Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. អ្នកប្រាជ្ញខ្មែរឈ្មោះអ្វីដែលបានរៀបចំវចនានុក្រមខ្មែរ?

២. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ តើចលនាបាតុកម្មរបស់និសិ្សតមានគោលបំណងអ្វី?

៣. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។  តើរដ្ឋាភិបាលបានធ្វើសកម្មភាពអ្វីខ្លះទៅលើចលនានិសិ្សត?

៤. មូលហេតុអ្វីបានដួលរលំរបបសង្គមរាស្រ្ដនិយម?

៥. តើអាណាព្យាបាលបារាំងពីឆ្នាំ១៨៦៣ ដល់ឆ្នាំ ១៩៥៣ មានចំណុចវិជ្ជមាន និងអវិជ្ជមានអ្វីខ្លះសម្រាប់កម្ពុជា?

ចម្លើយ

១. អ្នកប្រាជ្ញខ្មែរដែលបានរៀបចំវចនានុក្រមខ្មែរគឺសម្ដេចសង្ឈ ជួន ណាត។

២. ចលនារបស់និស្សិតមានបំណង ៖

  • ទាមទារឪ្យនេវិន ចុះចេញពីដំណែង
  • បង្កើតរដ្ឋាភិបាលថ្មីតាមបែបលទ្ធិប្រជាធិបតេយ្យ
  • រៀបចំប្រព័ន្ធសេដ្ឋកិច្ចថ្មី។

៣. រដ្ឋាភិបាលបានធ្វើសកម្មភាទៅលើនិស្សិត ៖

  • បាញ់សម្លាប់និស្សិតប្រហែល ៣០០០នាក់
  • ហាមប្រជុំលើសពី៥នាក់ឡើងទៅ
  • បិទសកលវិទ្យាល័យ
  • ចាប់ពួកប្រឆាំងដាក់គុកជាច្រើននាក់
  • បំរាមគោចរពីម៉ោង៨យប់។

៤. បានដួលរលំរបបសង្គមរាស្រ្ដនិយមដូចជា ៖

+ ឥទ្ធិពលសង្រ្គាមមាត្រជាក់នៅឥណ្ឌូចិន

+ ការរីកសាយភាពនៃក្រុមកុំម្មុយនីស្ដ

+ វិបត្តិសេដ្ឋកិច្ច

  • ១៩៦៣ ផ្ដាច់ជំនួយអាមេរិក
  • ធ្វើជាតូបនីយកម្ម រអាករអួល
  • ការលួចរត់ពន្ធ ធារាសាស្រ្ដាអន់ថយ

+ វិបត្តិសង្គមនិងនយោបាយ

  • អព្យាក្រឹតមិនចំទិសដៅ
  • អំពើពុករលួយបក្សពួកនិយម

+ វិបត្តិផ្ទៃក្នុងរដ្ឋាភិបាល

  • ចុងឆ្នាំ ១៩៦៩ មន្ដ្រីមួយចំនួនរៀបផែនការក្បត់
  • ថ្ងៃទី០៨ មីនា ១៩៧០លន់ នល់សិរិមត ធ្វើរដ្ឋប្រហារទម្លាប់ព្រះបាទសីហនុ។

៥. ចំណុចវិជ្ជាមាន និងអវិជ្ជមានសម្រាប់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងមាន ៖

+ ចំណុចអវិជ្ជមាន

  • បារាំងជួយការពារទឹកដី ពូសាសសន៍ខ្មែរឪ្យគង់វង្ស
  • បារាំងបានធ្វើឪ្យរួចផុតពីការឈ្លានពានរបស់យួន និងសៀម
  • បង្កើតភាសាចុងបូព៌ាប្រទេស សិក្សាស្រាវជ្រាវ និងចងក្រងពីអរិយធម៌ប្រវត្តិសាស្រ្ដខ្មែរទុកជាប្រយោជន៍ដល់កូនខ្មែជំនាន់ក្រោយ
  • បារាំងជួយកែទម្រង់ផ្នែករដ្ឋបាល សង្គម សេដ្ឋកិច្ចខ្មែរ
  • ជួយកសាងសាលារៀន មន្ទីរពេទ្យ ស្ពាន ផ្លូវថ្នល់
  • បារាំងជួយថែរក្សា ជួសជុលប្រាសាទបុរាណខ្មែរ និងកសាងមន្ទីរដើម្បីថែរក្សាថែរក្សាវត្ថុបុរាណ
  • ឆ្នាំ ១៩០៤ បារាំងបានទាមទារយកខេត្តកោះកុង ម្លូព្រៃ ស្ទឹងត្រែងមកឪ្យខ្មែរវិញ
  • ឆ្នាំ១៩០៧ បានទាមទារយកខេត្តសៀមរាប បាត់ដំបង់ សេរីសោភ័ណមកឪ្យខ្មែរវិញ។

+ ចំណុចវិជ្ជមាន

  • បារាំងកាន់តែធ្វើឪ្យខ្មែរក្រីក្រ ដោយបារាំងបានធ្វើការជិះជាន់កេងវ័ញ្ចយ៉ាងធ្ងន់ធ្ងរលើដីខ្មែរ
  • បារាំងកេណ្ឌខ្មែរឪ្យទៅជួយច្បាំង ស្លាប់ របួសជួសបារាំងក្នុងសមរភូមិសង្រ្គាមលោកលើកទី២
  • បារាំងបានកាត់ដីខ្មែរឪ្យសៀម និងយួនស្រេចតែចិត្តដូចជានៅឆ្នាំ ១៩៤៧ កាត់ខេត្តត្រួតត្រាឪ្យសៀម។ ថ្ងៃទី០៤ មិថុនា ១៩៤៩ កាត់ទឹកដីកម្ពុជក្រោមឪ្យយួន។

វិញ្ញាសាទី២៥



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login