Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានជាប្រកាសឯករាជ្យលើកទី១ របស់ឥណ្ឌូនេស៊ីមិនបានសម្រេច?ះះះ       

២. តើការបែកបន្ទាយលង្វែកបណ្ដាលមកពីមូលហេតុអ្វីខ្លះ?

៣ ប្រទេសនៅតំបន់ឥណ្ឌូចិន បានស្ថិតនៅក្រោមអាណានិគមអឺរ៉ុបតាំងពីស.វទី១៩ ដល់ក្រោយសង្រ្គាមលើកទី២។ ហេតុអ្វីបានជាប្រជាជននៃប្រទេសនៃប្រទេសទាំងបីបង្កើតចលនាតស៊ូឯករាជ្យពីពួកអាណានិគម?

៤. តើឯករាជ្យពេញលេញបានមកដោយកត្តាអ្វីខ្លះ? នៅពេលណា?

៥. ចូរពណ៌នាគោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចហ៊ុន សែនក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា។

ចម្លើយ

១. ​ការប្រកាសឯករាជ្យឥណ្ឌូនេស៊ីលើកទី១ មិនបានសម្រេចដោយសារ ៖

  • ជប៉ុនទម្លាប់អាវុធចុះចាញ់សង្រ្គាមលោកលើកទី២
  • អាណានិគមហូឡង់វិញត្រឡប់មកធ្វើជាម្ចាស់អាណានិគមលើកទី២លើឥណ្ឌូនេស៊ី។

២. មូលដ្ឋានហេតុនៃការបែកបន្ទាយលង្វែក៖

  • ព្រះរាជា សត្ថទី១ទៅជួយរំដោះក្រុងអយុធ្យាពីការត្រួតត្រារបស់ភូមា
  • សៀម មើលគុណប្រើល្បិចបញ្ចូលសង្ឃមកយកការណ៍ និងប្រើល្បិចបាចប្រាក់ដួង
  • វិបត្តិផ្ទៃក្នុង រាជវង្សានុវស្ស នាម៉ឺនសព្វមុខមន្ដ្រី និងរាស្រ្ដមិនពេញចិត្តនឹងព្រះសត្ថាទី១
  • សាមគ្គី ប្រជាជនគ្មាន​ឯកភាពជាតិ។

៣. ប្រទេសនៅតំបន់ឥណ្ឌូចិន បានស្ថិតនៅក្រោមអាណានិគមអឺរ៉ុបតាំងពីស.វទី១៩ ដល់ក្រោយសង្រ្គាមលើកទី២។ ប្រទេសទាំងបីបង្កើតចលនាតស៊ូឯករាជ្យពីពួកអាណានិគមព្រោះ ៖

  • ទាមទារសិទ្ធស័្វយគ្រប់គ្រង ការពារវប្បធម៌ សាសនា ភាសា និងប្រពៃណីជាតិ
  • ពួកអាណានិគមបានគាបសង្គត់ កេងប្រវញ្ច ជំរិតទាពន្ទដារ កាប់សម្លាប់យ៉ាងសាហាវឃោរឃៅ​
  • ពួកអាណានិគមបានផ្សព្វផ្សាយពីអរិយធម៌របស់គេ។

៤. ឯករាជ្យឥណ្ឌូនេស៊ីទទួលបានពេញលេញដោយសារ ៖

  • មានមគ្គុទេសក៏ដឹកនាំឈ្លាសវៃ មានមាគ៌ានយោបាយត្រឹមត្រូវគឺ លោក ស៊ូកាណូ
  • ប្រជាជនចូលរួមយ៉ាងផុសផុលក្នុងនយោបាយទាមទារឯករាជ្យ
  • ហូឡង់ ព្រមប្រគល់ឯករាជ្យឪ្យឥណ្ឌូនេស៊ីដោយសារការគម្រាមកំហែងដាក់លក្ខខណ្ឌរបស់សហរដ្ឋអាមេរិកលើហូឡង់ ទទួលបានឯករាជ្យនៅថ្ងៃ ១៧ សីហា ១៩៩០ (សៀវភៅចាស់១៩៤៩)។

៥. គោលនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចហ៊ុន សែនក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជាមាន ៖

+ វិស័យនយោបាយ

  • សមាហរណកម្មកងកម្លាំងខ្មែរក្រហមជាមួយកងកម្លាំងខ្មែររដ្ឋាភិបាលមានការឯកភាពគ្នា កសាងប្រទេសជាតិ។
  • ធ្វើឪ្យតំបន់តាមព្រំដែនមានសុវត្តិភាព និងការអភិវឌ្ឍ
  • មាតុភូមិនិវត្តន៍ជនភៀសខ្លួន
  • បែងចែក និងផ្ដល់កម្មសិទ្ធិកាន់កាប់ដីធ្លី

+ វិស័យសង្គម

  • ១៩៩៣ មកដល់បច្ចុប្បន្នប្រទេសកម្ពុជាមានសន្ដិភាព ពេញលេញ
  • ធ្វើឪ្យមានសមិទ្ធិផលជាច្រើនដូចជាសាលារៀន មន្ទីរពេទ្យ...

+ វិស័យសេដ្ឋកិច្ច

  • ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ
  • កាត់បន្ថយភាពក្រីក្រ

+ វិស័យអប់រំ

  • ធ្វើកំណែទម្រង់វិស័យអប់រំ
  • បណ្ដុះបណ្ដាលធនធានមនុស្ស
  • លើកកម្ពស់ដល់ អ្នកមានសមត្ថភាព
  • បង្កើនប្រាក់បៀរវត្តន៍ដល់មន្ដ្រីរាជការ។

វីញ្ញាសាទី២៣



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login