់អួរសម្រាប់ខ្លួនយើងខ្ញុំ។

 

២.គ្រោះថ្នាក់ចរារចណ៍បណ្តាលមកពីមួលហេតុមនុស្ស យានយន្ត និងផ្លូវថ្នល់

ក.កត្តាមនុស្ស

  • បើកបរក្នុងស្ថានភាពស្រវឹង
  • បើកបរលើសល្បឿនកំណត់
  • ធ្វេសប្រហែស គ្មានការប្រុងប្រយ័ត្ន
  • ព្រហើន
  • គ្មានអារម្មណ៍នឹងនរ
  • មិនគោរពច្បាប់ចរាចរណ៍ ឬ ស្លាកសញ្ញាចរាចរណ៍
  • មិនពាក់មួកសុវត្ថភាព ឬ ដាក់ខ្សែក្រវ៉ាត់
  • ដេកលក់ពេលកំពុងបើកបរ
  • រំលោភគំនូសបែងចែកផ្លូវដែលត្រូវបើកបរ
  • ខ្វះសុជីវធម៌ក្នុងការបើកបរ
  • មានអារម្មណ៍មានះ ចចេស ថ្កើន
  • ប្រមាថអ្នកធ្វើចរាចរណ៍ដទៃទៀត
  • ផ្ទុកហួសចំណុះ
  • ស្លៀកពាក់សំពត់ខ្លី ខោខ្លី គូថខ្លី
  • ស្បែកជើងកែងតូចហើយខ្ពស់
  • មិនគោរពច្បាប់ចរាចរណ៍ (ជិះខុសស្តាំង ខុសឆ្វេង ភ្លើងសញ្ញាចរាចរណ៍)

ខ.កត្តាយានយន្ត

  • យានយន្តខុសលក្ខណៈបច្ចេកទេស
  • យានយន្តមានកង់ស្អិត ចាស់ពេក
  • ភ្លើងមិនភ្លឺ ខូចប្រព័ន្ធហ្វ្រាំង
  • ខូចប្រព័ន្ធចង្កូត
  • គ្មានភ្លើងសញ្ញាសម្រាប់បត់
  • អស់ទឹកពីធុង (ធុងទឹក) អស់ប្រេងហ្វ្រាំង អស់ប្រេងចង្កូត
  • អស់សាំង ពេលកំពុងបើកបរ
  • គ្មានកញ្ចក់មើលក្រោយ
  • គ្មានខ្សែក្រវ៉ាត់(រថយន្ត)

គ.កត្តាផ្លូវថ្នល់

  • ផ្លូវប្រហេងក្រហូង មានជង្ហុក
  • ផ្លូវមានទឹកដក់
  • ផ្លូវហ៊ុយ ខ្លាំងពេក (ផ្លូវបត់)
  • ផ្លូវចោទពេក (ផ្លូវចំណោទ)
  • ផ្លូវកោងខ្លាំងពេក (ផ្លូវបត់)
  • ផ្លូវរអិល
  • ផ្លូវគ្រប់ដណ្តប់ដោយអ័ព្ឌ
  • ផ្លូវគ្របដណ្តប់ដោយដំណក់ភ្លៀងខ្លាំង
  • ផ្លូវគ្មានចិញ្ចើម
  • ផ្លូវគ្មានស្លាកសញ្ញាចរាចរ

 

៣.តួនាទីវត្តអារាមចំពោះសហគមន៍

  • ឃ្លាំងវប្បធម៌ = រក្សាទំនៀមទំលាប់ប្រពៃណី គម្ពីរក្បួនខ្នាត ក្បូនច្បាប់នានា ក្បួនតម្រាផ្សេងៗ។
  • កន្លែងដោះស្រាយទំនាស់ = ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដោយសន្តិវិធី និង ប្រកបដោយ ប្រសិទ្ធភាព ផ្សះផ្សាយបង្រូបបង្រួម ជីកកប់ទំនាស់។ ឧ.ចៅអធិការតែងតែមានឥទ្ធិពលទៅលើឧបាសកឧបាសិការ។
  • ប្រភពមូលនិធិសម្រាប់កសាងហេដ្ធារចនាសម្ព័ន្ធតាមរយៈភាគទានឬបុណ្យផ្កាសាមគ្គី ដើម្បីយកប្រាក់កសាងឬជួសជុលផ្លូវលំ សាលារៀន ទំបន់ប្រឡាយ គិលានធ្ធានស្ពានសាលាឆទានជាដើម។
  •  កសាងកន្លែងព្យាបាលផ្លូវចិត្ត៖ ផ្តល់ប្រឹក្សា ពិគ្រោះយោបល់ រកមធ្យោបាយដោះស្រាយបញ្ហា លំបាកក្នុងគ្រួសារ ឬ ក្នុងសហគមន៍ អប់រំផ្លូវចិត្តតាមរយៈសមាធិ ឬ វិបស្សនាដើម្បីជំរះភាពសៅហ្មមពីក្នុងចិត្ត ផ្តល់ទស្សនៈទាន
  • ប្រមូលផ្តុំសាមគ្គី៖ ការជួបជុំបរិស័ទធ្វើបុណ្យ បង្កឱ្យមានសទ្ធាជ្រះថ្លា សប្បុរសធម៌ ករុណាធម៌សាមគ្គីធម៌ តាមផ្លូវកាយចិត្ត បញ្ញា វាចា និង សម្ភារ។
  • អប់រំផ្លូវចិត្តដល់យុវជន៖ តាមរយៈការបួស អប់រំសីលធម៌ អហិស្សា អប់រំផ្លូវចិត្តដល់យុវវ័យកុំឱ្យភ្លើតភ្លើន កុំឱ្យ ស្រើបស្រាលឱ្យចេះបង្រូបបង្រួមការវាចា ចិត្ត។
  • កន្លែងផ្តល់ចំណេះដឹង៖ នៅតាមជនបទ ទីដាច់ស្រយាល ពីបុរាណ មិនទាន់មានសាលារៀន ចំណេះទូទៅតាមរយៈ ការបួសររៀន សាមណេរ មានលទ្ធភាពរៀនលេខនព្វន្ត រៀនអក្សរររៀនច្បាប់ផ្សេងៗពីរត្តអារាម។
  • បន្ទាយបណ្តុះបណ្តាលវិជ្ជាជីវៈ៖ បណ្តុះជំនាញជាក់ស្តែងតាមរយៈសកម្មភាព ប្រតិបត្តិ សិប្បកម្មបណ្តុះកូនឈើ ដាំកូនឈើ ធ្វើតុទូ កៅអី...
  • មណ្ឌលអប់រំសុខភាព និង អនាម័យ៖ ផឹកទឹកឆ្អិន បន្ទោរបង់ក្នុងបង្គន់ អនាម័យក្នុងការហូបចុក
  • មណ្ឌលអប់រំមហាជនទូទៅ៖ ផ្តល់ធម្មទាន ជាសំណងអាមិលទាន ដែលបរិស័ទយកទៅវត្ត ទូន្មានប្រៀនប្រដៅ ក្រើនរំលឹកបរិស័ទឱ្យយល់ដឹងខុសត្រូវ ស្គាល់គុណ ស្គាល់ទោស ស្គាល់បុណ្យ ស្គាល់បាប កុសល និងអកុសល រៀរចាកផុតកិលេស អរិជ្ជា និងតណ្ហា និងផ្សព្វផ្សាយមេត្តាធម៌
  • កន្លែងសក្ការៈបូជា៖ តំកល់ពុទ្ធបដិមា តំកល់អដ្ធិធាតុបុព្វការីជន កន្លែងបញ្ចុះសព។
  • កន្លែងមានធុរៈមហាជន៖ ឱ្យខ្ចីចាន ឆ្នាំង ខ្ទះ កន្ទេល ខ្នើយ ប្រដាប់ប្រដាប្រើប្រាស់ដទៃទៀតពេលបរិស័ទមាន ធុរៈរវល់ដូចជា ពិធីបុណ្យ អាពាហ៍ពិពាហ៍
  • រមណីយដ្ធានលទ្ធកម្ម៖ សម្រាប់ការកំសាន្ត ការលំហែ ការបំបាត់អផ្សុក ជាពិសេសពេលបុណ្យទានដែលមាន ល្បែងប្រជាប្រិយ ឬសិល្បៈកំសាន្ត កន្លែងបន្ធូរអារម្មណ៍ជាដើម។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login