សំណួរ
១. តើព្រះហិររក្សរាមាធិបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គណា? សោយរាជ្យពីឆ្នាំណាដល់ឆ្នាំណា? នៅវាំងឈ្មោះអ្វី?
២.តើពួកហូឡង់បានគាបសង្កត់លើចលនាជាតិនិយមដូចម្ដេចខ្លះ?៣. នៅមីយ៉ាន់ម៉ា ឧត្តមសេនីនេវិនបានឡើងកាន់អំណាចចាប់ពីឆ្នាំ ១៩៦២ ដល់ឆ្នាំ ១៩៨៨។ ក្នុងកំឡុងពេលនោះ ហេតុអ្វីបានជាមហាបាតុកម្មរបស់ពួកនិសិ្សតនៅរងហ្វូនទាមទារឪ្យឧត្តមសេនីយ៍នេរិនចុះចេញពីដំណែង។
៣. តើមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិតអ្វីខ្លះដើម្បីបំផុសស្មារតីបង្រួមបង្រួលជាតិ?
៤. ចូរនិយាយពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
៥. តើតួនាទីនៃវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យ។
ចម្លើយ
១. ព្រះហិររក្សរាមាបតីអង្គឌួងជាបុត្ររបស់ក្សត្រអង្គ អេង ។ សោយរាជ្យពីឆ្នាំ ១៨៤០-១៨៦០។ រាជវាំង “វាំងស្បែក” (ពញាឮ) ។
២. ពូកអាណានិគមហូឡង់បានគាបសង្កត់ចលនាដូចជា ៖
- ចាប់អ្នកជាតិនិយមដាក់គុក
- បង្រ្កាបចលនាជាតិនិយមរបស់យុវជនឥណ្ឌូនេស៊ីយ៉ាងព្រៃផ្សៃ
- បាត់បវប្បធម៌ ប្រពៃណី ផ្សព្វផ្សាយគ្រិស្ដសាសនា រើសអើងពណ៌សម្បុរ ។
៣. ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីបានប្រើគំនិត ៖
- ផ្សព្វផ្សាយគំនិតជាតិនិយម
- ផ្សព្វលទ្ធិប្រជាធិបតេយ្យ
- បង្កើតចលនាយុវជនជាតិនិយម។
៤. លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមាន ៖
- ១៩៩៣ រៀបចំការបោះឆ្នោតដែលបានរៀបចំដោយ អ៊ុនតាក់
- បោះឆ្នោតដោយសេរីនិងយុត្តិធម៌ (២០០៣,២០០៨,២០១៣)
- សេរីភាព អ្នកសារព័ត៌មានទាំងក្នុងនិងក្រៅប្រទេស
- អនុវត្តន៍ ទីផ្សារសេរី១៩៩៣
- ផ្ដល់សិទ្ធិដល់អង្គការនានា
- សេរីភាព ដល់ការប្រឆាំងស្របច្បាប់
- គោរពសិទ្ធិមនុស្ស...។
៥. តួនាទីនៃវប្បធម៌សន្ទនាក្នុងសង្គមប្រជាធិបតេយ្យមាន ៖
- វប្បធម៌សន្ទនាផ្ដល់ប្រយោជន៍ជាតិជាធំជាងប្រយោជន៍បុគ្គល
- បញ្ចៀសបានសង្រ្គាមពាក្យសម្ដីនិងទំនាស់ផ្សេងៗក្នុងសង្គម
- ជាវេទិកាជជែកដេញដោល និងពិភាក្សាឈរលើគោលការណ៍ស្មើរភាពគ្នា
- ជាគំរូល្អក្នុងសង្គមជាតិប្រកបដោយភាពជឿជាក់ ពីសំណាក់រាស្រ្ដ
- មានទំនាស់ខុសត្រូវលើប្រយោជន៍ជាតិ
- ដោះស្រាយបញ្ហាដោយសន្ដិភាព
- ផ្ដល់នូវភាពជឿជាក់ ស្មោះត្រង់គ្នាទៅវិញទៅមក
- សាមគ្គីភាព និងសហកិច្ច ប្រតិបត្តិការប្រសើរជាងមុន
- ពុំមានការគំរាមគំហែងគ្នាទៅវិញទៅមក
- គោរពគ្នាទៅវិញទៅមក
- ឈរលើគោលការណ៍ គ្មានភាពលំអៀង
- មានតម្លាភាព សភាពត្រឹមត្រូវនិងប្រកបដោយភាព ច្បាស់លាស់
- មិនបង្ករអត្តទត្ថភាពដល់បុគ្គលណាមួយ
- ជួយជំរុញការពិភាក្សាឪ្យទទួលបានលទ្ធផលផ្លែផ្កា។
វិញ្ញាសាទី២៤