Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

ប្រឡងជ្រើសរើសសិស្សពូកែរាជធានី

១.តើកត្តាអ្វីខ្លះដែលធ្វើឱ្យអរិយធម៌ជាតិនីមួយៗរីកចំរើននោះ?

២.តើកត្តាអ្វីខ្លះដែលធ្វើឱ្យអរិយធម៌ខ្មែរនាសម័យអង្គរមានការរីកចម្រើនរុងរឿងនោះ?

៣.តើវប្បធម៌ខ្មែរ ដែលជាមត៌កពីមុនរហូតដល់បច្ចុប្បន្នមានអ្វីខ្លះ?

៤.តើខ្មែរទទួលឥទ្ធិពលរប្បធម៌ពីប្រទេសណាខ្លះ? ទៅលើអ្វី? ចូររៀបរាប់បញ្ជាក់និងលើកយកឧទាហរណ៍ផង។

៥.តើរបបមាតាធិបតេយ្យបានជះឥទ្ធិពលដូចម្តេចខ្លះដល់វិស័យផ្សេងៗនៃសង្គមខ្មែររហូតបច្ចុប្បន្ន? ចូរលើកឧទាហរណ៍ ជាក់ស្តែងមកបញ្ជាក់។

 

ចម្លើយ

១.កត្តាដែលធ្វើឱ្យអរិយធម៌ជាតិនិមួយៗរីកចម្រើនមានដូចតទៅ

  • កត្តាមនុស្ស៖ (រដ្ធ និងមហាជន) មានទំនុកចិត្ត ស្មោះត្រង់ សាមគ្គីភាព ឯកភាពគ្នា ក្នុងទិសដៅមនោគមវិជ្ជា មួយពិតប្រាកដ។
  • កត្តាធម្មជាតិ៖ ភូមិសាស្ត្រប្រទេសជាអំណោយផលដល់ការរីកចម្រើន វប្បធម៌ អរិយធម៌(ទឹកដី ធាតុអាកាស ព្រំដែនប្រទេសល្អ គ្មានការជ្រៀតជ្រែក)
  • កត្តាសម្ភារ៖

      ១.មានសម្ភារបរិបូរណ៌ស្របទៅតាមការលូតលាស់នៃចំណេះវិជ្ជា

      ២.ការស្រាវជ្រាវថ្មីៗរបស់មនុស្សស្របទៅតាមវិទ្យាសាស្ត្របច្ចេកវិទ្យាក្នុងពិភពលោក

  • កត្តាសង្គម៖

       ១.នយោបាយ គឺជាទស្សនៈជាតិតែមួយ មិនបែងចែក។ ការដឹកនាំរបស់រដ្ធ គឺអាស្រ័យដោយយកច្បាប់ ជាមូលដ្ធានគ្រឺះ។

       ២.សេដ្ធកិច្ច គឺជាការលូតលាស់ខាងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្មនិងវិស័យនានា និងមានសម្ភារ ផលិតទាន់សម័យនិយម

       ៣.សង្គមកិច្ច មានការគ្រប់គ្រងស្របទៅនឹងប្រយោជន៍(ជាតិ) មានទីក្រុងទំនើប មានផ្លូវគមនាគមន៍ ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវអាកាសខ្វាត់ខ្វែង ស្អាតល្អ។ មានសាលារៀន មន្ទីរពេទ្យ រត្តអារាម អគារ ពាណិជ្ជកម្ម និងប្រព័ន្ធធារាសាស្ត្រជាដើម សំបូរបែប។

ដូចនេះ កត្តាចំបងដែលនាំឱ្យអរិយធម៌ជាតិនីមួយៗរីកចំរើនគឺកត្តាមនុស្ស ព្រោះមនុស្សជាអ្នកកសាងអរិយធម៌ជាតិខ្លួន ឱ្យរីកចំរើនរុងរឿង។ បើទ្រឹស្តីល្អ មនុស្សអនុវត្តមិនល្អ នោះអរិយធម៌នឹងធ្លាក់ចុះខ្សោយ។

 

២.កត្តាដែលធ្វើឱ្យអរិយធម៌ខ្មែរនាសម័យអង្គររីកចំរើនគឺ

ក.កត្តាមនុស្ស

  • អ្នកដឹកនាំគេក៏ដូចជាអ្នកដែលត្រូវគេដឹកនាំមានសាមគ្គីភាព ឯកភាពលើទស្សនៈតែមួយគឺជាតិនិយម
  • មានប្រជាធិបតេយ្យក្នុងការដឹកនាំគ្រប់គ្រង
  • មានគំនិតច្ងៃប្រឌិតខ្ពស់
  • មានជំនឿជាក់លើអ្នកដឹកនាំ “គោរពលទ្ធិទេវរាជឬលទ្ធិពុទ្ធរាជ”

ឧ.ព្រះបាទជ័យវរ្ម័នទី២ ចាក់គ្រឹះនយោបាយ សាសនាធ្វើឱ្យស្តេចក្រោយៗមកទៀតបន្តការដឹកនាំទៅរកការរីចំរើន កសាងសេដ្ធកិច្ចផ្អែកលើនយោបាយទឹក។

ខ.កត្តាភូមិសាស្ត្រ

  • ដីមានជីជាតិល្អ សំបូរទៅដោយសម្បត្តិធម្មជាតិទាំងលើដី ក្នុងដី ក្នុងទឹក
  • មានអាកាសធាតុអំណោយផលល្អ (តំបន់ត្រូពិច ក្តៅហើយសើម)

គ.កត្តាប្រវត្តិសាស្ត្រ

  • មិនទានមានសំពាធ ធ្ងន់ធ្ងរពីក្រៅ(គ្មានការជ្រៀតជ្រែក)
  • ជាចក្រភពមួយល្បីល្បាញ

ឃ.កត្តាប្រពៃណីទំនៀមទំលាប់ល្អ

  • ជនជាតិខ្មែរមានគំនិតស្មារតី តស៊ូ ព្យាយាម ឧស្សាហ៍...
  • មានគំនិតច្នៃប្រឌិតខ្ពស់បំផុត

ដូចនេះសម័យអង្គររុងរឿងនិងរីកចំរើនដោយសារកត្តាមនុស្សជាចំបងព្រោះមនុស្សខ្មែរសម័យនោះជាមនុស្សខ្លាំង ពូកែ មានសមត្ថភាពប្រកបដោយវិចារណញ្ញាណ ឈ្លាសវៃ ប៉ិនប្រសប់ និងចេះសាមគ្គីគ្នាទៅលើអ្នកដឹកនាំ។

 

៣.វប្បធម៌ខ្មែរដែលជាមរតកពីមុនមកមាន

  • ការប្រកាន់របបមាតាធិបតេយ្យ៖ ដោយគោរពស្ត្រីជាធំក្នុងគ្រួសារ និងសង្គម
  • មានជំនឿលើលោកតាម្ចាស់ស្រុក ជំនឿលើព្រលឹងដូនតា និងបុព្វការីជន
  • មានភាសា (មានអន្តរបទ ឬផ្នត់គំនិត)
  • មានទំនៀមទំលាប់ (ប្រពៃណី សិល្បៈ)

 

៤.ខ្មែរទទួលឥទ្ធិពលវប្បធម៌បរទេស

ក.ឥទ្ធិពលឥណ្ឌា (ស.វទី១)

  • ទស្សនៈរាជាធិបតេយ្យ
  • សាសនា មានព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា
  • សិល្បៈរូបបដិមាកាច់ចង្កេះ
  • ប្រពៃណី ទំនៀមទម្លាប់ ក្បូនច្បាប់

ខ.ឥទ្ធិពលចិន (ស.វទី៣)

  • ជំនួញ ការជួញដូរ
  • សិល្បៈល្ខោន
  • ប្រពៃណី ទំនៀមទម្លាប់

គ.ឥទ្ធិពលចាម-ជ្វា (ស.វទិ៥)

  • ស្ថាបត្យកម្ម (ប្រាសាទភ្នំ) និងក្បាច់លំអ (រាហ៊ូ)

ឃ.ឥទ្ធិពលសៀម-យួន (ស.វទី១៣)

  • តាមរយៈពាក្យពេចន៍ ឧ.សៀម៖ កន ប្រែថា មិត្ត។ កុន ប្រែថាល្ខោន។
  • តាមរយៈពាក្យពេច៍ ឧ.ដរ ប្រែថាកំពង់ចម្លង។ ឌឿដង ប្រែដា ផ្លែផ្កា។

ង.ឥទ្ធិពលអឺរ៉ុប (ស.វទី១៦)

  • វិទ្យាសាស្ត្រ បច្ចេកទេស
  • ទំនៀមទម្លាប់ ចាប់ដៃ ឱបថើបគ្នា ងក់ក្បាល
  • កិច្ចការរដ្ធបាល
  • ភាសានិយាយ សរសេរ ឧ.ស៊ីក្លូ ម៉ែត្រ កាប៉ូរាល់។

 

៥.ដោយសង្គមខ្មែរបានចាត់ទុកស្ត្រីភេទជាធំនៅក្នុងសង្គមនិងក្នុងគ្រួសារតាំងពីបុរាណកាលមកនោះ របបមាតាធិបតេយ្យ បានចាក់ឫសយ៉ាងរឹងមាំនិងជះឥទ្ធិពលលើវិស័យផ្សេងៗ នៃសង្គមខ្មែររហូតដល់បច្ចុប្បន្ន ដូចជា៖

ក.វិស័យគ្រួសារ

  • បុរសត្រូវចូលស្តីដណ្តឹងនារី
  • ត្រូវរៀបការនៅផ្ទះខាងស្រី ហើយបំរើផ្ទះខាងស្រី

ខ.វិស័យសង្គម

  • រាប់រកខ្សែស្រឡាយខាងម្តាយ
  • ច្រើនដាក់ឈ្មោះស្ត្រីមុខបុរស។ ឧ.ម្តាយឪពុក ជីដូនជីតា។
  • ឈ្មោះភូមិកំណើត ប្រទេសជាតិ សុទ្ធតែរបស់ស្ត្រី។ ឧ.មាតុភូមិ មាតុប្រទេស ភូមិប្រទេសខាងម្តាយ។

គ.វិស័យរដ្ធបាល

  • មេស្រុក មេឃុំ មេភូមិ មេទ័ព មេចោរ មេក្រុម មេបញ្ជាការ...

ឃ.វិស័យកសាង

  • មេដំបូល មេជាង មេបង្អួច មេសោរ...

ង.វិស័យអប់រំ

  • ស៊ូស្លាប់បា កុំឱ្យស្លាប់មេ
  • ទំនៀមទម្លាប់ប្រពែណី

១.ក្រមុំដណ្តឹងម្តាយ មេម៉ាយដណ្តឹងចិត្ត

២.ពិធីឡើងផ្ទះ មេផ្ទះ

៣.ពិធីអាពាហ៍ពិពាហ៍ “តោងស្បៃកូនស្រីចូលម្លប់”

៤.ពិធីចូលម្លប់។

ច.វិស័យសិល្បៈ

  • ប្រាសាទមេបុណ្យ
  • ភ្នំប្រុស ភ្នំស្រី “បញ្ជាក់ថា ភ្នំស្រីខ្ពស់ជាងភ្នំប្រុស ឬស្រីមានប្រៀបជាងបុរស។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login