Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើកត្តាអ្វីខ្លះដែលនាំឪ្យចលនាតស៊ូនោះបានទទួលលទ្ធផលដូចខាងលើ?

២. តើការបែកបន្ទាយលង្វែកបណ្ដាលមកពីមូលហេតុអ្វីខ្លះ?

៣. តើប្រទេសកម្ពុជាជួយប្រទះផលលំបាកអ្វីខ្លះក្រោយពីការបែកបន្ទាយលង្វែក?​

៤. តើមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិតអ្វីខ្លះដើម្បីបំផុសស្មារតីបង្រួមបង្រួលជាតិ?

៥. ហេតុអ្វីបានជាប្រកាសឯករាជ្យលើកទី១ របស់ឥណ្ឌូនេស៊ីមិនបានសម្រេច?ះះះ       

ចម្លើយ

១. ចលនាតស៊ូទទួលបានទទួលផលដោយសារ ៖

  • ក្រោយសង្រ្គាមពួកអាណានិគមមានការនឿយហត់យ៉ាងខ្លាំង(សេដ្ឋកិច្ចខ្ចេចខ្ចី)
  • ការគាំទ្រពីសហរដ្ឋអាមេរិច សហភាពសូរៀត និងអង្គការសហប្រជាជាតិ
  • ប្រទេសនីមួយៗមានមគ្គុទេសឈ្លាវៃ មានគោលនយោបាយត្រឹមត្រូវ
  • មានការសហការគ្នារវាងអាស៊ី អាព្រិច អាមេរិចឡាទីន។

២. មូលដ្ឋានហេតុនៃការបែកបន្ទាយលង្វែក៖

  • ព្រះរាជា សត្ថទី១ទៅជួយរំដោះក្រុងអយុធ្យាពីការត្រួតត្រារបស់ភូមា
  • សៀម មើលគុណប្រើល្បិចបញ្ចូលសង្ឃមកយកការណ៍ និងប្រើល្បិចបាចប្រាក់ដួង
  • វិបត្តិផ្ទៃក្នុង រាជវង្សានុវស្ស នាម៉ឺនសព្វមុខមន្ដ្រី និងរាស្រ្ដមិនពេញចិត្តនឹងព្រះសត្ថាទី១
  • សាមគ្គី ប្រជាជនគ្មាន​ឯកភាពជាតិ។

៣. ការបែកបាក់បន្ទាយលង្វែកផ្ដល់ផលវិបាក ៖

  • ប្រទេសធ្លាក់ក្នុងវិបត្តិកាន់តែធ្ងនធ្ងរ
  • ប្រទេសធ្លាក់ទៅជារដ្ឋទន់ខ្សោយមួយនៅអាស៊ីតអាគ្នេយ៍ (បាត់បង់ឬទ្ទានុភាព)
  • កម្ពុជាបាត់បង់កេតភណ្ឌ (ក្បូនខ្នាត ច្បាប់ អ្នកប្រាជ្ញ បណ្ឌិត វប្បធម៌ខ្មែរ...)
  • ប្រទសធ្លាក់ក្នុងភាពអាណាធិបតេយ្យ គ្រោះទុរភិក្សកើតពេញផ្ទៃប្រទេស
  • បាត់បង់ទឹកដីដូចជា ខេត្តចន្ទបុរី បស្ទឹមបុរី នគររាជសីមា បាត់ដំបង់ សៀមរាប ពោធិ៍សាត់។
  • ប្រជារាស្រ្ដបាត់បង់ជំនឿលើព្រះរាជា (ក្សត្រ៤អង្គ) គ្មានទសពិតរាជធម៌។

៤. ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីបានប្រើគំនិត ៖

  • ផ្សព្វផ្សាយគំនិតជាតិនិយម
  • ផ្សព្វលទ្ធិប្រជាធិបតេយ្យ
  • បង្កើតចលនាយុវជនជាតិនិយម។

៥. ​ការប្រកាសឯករាជ្យឥណ្ឌូនេស៊ីលើកទី១ មិនបានសម្រេចដោយសារ ៖

  • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្រ្គាមលោកលើកទី២
  • អាណានិគមហូឡង់វិញត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌូនេស៊ី។

វិញ្ញាសាទី១៩



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login