Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការអប់រំសីលធម៌ ពលរដ្ឋនៅក្នុងសាលារៀនផ្តល់នូវសារៈសំខាន់ព្រោះយើងទាំងអស់គ្នាបានជ្រាបស្រាប់ហើយថាសព្វថ្ងៃនេះសង្គមខ្មែរហាក់ដូចជាមិនសូវយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៍ខាងប្រាជ្ញា ស្មារតីសីលធម៌ និងមនុស្សធម៌ ។ មនុស្សមួយចំនួនគិតតែពីទ្រព្យសម្បត្តិ ការងារនិង ការងារនោះកើតឡើងក្នុងអំពើសីលធម៌ក៏ដោយពោលគឺគេឲ្យតម្លៃទៅលើភាពហ៊ឺហារ ខ្ពស់មុខខ្ពស់មាត់សម្រាប់ខ្លួននិងក្រុមគ្រួសារគេតែប៉ុណ្ណោះ ។ កត្តាទាំងនេះបណ្តាលមកពីចិត្តលោភៈទោសៈមោហៈខ្វះសីលធម៌ ដែលគ្របសង្កត់ទៅលើខ្លួនគេ ធ្វើឲ្យពួកគេមើលឃើញតម្លៃពិត របស់សង្គមនិងរបស់មនុស្សនៅលើពិភពផែនដីនេះ​ ។ អាស្រ័យហេតុដូចនេះហើយទើបយើងសង្កេតឃើញថានៅក្នុងសង្គមជាតិយើងគេតែងតែជួបប្រទះនូវការកាប់សម្លាប់ និងសង្គ្រាមមិនឈប់ឈរ ដែលជារូបភាពធ្វើឲ្យសង្គមជាតិយើងអាប់ឱនកិត្តិយសពីមួយថ្ងៃទៅមួយថ្ងៃ... ។

ដើម្បីចូលរួមចំណែកកាត់បន្ថយ ឬលុបបំបាត់នូវរាល់កត្តាអសកម្ម និងទង្វើអសីលធម៌ទាំងនោះយើងត្រូវ៖

  • អប់រំយុវជនឲ្យចេះយោគយល់គ្នា ស្គាល់តម្លៃ​ សន្តិភាព ស្គាល់ន័យនៃជិវីតផ្លូវលោកនិងផ្លូវធម៌
  • អប់រំយុវជនឲ្យ រៀនរស់នៅឲ្យបានសុខដុមរម្យនាជាមួយអ្នកដទៃនៅក្នុងសង្គម ទោះបីមាននិន្នាការនយោបាយ សាសនា វប្បធម៌ ផ្សេងពីគ្នាក៏ដោយ
  • អប់រំយុវជន ឲ្យចេះសាមគ្គីរួបរួមចំពោះសង្គមក្នុងបំណងឲ្យសង្គមមនុស្សមានការអភិវឌ្ឍន៍ពីគ្រប់វិស័យទាំងផ្នែកស្មារតី និងសម្ភារៈ
  • ជាពិសេសទៅទៀតនោះ  ត្រូវបំពេញនូវតួនាទីៈ ស្គាល់ គោរពខ្លួនឯង និងអ្នកដទៃ , ស្គាល់តម្លៃ សិទ្ធិ សេរីភាពជាមូលដ្ឋាន , ស្គាល់ពីជីវភាពពិត និងការវិវត្តសង្គម
  • ការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរបស់កុមារ និងយុវជនឲ្យបានល្អប្រសើរ ចេះគោរពច្បាប់ស្គាល់ពូតួនាទីរបស់ខ្លួន ជាប្រជាពលរដ្ឋនាពេលអនាគតសក្តិសម ជាទំពាំងស្នងឬស្សី និងជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិ ។

សរុបសេចក្តីមកទោះបីជាវិទ្យាសាស្រ្ត បច្ចេកទេសមានការរីកចម្រើនយ៉ាងណាក៏ដោយក៏មនុស្សមិនអាចរស់នៅដោយគ្មានចំណេះដឹង ជាពិសេសនូវមុខវិជ្ជាសីលធម៌នេះបានឡើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login