Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គ្រឿងញៀនគឺជាសារធាតុទាំងឡាយណាដែលបានចូលទៅក្នុងរាងកាយហើយធ្វើឲ្យមានការផ្លាស់ប្តូរមុខងារដំណើរ ការនៃរាងកាយ ។

មូលហេតុដែលបណ្តាលឲ្យមនុស្សខ្លះប្រើប្រាស់គ្រឿងញៀនគឺបណ្តាលមកពី៖

  • ចង់ដឹង ចង់សាកអ្វីដែលប្លែក និងអ្វីដែលថ្មីដែលខ្លួនដឹងមិនស្គាល់
  • ត្រូវគេអូសទាញក្នុងសង្គមដែលគេសេពគប់
  • គិតថាអាចបំភ្លេចបញ្ហាផ្សេងៗដែលកើតមាន ( ក្នុងគ្រួសារផ្ទាល់ខ្លួន ) អផ្សុកគ្មានការងារធ្វើ ។
  • គិតមានអារម្មណ៍ហ៊ានជាងមុន
  • ព្យាយាមបំបាត់ភាពបរាជ័យរបស់ខ្លួនកន្លងមក
  • ចង់សប្បាយដើម្បីបញ្ចៀសការធុញទ្រាន់ក្នុងជីវីត
  • ទទួលការគាប់សង្កត់ពីនរណាម្នាក់
  • ប្រឈមមុខនឹងភាពស្មុគស្មាញក្នុងជីវីត
  • តែងជួបនិងជម្លោះ ភាពឯកោ ភាពរារែក និងភាពអន្ទះសារ
  • យល់ថាជាថ្នាំព្យាបាល បន្ថយការឈឺចាប់ ។

ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន៖

ចំពោះខ្លួនឯង

  • ពង្វក់ស្មារតី
  • ដាច់សរសៃឈាមខួរក្បាល
  • វង្វេងវង្វាន់
  • បន្ថយចំណងបរិភោគអាហារនិងដំណេក
  • ធ្វើឲ្យខ្លួនប្រាណចុះស្គម
  • ប្រកាច់មិនអាចគ្រប់គ្រងខ្លួនឯងបាន
  • បំផ្លាញទ្រព្យសម្បត្តិ
  • ខាតពេលវេលាក្នុងការរៀនសូត្រ
  • ធ្លាក់ខ្លួនក្រ
  • សង្គមស្អប់ខ្ពើម
  • ងាយឆ្លងមេរោគពិសេសមេរោគអេដស៍តាមការប្រើស៊ីរុំាង ឬម្ជុលរួមគ្នា
  • បាត់តម្លៃផ្ទាល់ខ្លួន

សីលធម៌ក្នុងគ្រួសារ

  • ស្គាល់កាតព្វកិច្ចជាឪពុកម្តាយជាកូន
  • ចិញ្ចឹមបីបាច់កូនឲ្យកូនរៀនសូត្រ
  • ស្រឡាញ់ឧបត្ថម្ភកូន អប់រំកូនស្មើៗគ្នា ។

សីលវិជ្ជាជីវៈ

  • មិនលោភលន់
  • ប្រកបរបរសុចរិត
  • មិនរំលោភបំពានអ្នកដទៃ
  • មានមនសិការការងារ
  • ចេះតស៊ូព្យាយាមមិនរាថយ ។

សីលធម៌ក្នុងសង្គម

  • មានសាមគ្គីល្អ
  • មិនបង្កទំនាស់
  • ចេះគោរពសិទ្ធិគ្នា
  • ស្រឡាញ់យុត្តិធម៌
  • ស្រឡាញ់មនុស្សទូទៅ
  • ទទួលស្គាល់ទុក្ខអ្នកដទៃ ។

សីលធម៌ពិភពលោក

  • មានទំនាក់ទំនងល្អជាមួយបរទេស ដោយមិនប្រកាន់ជាតិសាសន៍ វណ្ណៈ ពណ៌ សម្បុរ ... ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login