2019-07-08 08:06
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងប្លោកលំអង មីក្រូស្ប៉រ៉ូស៊ីត លូតលាស់ទៅជាគ្រាប់លំអងដែលមានណ្វៃយ៉ូ ២គឺ ណ្វៃយ៉ូលូតលាស់ និងណ្វៃយ៉ូបន្តពូជ ។ អូវុលស្ថិតនៅក្នុងអូវែ ។ មេហ្កាស្ប៉រ៉ូស៊ីតក្នុងអូវុល រងចំណែកមេយ៉ូសបង្កើតបានមេហ្កាស្ប៉៤ ។ មេហ្កាស្ប៉បី ត្រូវងាប់នៅសល់មេហ្កាស្ប៉មួយធ្វើមីតូស៣ដងបន្តបន្ទាប់គ្នា បង្កើតបានថង់កំណដែលមាន កោសិកា៧ ហើយមានណ្វៃយ៉ូ៨ ក្នុងនោះមានអូអូស៊្វែ១ និងណ្វៃយ៉ូប៉ូលែ១ ។ នៅពេលគ្រាប់លំអងធ្លាក់លើស្ទិចម៉ាត វាក៏ដុះពន្លកឡើងហើយពន្លូតខ្លួនចាក់ចូលក្នុងកេសរញីរហូតដល់អូវុល ។ ការបង្កកំណើតក៏កើតមានឡើង ដោយបង្កើតបានស៊ីកូតដែលលូតលាស់ទៅជាអំប្រ៊ីយ៉ុង ។ នៅលើលក្ខខណ្ឌសមស្រប អំប្រ៊ីយ៉ុងលូតលាស់ទៅជារុក្ខជាតិថ្មីមួយ ។